Honda CR-V នៅស្រុកខ្មែរជាប់ជាឡានដែលប្រើដាំខ្ទឹមដូចពពួក Toyota បើយើងក្រឡេកមើលពីស៊េរីចាស់ឆ្នាំ៩០ជាងជាដើម។ បើទោះបីបច្ចុប្បន្ន CR-V ចេញលក់ដល់ម៉ូឌែលឆ្នាំចុងក្រោយ ជំនាន់ថ្មីប្ដូររាងថ្មីទៅហើយក្កី ប៉ុន្ដែស៊េរីឆ្នាំចាស់ក៏មិនទាន់លិចទៅណាដែរ គឺថានៅតែមានទីផ្សារលក់ចេញទិញចូល នឹងការប្រើប្រាស់ជាហូហែរ។
សម្រាប់ឆ្នាំ២០២០ដល់២០២៣ ឃើញទីផ្សារដាក់លក់ចន្លោះក្បែរ ៣ម៉ឺនដុល្លារទៅ ៣ម៉ឺនដុល្លារស្ដើងបន្ដិច អាស្រ័យលើ ពណ៌ ឆ្នាំផលិត នឹងផិនភាគឡានជាក់ស្ដែង។
និយាយចំពោះ CR-V ឆ្នាំ២០២៣ចុះក្រោមសម្រាប់ Specs ស្រុកខ្មែរយើងគឺថាឆ្នាំខ្ពស់មែន ប៉ុន្ដែបើនិយាយពីភាពទំនើបប្លែក នឹងប្រព័ន្ធបច្ចេកវិទ្យាជំនាន់ថ្មីសម្រាប់ប្រើជំនួយពេលបើកបរវិញ ឃើញថាមិនទាន់មានបំពាក់មកនៅឡើយទេ ខណៈតម្លៃវិញកាលចេញថ្មីខ្លាញ់គោខ្ទង់ ៥ម៉ឺនដុល្លារឯណោះ។
និយាយរួមក្រៅពីស្រួលប្រើ ធន់សន្សំសំចៃខ្ពស់ គឺថាគ្មានអ្វីត្រូវបរិយាយច្រើនឡើយ ប៉ុន្ដែបើចង់បាន CR-V លើសពីភាពធន់សន្សំសំចៃ អាចថែមយកពពួកឆ្នាំចុងក្រោយថ្មីៗនេះ បានគឺថាមានស្ទើរតែគ្រប់យ៉ាងតែម្ដង។
ផ្នែកប្លុកម៉ាស៊ីនវិញសម្រាប់ស្រុកខ្មែរនោះ CR-V បំពាក់ជាមួយម៉ាស៊ីនសាំងជំនាន់ថ្មី I-VTEC ដែលជាបច្ចេកវិទ្យារបស់ Honda ទំហំ ៤ស៊ីឡាំង ២.០លីត្រ អាចផលិតកម្លាំងបាន ១៥៤សេះ កម្លាំងរមួល ១៨៩សេះ រត់ដោយប្រអប់លេខ CVT (៧វគ្គ) បង្វិលកង់ដោយប៉ុងមុខ FWD និងអាចថែមថយលេខដៃដោយ Paddle Shift ជាមួយកម្រិតស៊ីសាំងជាមធ្យម ៧លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
ចូលមកខាងក្នុងវិញ CR-V ជាប្រភេទឡាន Crossover SUV ទ្វា៥ បពាក់កៅអីស្បែក ២ជួរធំទូលាយគួរសម អាចជិះគ្នា ៥ ទៅ ៦នាក់បាន និងសល់ឃ្លុបក្រោយដាក់អីវ៉ានបានច្រើនគួរសម ម្យ៉ាងផ្នែកជាច្រើនទៀតស្រោបដោយស្បែកផងដែរ។
ក្រៅពីនឹងឃើញមានអេក្រង់តាបឡូទំហំ ៧អ៉ីងអាចភ្ជាប់ជាមួយ Apple Carplay & Android Auto, ជាមួយនិងកាម៉េរាក្រោយ និងមានកាមេរ៉ានៅផ្នែកត្រលោគកញ្ចក់ Land Watch ធ្វើការជាមួយសេនស័រ សម្រាប់បញ្ហាពីឧបសគ្គ ឬមានការវ៉ាជែងជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Honda CR-V ស៊េរីឆ្នាំ២០២០ដល់២០២៣ នេះ? តម្លៃខ្ទង់៣ម៉ឺនដុល្លារក្រៅពី CR-V បងប្អូនមានមើលឃើញឡានណាដែលមានឆ្នាំផលិត នឹងតម្លៃប្រហាក់ប្រហែលគ្នាប៉ុន្ដែ ភាពទំនើប នឹងគុណភាពនៃការប្រើប្រាស់ខុសគ្នាដែរឬអត់? សម្រាប់មតិយោបល់ បទពិសោនធ៍ នឹងព័ត៍មានបន្ថែមអាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ
ទីផ្សារ Lexus GS300 បច្ចុប្បន្នសល់ខ្ទង់ 1ម៉ឺនដុល្លារស្ដើង ម៉ាស៊ីនធំជាន់បានៗ គ្រាន់តែមិនសូវនិយមប្រើប្រាស់ច្រើនដូចមុន
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ
ទីផ្សារ Lexus GS300 បច្ចុប្បន្នសល់ខ្ទង់ 1ម៉ឺនដុល្លារស្ដើង ម៉ាស៊ីនធំជាន់បានៗ គ្រាន់តែមិនសូវនិយមប្រើប្រាស់ច្រើនដូចមុន
ចង់ជិះ Pajero 2021-2022 មួយទឹកគួរកាន់ប៉ុន្មាន? ខណៈឡានជប៉ុននេះស្រុកខ្មែរប្រើតាំងពីឆ្នាំ 90ជាងមកម្ល៉េស