បើនិយាយពីឡានមិនសូវពេញនិយម នឹងប្រភេទឡានម៉ាស៊ីនធំៗកម្លាំងខ្លាំងៗ ស៊ីសាំងច្រើន ហាក់មិនសូវត្រូវប៉ាន់ឡើងសម្រាប់ស្រុកខ្មែរ បើទោះបីជាតម្លៃរាងធូរបន្ដិចក៏ដោយ។
ជាក់ស្ដែងម៉ូឌែល Lexus ES300 ដែលប្រើកម្លាំងម៉ាស៊ីនដូចទៅនឹង Lexus RX300 នឹង RX330 ជាមួយរូបរាងស្រដៀង Camry បាឡែននៅស្រុកខ្មែរ ប៉ុន្ដែទីផ្សារហាក់ខុសគ្នាច្រើន ខណៈបច្ចុប្បន្នត្រកូល ES300 ស៊េរីឆ្នាំ២០០២ ដល់ ២០០៦ តម្លៃខ្ទង់ ៦,០០០ដុល្លារជាង ទៅ ៩,០០០ដុល្លារជាង អាស្រ័យលើពណ៌ ឆ្នាំផលិត Option នឹងភិនភាគឡានជាក់ស្ដែង។
Lexus ES300 ប្រើម៉ាស៊ីន២ជម្រើស សម្រាប់ពពួកឆ្នាំ២០០២ និង ២០០៣ ប្រើម៉ាស៊ីន ៦ស៊ីឡាំង ៣.០លីត្រ ផលិតកម្លាំងបាន ២១០សេះ កម្លាំងរមួល ២២០ផោនហ្វីត។
ចូលដល់ឆ្នាំ២០០៤ និង ២០០៦ បំពាក់ម៉ាស៊ីន ៦ស៊ីឡាំង ៣.៣លីត្រ បង្កើនកម្លាំងបាន ២២៥សេះ កម្លាំងរមួល ២៤០ផោនហ្វីត ម៉ាស៊ីនទាំងពីជម្រើសនេះ រត់ដោយប្រអប់លេខ ៥វគ្គអូតូ ជាមួយកម្រិតស៊ីសាំងបច្ចុប្បន្នខ្ទង់ ១២លីត្រជាង ទៅ ១៥លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង ចំណែកពន្ធផ្លូវចំណាយ ៦០ម៉ឺនរៀលក្នុង១ឆ្នាំ។
ចំពោះភាពទំនើបវិញ ES300 អាចថាចង់អេមជាង RX330 ទៅទៀតដោយ Lexus បានបំពាក់ប្រព័ន្ធប៉ូម Adaptive Variable Suspension (AVS) អាចបញ្ចាបូមឲ្យទន់រឹងតាមបែប Comfort និង Sport ទៅតាមស្ថានភាពផ្លូវបានសម្រាប់ពពួក Option ខ្ពស់ៗឬ Full Option។
ផ្នែកខាងក្នុង ES300 បំពាក់កៅអីស្បែកជំនួយដោយអេឡិចត្រនិច និងមុខងារចាំទីតាំង ផ្នែកខាងក្នុងស្រោបដោយស្បែក និងហ្វមិការឈើ ដំបូលបើកជាដើម។
បើជាប្រភេទ Full Option វិញមានបំពាក់មុខងារបញ្ជារសំណាញ់បាំងថ្ងៃផ្នែកខាងក្រោយ Speaker ៧គ្រាប់ Mark Levinson ពោងសុវត្ថិភាពជុំវិញ បើឆ្នាំ០៤ ដល់០៦ មានកៅអីក្ដៅត្រជាក់ អេក្រង់ធំកាម៉េរាក្រោយ ជំនួដោយសេនស័រចូលចត នឹងមានមុខងារសំខាន់ៗជាច្រើនទៀតផងដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Lexus ES300 ប្រភេទ Sedan ទ្វា៤ មួយនេះ? បងប្អូនដែលមានបទពិសោធន៌ មតិយោបល់ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ