នេះគឺជា Lexus IS250 ជាឡាន Sedan ទ្វា៤ កៅអី ២ជួរទំនើបគួរសម ខណៈស្រុកខ្មែរមានប្រើច្រើនគួរសមជាស៊េរីឆ្នាំ ២០០៦ ដល់ ២០០៨ ជាមួយតម្លៃខ្ទង់ ១ម៉ឺនដុល្លាជាង ទៅ ២ម៉ឺនដុល្លារ អាស្រ័យលើ ពណ៌ Option ឆ្នាំផលិត នឹងភិនភាគឡានជាក់ស្ដែង។
ត្រកូល IS មានច្រើនប្រភេទអាស្រ័យលើកម្លាំង Performance ជាក់ស្ដែងម៉ូឌែល IS250 មួយនេះបំពាក់ម៉ាស៊ីន ៦ស៊ីឡាំង ២.៥លីត្រ ផលិតកម្លាំងបាន ២០៤សេះ កម្លាំងរមួយល ១៨៥ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ ជំនួយដោយ Paddle Shifter បង្វិលកង់ដោយប៉ុងក្រោយ RWD និងប៉ុងពីរ AWD អាចរត់លឿនបំផុតបាន ២៣០គីឡូម៉ែត្រ/ម៉ោង ដែលអាចជាន់ស្ទុះពី ០ ទៅ ១០០គីឡីម៉ែត្រប្រើពេលតែ ៨វិនាទីប៉ុណ្ណោះ។
ជាមួយកម្រិតស៊ីសាំងខ្ទង់ ១០លីត្រ ទៅ ១៤លីត្រ ក្នុង ១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។
ទោះបីជារូបរាងបែបស្ព័របន្ដិចមែន ប៉ុន្ដែផ្ទៃខាងក្នុងស្អាត Luxury គួរសម ជាមួយការបំពាក់ កៅអីស្បែក២ជួរ ជំនួយដោយអេឡិចតត្រនិកខាងជួរមុខ មានមុខងារកម្ដៅ នឹង Mamery Seat ប្រព័ន្ធ Smart Key កញ្ចក់កាត់ចំណាំងផ្លាត់ ដំបូលបើក ពោងសុវត្ថិភាព ៨គ្រាប់ Speaker ១៣គ្រាប់ អេក្រង់ថាច់ទំហំ ៩អីញ មានកាម៉េរាក្រោយ និងសេនស័រជំនួយពេលចូលចតផងដែរ។
បើជាប្រភេទ Full Option ឃើញបន្ថែមនៅ Speaker Mark Levinson ផ្លិតទឹកអូតូ ជាមួយនឹងប្រព័ន្ធសុវត្ថិភាពជំនួយពេលបើកបរមួយចំនួនដូចជា៖
ប្រពន្ធចាប់ល្បឿនអូតូតាមឡានខាងមុខ Dynamic Radar Cruise Control ។
ចង្កៀងមុខប្រើគុជ HID ប្រភេទ Adaptive អាចរ៉េឆ្វេងស្ដាំតាមចង្កូត និងមានមុខងារសំខាន់ៗជាច្រើនមួយចំនួនទៀតផងដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Lexus IS250 ស៊េរីឆ្នាំ ២០០៦ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ