EcoSport ជាប្រភេទ Mini SUV ឬ Crossover SUV លក្ខណៈគ្រួសារដ៏ពេញនិយមមួយរបស់ Ford សម្រាប់ស្រុកខ្មែរវិញ ឃើញជិះតាមដងផ្លូវមិនសូវដាច់ភ្នែកឡើយ។ តែគួរឲ្យស្ដាយ ក្រោយពីបញ្ចេញស៊េរីឆ្នាំ២០២២ រួចមក Ford ក៏សម្រេចបញ្ចប់ការផលិតម៉ូឌែល EcoSport នៅទីផ្សារអាមេរិក ឥណ្ឌា រូម៉ានៀ និងបែកអឺរ៉ុបមួយចំនួន។
ចំពោះតំបន់អាស៊ី នៅមិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្ដែបើតាមការអង្កេតមួយរយៈនេះ ទាំងទីផ្សារស្រុកថៃ វៀតណាម និងកម្ពុជា ក៏បាត់មុខស៊េរីថ្មីៗដូចជាឆ្នាំ២០២៣ ជាដើម ខណៈក្នុងឆ្នាំ២០២៣ Ford កំពុងតែរីកមុខមាត់កើបលុយនៃសករាជថ្មីរបស់ខ្លួននៃ Next Gen 2023 ស្ទើគ្រប់ម៉ូឌែលទាំងអស់។
ចំពោះមូលហេតុដែល Ford បញ្ឈប់ការផលិតបន្ដទៀត ដោយសារតែការលក់មានការធ្លាក់ចុះខ្លាំងនៃម៉ូឌែល EcoSport ដែលមិនអាចទ្រាំទ្រសកម្មភាពផលិតតទៅទៀត។
សម្រាប់ស្រុកខ្មែរឃើញមានភាគច្រើនជាស៊េរីឆ្នាំ ២០១៩ ដល់២០២២ ជាមួយតម្លៃថ្មីខ្លាញ់គោ ២៧,៩០០ដុល្លារ ចំពោះប្រភេទស្លាកលេខវិញអាចនៅចន្លោះពី ១៦,០០០ដុល្លារ ទៅ ២១,០០០ដុល្លារ អាស្រ័យលើ ឆ្នាំផលិត ពណ៌ និងភិនភាគជាក់ស្ដែង។
EcoSport ស្រុកខ្មែរឃើញបំពាក់ម៉ាស៊ីន EcoBoost ៣ស៊ីឡាំង ១.០លីត្រ Turbo អាចផលិតកម្លាំងបាន ១២៥សេះ កម្លាំងរមួល ១៥០ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD) ជាមួយកម្រិតស៊ីសាំងចន្លោះពី ៦លីត្រជាង ៨លីត្រជាង ក្នុង ១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
EcoSport មានប្រវែង ៤០១៧ម.ម ទទឹង ១៧៦៥ម.ម កម្ពស់ ១៦៥០ម.ម ពីដីមកបាត ២០៩ម.ម និងទម្ងន់ ១៣០០គីឡូក្រាម។
ប្លុកខាងក្នុងទូលាយល្មម បំពាក់កៅអី ២ជួរ អាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយដាក់អីវ៉ានបានច្រើគួរសម។ បើជាប្រភេទ Titanium វិញឃើញមានភ្ជាប់មកនៅកៅអីស្បែក បូតុង Power Start, Smart Key ២គ្រាប់ អេក្រង់ ៨អីញ ភ្ជាប់ Ford Sync3 ប្រើជាមួយ Apple CarPlay នឹង Android Auto។
ជាមួយ GPS ពោងសុវត្ថិភាពជុំវិញ ៧គ្រាប់ Speaker ៧គ្រាប់ កាម៉េរាក្រោយ ជំនួយដោយ Sensor មុខក្រោយ ៤គ្រាប់ នឹងមុខងារមួយចំនួនបញ្ជាលើដៃចង្កូតជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Ford EcoSport មួយម៉ូឌែលនេះ? ចំពោះបងប្អូនដែលចំណាប់អារម្មណ៌ បទពិសោធន៌ ជាមួយ EcoSport អាចចែករំលែកបាន៕
ដោយ៖ Bunsak
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល