Escape ជាប្រភេទ Crossover SUV របស់ Ford ដែលផលិតដំបូងនៅឆ្នាំ២០០១ បើគិតមកទល់នឹងបច្ចុប្បន្ននេះ Escape ឆ្លងកាត់ ៤ជំនាន់ទៅហើយ។ ថ្មីៗនេះ Ford ក៏ទើបបញ្ចេញលក់ Escape ស៊េរីឆ្នាំ២០២៤ របស់ខ្លួនរួចហើយដែរ ដែលមានតម្លៃចាប់ពី ៣ម៉ឺនដុល្លារ ដល់ ៤ម៉ឺនដុល្លារ ជាមួយជម្រើស Trim / Option មួយចំនួន និងអមដោយប្រភេទម៉ាស៊ីន ៣ជម្រើសរួមមាន៖
ម៉ាស៊ីនសាំង Ecoboost ៤ស៊ីឡាំង ចំណុះ ១.៥លីត្រ ផលិតកម្លាំងបាន ១៨០សេះ ខណៈម៉ាស៊ីន Ecoboost Turbo ចំណុះ ២.០លីត្រមួយទៀត ផលិតកម្លាំងបានដល់ទៅ ២៥០សេះ បង្វិលកង់ជម្រើសប៉ុង១ និងប៉ុង២ រត់ដោយប្រអប់លេខ ៨វគ្គអូតូ។
ចំណែកពពួក Hybrid ២.៥លីត្រវិញ ជំនួយដោយបូទ័រអគ្គិសនី ផលិតកម្លាំងបាន ១៩៥សេះ មិនតែប៉ុណ្ណោះ Escape ក៏មានប្រភេទម៉ាស៊ីន Plug-in ចំណុះ ២.៥លីត្រដូចគ្នា តែបង្កើនកម្លាំងបានដល់ទៅ ២១០សេះឯណោះ បង្វិលកង់ដោយប៉ុង១ FWD ប្រើប្រអប់លេខ CVT ដែលសាក់ថ្មមួយពេញអាចរត់បានចម្ងាយដល់ទៅ ៦០គីឡូម៉ែត្រឯណោះ។
បើនិយាយជារួម ផ្នែកខាងក្នុងភាគច្រើនគ្របដណ្ដាប់ដោយស្បែក ជាមួយអេក្រង់កុងទ័រឌីជីថល ១២.៣អ៉ីង អេក្រង់ថាច់ SYNC 4 ១៣,២អ៉ីង ប្រើជាមួយ Speaker B&O (Bang Olufsen) ដំបូល Panoramic កញ្ចក់កាត់ចំណាំងផ្លាត់ មុខងារបញ្ជាឆេះ Wireless Charge កៅអី Memory Seat មានមុខងារក្ដៅត្រជាក់ កាមេរ៉ា ៣៦០ឌឺក្រេ និងកញ្ចប់សុវត្ថិភាព មួយឈុតធំរបស់ Ford ជាដើម។
ទោះបីជារូបរាងស្អាត ខាងក្នុងទូលាយ និងទំនើបយ៉ាងណាក៏ដោយ បើតាមការឲ្យដឹងពី Motor1.com អ្នកនាំពាក្យរបស់ Ford បានប្រកាសថា Ford កំពុងរៀបចំអំពីកម្រោងបញ្ឈប់ការផលិតម៉ូឌែល Escape Crossover SUV របស់ខ្លួនតទៅទៀតនៅឆ្នាំ២០២៥ ខាងមុខនេះ។
ហើយមូលហេតុចម្បងលើបញ្ហានេះគឺ Ford បានត្រៀមសម្រាប់ម៉ូឌែលឡានប្រភេទអគ្គិសនី EV មកជំនួសវិញ។ ម៉្យាងទៀតបញ្ហានៃការលក់ធ្លាក់ចុះក៏ជាកត្ដាររួមផ្សំដែរដោយ Ford បានលើករបាយករាណ៍ជាឧទារហ៍ណសម្រាប់ការលក់ម៉ូឌែល Escape ស៊េរីឆ្នាំ២០២៣ បានត្រឹមតែ ៦៤,៨៣៩គ្រឿង ដែលធ្លាក់ចុះ ១២,៣ភាគរយ បើធៀបនឹងស៊េរីឆ្នាំ២០២២ លក់បាន ៧៣,៩២០គ្រឿង។
ហើយពីមួយឆ្នាំទៅមួយឆ្នាំ តួរលេខនៃការលក់ក៏ចេះតែដើរថយក្រោយជាលំដាប់ ទើបសម្រេចដាក់ប្រភេទអគ្គិសនីជំនួសវិញ គ្រែងលរស្រោចស្រង់បានវិញខ្លះ។
ចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះ Ford Escape ស៊េរីថ្មីចុងក្រោយមេះ? សម្រាប់ប្អូនដែលមានមតិយោបល់ និងបទពិសោធន៍ ឬព័ត៍មានបន្ថែមអំពី Ford Escape អាចចែករំលែកបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល