នៅទីផ្សាអាមេរិក Ford Escape 2025 ប្រភេទ Plug-in Hybrid តម្លៃធ្លាក់ចុះដែលធូរថ្លៃជាងមុនដល់ទៅ 2,100 ដុល្លារឯណោះ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Ford ក៏បានកាត់បន្ថយតម្លៃទាំងអស់តែម្ដងនៃត្រកូល Escape ស៊េរីឆ្នាំ 2025 គ្រប់ជម្រើសម៉ាស៊ីន នឹងគ្រប់ជម្រើស Trim/Option ផងដែរ។
ជាធម្មតា រថយន្តថ្មីតែងមានតម្លៃថ្លៃជាងជារៀងរាល់ឆ្នាំមិនថា បើទោះបីជាមិនមានការផ្លាស់ប្ដូរអ្វីប្លែកច្រើនក៏ដោយ ដូចករណី Ford Escape ឆ្នាំ 2025 ដែលទទួលបានការបញ្ចុះតម្លៃគួរឱ្យកត់សម្គាល់ដល់ទៅរាប់ពាន់ដុល្លារឯណោះ។ រថយន្ត SUV ខ្នាតតូចមួយនេះបានធ្លាក់ថ្លៃចន្លោះពី 845ដុល្លារ ទៅ 2,115ដុល្លារ ដែលធូរជាងពីឆ្នាំមុន អាស្រ័យលើកម្រិត Trim និងប្រភេទម៉ាស៊ីនជាដើម។
Escape បន្តផ្តល់ជូននូវជម្រើសម៉ាស៊ីន ចំនួនបីដូចជា៖
ម៉ាស៊ីនសាំងសុទ្ធ ៤ស៊ីឡាំង ១.៥ លីត្រ Turbo ផលិតកម្លាំងបាន ១៨១សេះ ដែលភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ 8 វគ្គអូតូ អមជាមួយជម្រើសរត់ដោយប៉ុង១ FWD នឹងប៉ុង២ AWD។
ចំណែកប្រភេទ Hybrid វិញបំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ២.៥លីត្រ ជំនួយដោយម៉ូទ័រអេឡិចត្រនិច ២គ្រាប់ ផលិតកម្លាំងបាន ១៩២សេះ។ ខណៈប្រភេទ plug-in-hybrid ជំនួយដោយម៉ូទ័រ ២គ្រាប់ខ្លាំងជាងធម្មតា នឹងបន្ថែមជាមួយថាមពលថ្ម ទំហំ ១០.៧- kWh ផលិតកម្លាំងបាន ២១០សេះ ជាមួយសមត្ថភាពសាកថ្មមួយពេញអាចរត់បាន ៣៧ ម៉ាយ ឬប្រមាណជា ៦០គីឡូម៉ែត្រ។
ចំពោះតម្លៃវិញ ប្រភេទម៉ាស៊ីនសាំងសុទ្ធចាប់ផ្ដើមពី 29,645ដុល្លារ ដែលជាធូរថ្លៃជាងមុន 1,345ដុល្លារ សម្រាប់ប្រភេទរតដោយប៉ុង១ នឹងប៉ុង២ ធូរថ្លៃជាងមុនដល់ទៅ 2115ដុល្លារ។
ចំណែកប្រភេទ Hybrid ចាប់ពី 34,140ដុល្លារ ដែលធូរថ្លៃជាងមុនដល់ទៅ 845ដុល្លារសម្រាប់ប៉ុង១ នឹងប៉ុង២ 1,500ដុល្លារ។ ឮ
ខណៈប្រភេទ Plug-In តម្លៃ 39,895ដុល្លារ ដែលធូរថ្លៃជាងមុនដល់ទៅ 2,100ដុល្លារឯណោះ៕
ដោយ៖ Bunsak
ប្រភព៖ Caranddriver
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ
ទីផ្សារ Lexus GS300 បច្ចុប្បន្នសល់ខ្ទង់ 1ម៉ឺនដុល្លារស្ដើង ម៉ាស៊ីនធំជាន់បានៗ គ្រាន់តែមិនសូវនិយមប្រើប្រាស់ច្រើនដូចមុន
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម