មិនគួរឲ្យជឿ! Ford Everest 023ចេញភ្លាម 022ខ្លាញ់គោធ្លាក់ថ្លៃលឿននឹកស្មានមិនដល់

អ្នកទស្សនា
1802
0/ AKlasseAuto Promotion
Untitled-2.jpg

Everest ជាកំពូល SUV ជួរមុខមួយផងដែររបស់ Ford ដែលមាន DNA ដូចគ្នាទៅនឹងរថយន្ដ Pick Up គឺ Ford Ranger Wildtrak។ តាមពិត Everest

អាចនិយាយបានថាជារថយន្ដចំណូលថ្មីមួយ ដែលផលិតដំបូងនៅឆ្នាំ ២០០៣ ចាត់ជាជំនាន់ទី១ និងឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ គឺជាជំនាន់ទី២ ដែលឃើញចររាចរណ៍ជាហូហែរលើនៅស្រុកខ្មែរយើង។ តែនៅចុងឆ្នាំ២០២២នេះ Ford ក៏បានបញ្ចេញនៅម៉ូឌែល Everest ជំនាន់ទី៣ សម្រាប់ឆ្នាំ២០២៣មក ធ្វើឲ្យតម្លៃរបស់សេរ៊ីឆ្នាំ២០២២បានចាប់ផ្ដើមធ្លាក់ថ្លៃគួរឲ្យកត់សម្គាល់។

image.png

ដែលកាលពីមុនសម្រាប់០២២ ខាងក្រុមហ៊ុនដាក់លក់ក្នុងតម្លៃ ៦៩៩០០ដុល្លារ តែពេលថ្មីៗនេះឃើញក្រុមហ៊ុនប្រកាសលក់ក្នុងតម្លៃត្រឹមតែ ៦៤៩០០ដុល្លារ ធ្លាក់ថ្លៃច្រើនគួរសម។ 

ចង់ដឹងថាឡានថ្មីខ្លាញ់គោសេរ៊ីថ្មីឆ្នាំ២០២២នេះ មានលក្ខណៈពិសេសអ្វីខ្លះ តោះ!មកត្រួសៗជាមួយ Advan Auto ទាំងអស់គ្នា។  

image.png

Everest បំពាក់ម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ចំណុះ ២.០លីត្រ Bi-Turbo ជំនាន់ថ្មី ផលិតកម្លាំងបាន ២១៣សេះ ជាមួយនឹងកម្លាំងរមួលរហូតដល់ទៅ ៥០០ញ៉ូតុនមែត្រ រត់ដោយប្រអប់លេខ ១០អូតូ អាចថែមថយលេខដៃបាន បង្វិលកង់ដោយប៉ុង២ (4WD) ជំនួយដោយប្រព័ន្ធកាប់ពីតាស ប្រព័ន្ធ Lock ប៉ុង និងមាន Mode ៤ ជំនួយដល់ការប្រើប្រាស់ដើម្បីងាយស្រួលបើកបរទៅតាមស្ថានភាពផ្លូវផងដែរ។  

ចំពោះកម្រិតស៊ីប្រេងសន្សំសំចៃគ្រាន់បើ ជាមធ្យមក្នុង១០០គីឡូម៉ែត្រស៊ីត្រឹមតែ ៨លីត្រប៉ុណ្ណោះ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពបើកបរជាក់ស្ដែង។

image.png

ប្រព័ន្ធជើងក្រោមរបស់ Everest 2022 បានបំពាក់ជាមួយនឹង ស្លាបប្រចៀវឌុប Double Wishbone អមដោយ Anti Roll bar ជាមួយនិងងរឺស័រ Coil Spring នៅផ្នែកខាងមុខ និងខាងក្រោយបំពាក់ជា Multi-Link អមដោយ Anti Roll Bar ជាមួយនឹងរឺស័រ Coil Spring។ ជើងក្រោមប្រភេទនេះ វារឹងមាំ និង ជួយទប់លំណឹងបានល្អ តែរាងរលាក់បន្ដិច ដោយ Ford បានតម្រូវឲ្យ Everest ក្លាយទៅជាទម្រង់ឡានបែប SUV Off-Road។ 

ចំណែកយាន់កង់វិញប្រើទំហំ ២០អីញ បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS ជាមួយនឹងប្រព័ន្ធ EBD, EBA, DSC, TSC, BA, និងប្រព័ន្ធជំនួយពេល ឡើងនឹងចុះចំណោទផងដែរ។ 

image.png

Everest ជារថយន្ត SUV បែប Off-Road មើលទៅមាំល្អ រូបរាងមិនខុសគ្នាច្រើនប៉ុន្មានទេពីសេរ៊ីមុនៗ តែផ្នែកខាងមុខវិញបានបំពាក់សំណាញ់បាណាថ្មី រាងដូចសម្បុកឃ្មុំមើលទៅស្អាតអំណាចទាក់ទាញ។ ចង្កៀងមុខប្រើប្រភេទគុជ LED បំភ្លឺផ្លូវបានច្បាស់ល្អ ចំណែកខាងស្ដុបក្រោយវិញក៏បំពាក់ជា LED ដែរ។

image.png

វាជាប្រភេទឡានទ្វា៥ កៅអី៣ជួរ អាចជិះគ្នា៧នាក់យ៉ាងទូលាយ ខាងក្នុងបំពាក់នៅកៅអីស្បែកពណ៍ការ៉ុត ៣ជួរ និងផ្នែកជាច្រើនទៀតស្រោបស្បែក រំលេចដោយថ្នេរដែលមើលទៅស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍។ ជាមួយនឹងដំបូលបើក ២តង់ រន្ធម៉ាស៊ីនត្រជាក់៣ជួរ សេនស័រផ្លិតទឹក ទ្វាគូទក្រោយមានមុខងារ បើកដោយក្រវាស់ជើង, កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត, ចង្កូតអេឡិចត្រនិចធូរងាយស្រួលបត់បែន និងមានប៉ូតុងជាច្រើនបញ្ជាលើដៃចង្កូត។ ហើយក៏ភ្ជាប់មកនៅអេក្រង់ ៨អីញ បំពាក់បច្ចេកវិទ្យា Ford SYNC​ 3 មានមុខងារជាច្រើន ជាមួយនឹងពោងសុវត្ថិភាពជុំវិញរថយន្ដ និងមានមុខងារសំខាន់ៗជាច្រើនទៀតផងដែរ។

image.png

ក្រៅពីនឹងបើក្រឡេកមកមើលប្រព័ន្ធសុវត្ថិភាពវិញ Everest មានសេនស័រ ១០គ្រាប់ ជំនួយដល់ប្រព័ន្ធសុវត្ថិភាពពិសេសៗមួយចំនួនដែលមានបំពាក់នៅលើ Everest 2022 មានដូចជា៖ 

1. ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ Packing Assist 

2. ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្ថិពេលមានឧបសគ្គនៅខាងមុខ Pre-Collision System 

3. ប្រព័ន្ធផ្ដល់សញ្ញាប្រាប់អ្នកបើកបរពេលងងុយគេង Driver Alert System 

4. ប្រព័ន្ធរក្សាឡានអោយត្រូវតាមគន្លងផ្លូវ Land Keeping Assist 

5. ប្រព័ន្ធផ្ដល់សញ្ញាពេលមានវ៉ាជែង Blind Spot Monitor

6. ប្រព័ន្ធផ្ដល់សញ្ញាពេលឡានថយក្រោយជិះបុកប៉ះអ្វីមួយ Rear Cross-Traffic Alert  

7. ប្រព័ន្ធរក្សារល្បឿន និងទម្លាក់ដម្លើងល្បឿនតាមឡានខាងមុខ Adaptive Cruise Control និងប្រព័ន្ធជំនួយសំខាន់ៗជាច្រើនទៀត។

image.png

សរុបមកចំពោះ Ford Everest 2022នេះ សមត្ថភាពខ្លាំងជាមួយនឹងប្រព័ន្ធមុខងារសំខាន់ៗជាច្រើន ដែលបំពាក់នៅលើម៉ូឌែលនេះ អាចនិយាយបានថាស័ក្កិសមជាឡានទំនើបលំដាប់ថវិកាបាន។ គ្រាន់តែមិនទាន់ទទួលបាននៅរូបរាងថ្មី និងបច្ចេកវិទ្យាចុងក្រោយមួយចំនួនទៀតដូច Everest ឆ្នាំ២០២៣ឡើយ។

image.png

ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Everest ឆ្នាំ២០២២នេះ? តម្លៃប៉ុណ្ណឹងគិតថាគួរប្រើវា ឬក៏ថែមថយយកស៊េរីឆ្នាំ២០២៣តែម្ដង បើតម្លៃខុសត្រូគ្នាឡើងជិត ២ម៉ឺនដុល្លារជាងឯណោះ? ប្រសិនបងប្អូនមានចំណាប់អារម្មណ៍ ឬសំណូមពរអ្វីអាចទម្លាយឲ្យ Admin បានដឹងនៅក្នុង Comment ខាងក្រោមនេះផង៕ 

ដោយ៖ BunSak 

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More