ថ្មីៗនេះ ក្រុមហ៊ុន Ford បានតាំងបង្ហាញរថយន្ដ Pick Up របស់ខ្លួនម៉ូឌែល Ranger PHEV នៅតំបន់អឺរ៉ុប ជាលើកដំបូងក្នុងអំឡុងពេលពិព័រណ៍ IAA Transportation ឆ្នាំ 2024 នៅប្រទេសអាឡឺម៉ង់។
សម្រាប់ម៉ូឌែល Ranger នៅតំបន់អឺរ៉ុប ប្រើប្រាស់ម៉ាស៊ីនសាំង 2.3 លីត្រ turbocharged EcoBoost និងប្រអប់លេខស្វ័យប្រវត្តិ 10 វគ្គ។ តែសម្រាប់ប្រភេទ Ranger PHEV បន្ថែជាមួយនឹងម៉ូទ័រអេឡិចត្រិច កម្លាំង 75.0 គីឡូវ៉ាត់ និងកញ្ចប់ថ្ម lithium-ion ដែលផ្តល់នូវសមត្ថភាពប្រើប្រាស់ 11.8 គីឡូវ៉ាត់ម៉ោង។
ខណៈការសាកថ្មរបស់ Stormtrak កូនកាត់មួយនេះចាយពេលក្បែរ 4 ម៉ោងក្នុងការសាកថ្មមួយពេញ នឹងជិះបាន 28 ម៉ាយឬស្មើរប្រមាណជា 45 គីឡូម៉ែត្រប៉ុណ្ណោះ។
ម្យ៉ាងប្រភេទ Plug-in Hybrid មួយនេះផលិតកម្លាំងបានដល់ទៅ 275 សេះ និងកម្លាំងរមួល 509 ផោនហ្វីត ដែលខ្លាំងជាងកំពូល Pick up Raptor ទៅទៀតដែលមានកម្លាំងរមួលត្រឹមតែ 362 lb-ft នៅអឺរ៉ុប និង 430 lb-ft នៅអាមេរិកតែប៉ុណ្ណោះ។
ដែលធ្វើឲ្យ Ford Ranger PHEV មួយនេះក្លាយជាសេះដែលមានសមត្ថភាពដឹកទម្ងន់បានរហូតដល់ទៅ 1 តោន នឹងអាចអូសសណ្ដោងបាន 3.5 តោនឯណោះ។
បើក្រឡេកមើលពីកំណែទម្រង់ដែល Ford បំពាក់នៅលើ Ranger PHEV នេះវិញទំនើបមិនធម្មតាឡើយ។ ផ្ទៃខាងមុខប្រើអំពូល Matrix-LED កាមេរ៉ា 360 ដឺក្រេ និងប្រព័ន្ធសំឡេង B&O Speaker ចំនួន 10 ។ មិនតែប៉ុណ្ណោះ Ford បានបន្ថែមរស់ជាតិថ្មីសម្រាប់លើកសម្រាស់ Range Plug-in Hybrid ទ្វីបអឺរ៉ុបមួយនេះជាមួយប្រព័ន្ធ Pro Trailer Backup Assist រួមជាមួយនឹងកង់ទំហំ 18 អ៉ឺញរំលេចពណ៌ Chill Gray នឹងសំណាញ់បាណារាងជា Honeycomb សំបុកឃ្មុំផងដែរ។
ចំពោះ Ford Ranger PHEV មួយនេះដូចជាមិនទាន់លេចឮព័ត៍មាននៃការចេញលក់សម្រាប់ទីផ្សារអាមេរិកឡើយ
ខណៈការដឹកជញ្ជូនលើកដំបូងទៅកាន់ទីផ្សារអឺរ៉ុបត្រូវបានកំណត់ពេលនៅ និទាឃរដូវឆ្នាំ 2025 បន្ទាប់ពីការផលិតចាប់ផ្តើមនៅអាហ្វ្រិកខាងត្បូង ចំណែកតម្លៃជាក់លាក់យ៉ាងណានោះ Ford នៅមិនទាន់បញ្ចេញនៅឡើយទេ៕
ដោយ៖ Bunsak
ប្រភពៈ Motor1.com
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល