រថយន្ត Ford Ranger ទទួលបានពានរង្វាន់ជារថយន្ត Pick-Up ដ៏ល្អបំផុតប្រចាំឆ្នាំ 2025 សម្រាប់ទីផ្សារតំបន់អាមេរិចខាងជើង (North American Truck of the Year™) ដែលជាឆ្នាំទី5 ជាប់ៗគ្នាដែលរថយន្ត Ford បានទទួលពានរង្វាន់នេះ។ សមិទ្ធិផលនេះ គូសបញ្ជាក់អំពីភាពរឹងមាំ ផាសុកភាព សុវត្ថិភាព និងបច្ចេកវិទ្យាទំនើបរបស់ Ford នៅក្នុងផ្នែករថយន្ត Pick-Up។
កាលពីកន្លងមក រថយន្ត Ford Ranger ធ្លាប់ជាប់ជារថយន្តPick-Up សុវត្ថិភាពបំផុត ក្រោមការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់សហភាពអឺរ៉ុប EuroNCAP
(European New Car Assessment Programme) និង ការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់អូស្រ្តាលី និងនូវែលសេឡង់ ANCAP (Australasian New Car Assessment Programme) ដោយទទួលបានលទ្ធផលចំណាត់ថ្នាក់ផ្កាយ៥ និងថែមទាំងជាប់ជារថយន្តលក់ដាច់បំផុតរបស់ប្រទេសអូស្ត្រាលីម្តងទៀតក្នុងឆ្នាំនេះ និងជារថយន្តដែលលក់ដាច់បំផុតសម្រាប់ឆ្នាំទី 10 ជាប់ៗគ្នាក្នុងប្រទេសនូវែលសេឡង់។
ចំណែកឯនៅប្រទេសកម្ពុជាវិញ រថយន្ត Ford Ranger គឺជារថយន្តដែលពេញនិយមបំផុត និងជាប់ចំណាត់ថ្នាក់លេខ១ រយៈពេល ៦ ឆ្នាំជាប់គ្នាចាប់តាំងពីឆ្នាំ ២០១៩ មក រហូតមកដល់បច្ចុប្បន្ន គឺនៅតែជារថយន្តដែលកំពុងពេញនិយមបំផុត ដោយសារមានប្រព័ន្ធសុវត្ថិភាពខ្ពស់ បច្ចេកវិទ្យាទំនើប និងទទួលបានការគាំទ្រជាច្រើននៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។ ដោយសារហេតុផលទាំងអស់នេះ ទើបនាំអោយរថយន្ត Ford Ranger ជាប់ជារថយន្ត Pick-Up ដ៏ល្អបំផុតប្រចាំឆ្នាំ 2025 សម្រាប់ទីផ្សារតំបន់អាមេរិចខាងជើង (North American Truck of the Year™) ។
Ford Ranger ដែលត្រូវបានរចនាឡើងក្រោមគំនិតឆ្នៃប្រឌិត «Built Ford Tough» របស់សហរដ្ឋអាមេរិច ដែលនាំអោយរថយន្ត Ford Ranger មានភាពរឹងមាំ និងមានសមត្ថភាពខ្ពស់ ដោយត្រូវបានធ្វើតេស្តយ៉ាងម៉ត់ចត់ជុំវិញពិភពលោក ដូចជា តំបន់ដាច់ស្រយាលរបស់អូស្ត្រាលី រហូតដល់ផ្លូវ High-way របស់អាមេរិក រហូតដល់ទទួលបានលទ្ធផលមួយដ៏ពេញលេញ និងអាចបើកបរគ្រប់ស្ថានភាពផ្លូវសម្រាប់ការផ្សងព្រេងស្ទើរតែគ្រប់ទ្វីបទាំងប្រាំមួយ។
ជាមួយនឹងម៉ាស៊ីនម៉ាស៊ូតជំនាន់ថ្មី 2.0L Bi-Turbo ដែលផលិតឡើងសម្រាប់បើកបរផ្លូវឆ្ងាយ និងសាកសមបំផុតសម្រាប់អតិថិជនរថយន្ត Pick-Up ។ Ford Ranger មានបច្ចេកវិទ្យាថ្មីៗជាច្រើន ដូចជា Zone-Lighting ដែលអាចបំភ្លឺជុំវិញរថយន្ត និងផ្ទៃខាងក្នុងថ្មីជាមួយនឹងអេក្រង់ឌីជីថលដ៏ធំ និងមានប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតដូចជា ប្រព័ន្ធចង្កៀងឆ្លាតវៃដែលអាចរេតាមចង្កូត និងបែងចែកពន្លឺដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ ប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត ប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថា្នក់ ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ក្រោយពេលមានការប៉ះទង្គិច ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត នៅពេលថយក្រោយ និង ប្រព័ន្ធឆ្លាតវៃជាច្រើនទៀត ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន។
រីឯរថយន្ត Ford Ranger Raptor គឺត្រូវបានទទួលស្គាល់ពីអតិថិជនហ្វដជាច្រើនអំពីសមត្ថភាពរបស់រថយន្តដែលធ្លាប់ទទួលបានជ័យជំនះក្នុងកម្មវិធី Finke Desert Race 2023 និង 2024 និងកម្មវិធី 2022 SCORE-International Baja 1000 បច្ចេកវិទ្យាទំនើបៗដែលមានបំពាក់ក្នុងរថយន្ត និងកម្លាំងនៃម៉ាស៊ីនសាំង 3.0L Twin-Turbo V6 Ecoboost ភ្ជាប់ជាមួយប្រព័ន្ធចូលលេខដោយស្វ័យប្រវត្តនៃប្រអប់លេខអេឡិចត្រូនិច 10វគ្គអូតូ (E-Shifter) ដែលមានសមត្ថភាពជើងក្រោមដ៏ធន់រឹងមាំ ហាប់ណែន និងផាសុកភាពរបស់រថយន្តដោយមានការបំពាក់នូវបូម FOX 2.5អ៊ីញ Live-Valve Internal Bypass ដែលអាចកំណត់ការប្រើប្រាស់ទៅតាមស្ថានភាពផ្លូវនីមួយៗទាំងអស់។
សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើរថយន្ត Ford Ranger សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖
អត្ថបទពាណិជកម្ម (Sponsored)
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ
ទីផ្សារ Lexus GS300 បច្ចុប្បន្នសល់ខ្ទង់ 1ម៉ឺនដុល្លារស្ដើង ម៉ាស៊ីនធំជាន់បានៗ គ្រាន់តែមិនសូវនិយមប្រើប្រាស់ច្រើនដូចមុន
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម