ត្រកូល Ranger របស់ Ford សម្រាប់ស្រុកខ្មែរឡាន Pick Up មួយនេះហាក់ទទួលបានការគាំទ្រ នឹងពេញនិយម ស្ទើតែគ្រប់ម៉ូឌែលតែម្ដង។ ចំពោះ All-New Next Generation ជំនាន់ថ្មីនេះដែរ ឃើញចរាចរណ៌លើដងផ្លូវមិនដាច់ភ្នែកឡើយ ទាំង Ranger Raptor, Wildtrak, XLT, នឹងកូនពៅ XL ជាដើម។
ដោយឃើញម៉ូឌែល Ranger XL 2024 ហាក់មានតម្លៃធូរថ្លៃជាងគេ ក្នុងចំណោមត្រកូល Ford Ranger ហើយក៏សមនឹងតម្រូវការប្រើប្រាស់ក្នុងបរិបទស្រុកខ្មែរយើងផងដែរ។ ចង់ដឹងថាម៉ូឌែល XL ឆ្នាំ ២០២៤ នេះមានអ្វីប្លែកខ្លះ? តម្លៃប៉ុន្មាន? តស់! មកត្រួសៗជាមួយ Advan Auto ទាំងអស់គ្នា។
Next Generation 2024 ត្រូវបានផ្លាស់ប្ដូរថ្មីទាំងស្រុងតែម្ដង ហើយសម្រាប់ស៊េរីឆ្នាំចុងក្រោយនេះ ហាក់មិនមានអ្វីត្រូវលម្អិតច្រើនទេ ព្រោះគ្រប់យ៉ាងស្ទើតែដូចស៊េរីឆ្នាំ ២០២៣ ដែរ។ ប៉ុន្ដែក៏មិនសាមញ្ញពេកឡើយ Ford បានថែមគ្រឿងផ្សំបន្ដិច ឲ្យកូនពៅ XL មួយនេះកាន់តែមានជាតិជាងឆ្នាំ ២០២៣ ទៅទៀត ។
២ចំណុចដែល Ranger XL 2024 ទទួលបានប្លែកជាងមុនគឺ Ford បានបន្ថែម ឈ្នាន់ជើងសម្រាប់ឡើងទ្រុងខាងក្រោយ មិនចាញ់ Raptor ឡើយ។ អ្វីដែលពិសេសមួយទៀត គឺជាប្រភេទខ្លាញ់គោក្រដាសពន្ធថ្មី ២០២៤ តែម្ដង ក្រៅពីនោះ កម្លាំង ទំហំភិនភាគ មិនខុសគ្នាពីឆ្នាំ២០២៣ ឡើយ។
ចំពោះតម្លៃវិញកូនពៅ Ranger XL 2024 នេះតម្លៃពេញ ៣៩,៩០០ដុល្លារ បច្ចុប្បន្នចុះមកត្រឹម ៣៧,៩០០ដុល្លារប៉ុណ្ណោះ។
គួរបញ្ចាក់ដែរថា៖ Ranger XL 2024 ប្រើម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ២.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៧០ សេះជាមួយនឹងកម្លាំងរមួល ៤០៥ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ (4WD) ជំនួយដោយប្រព័ន្ធកាប់ពីតាស់ ជាមួយសមត្ថភាព អាចដឹកទម្ងន់បាន ១.១តោន នឹងអូសសណ្ដោងបានរហូតដល់ទៅ ៣.៥តោនឯណោះ។
និយាយពីការស៊ីប្រេងវិញ សន្សំសំចៃគ្រាន់បើ ជាមធ្យម ៧លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Ford Ranger XL 2024 មួយនេះ? សម្រាប់មតិយោបល់ បទពិសោធន៍នៃការប្រើប្រាស់ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ