Territory គឺជាឡាន Crossover SUV ជំនាន់ថ្មីមួយម៉ូឌែលរបស់ Ford ដែលត្រូវបានផលិតដោយក្រុមហ៊ុនបុត្រសម្ព័ន្ធគឺ JMC-Ford នៅប្រទេសចិនក្នុងឆ្នាំ២០១៨។ បន្ទាប់មកក៏មានការនាំចេញលក់នៅទីផ្សារតំបន់អាមេរិកខាងត្បូង និងអាស៊ីជាដើម ហើយដល់ឆ្នាំ២០២១ ក៏មានវត្តមាន Ford Territory នេះហោះមកដល់ទឹកដីកម្ពុជាយើងផងដែរ។ ព្រោះតែរូបរាងដ៏ទាកទាញទាន់សម័យ ខាងក្នុងស្អាតបែបប្រណិត និងបំពាក់បច្ចេកវិទ្យាទំនើបៗផងនោះ ទើបវាទទួលបានការចាប់អារម្មណ៍ និងពេញនិយមខ្លាំងគួរសមនៅស្រុកខ្មែរយើង។
ហើយសម្រាប់សេរ៊ីឆ្នាំ២០២១នេះដែរ តម្លៃទីផ្សារបច្ចុប្បន្នធ្លាក់នៅចន្លោះពី ៣៥០០០ដុល្លារជាង ទៅជិត៤០០០០ដុល្លារ អាស្រ័យលើភិនភាគជាក់ស្ដែង។
Territory ប្រើម៉ាស៊ីនតូចល្មមទំហំ ៤ស៊ីឡាំង Ecoboost ចំណុះ ១.៥លីត្រអាចផលិតកម្លាំងបាន ១៤៣សេះ កម្លាំងរមួល ២២៥ផោនហ្វីត រត់ដោយប្រអប់លេខ៨វគ្គអូតូ CVT បង្វិលកង់ដោយប៉ុងមុខ (FWD) និងមានជំនួយដោយ Mode ៣ សម្រួលដល់ការបើកបរដូចជា៖ Sport, Fashion, Classic ផងដែរ។
ចំពោះកម្រិតស៊ីសាំងវិញជាមធ្យម ៧លីត្រក្នុង១០០គីឡូម៉ែត្រ អាចនិយាយបានថាសន្សំសំចៃគ្រាន់បើ។
បើនិយាយពីជើងក្រោមរបស់ Compact Crossover SUV មួយនេះបានបំពាក់នៅបូមរឺស័រ MacPherson Strut នៅផ្នែកខាងមុខ និងខាងក្រោយប្រើជាប្រព័ន្ធឯករាជ្យ Independent Suspension ជាមួយនឹង Multi-Link។ ប្រព័ន្ធជើងក្រោមប្រភេទនេះ ចំពោះការរត់ល្បឿនបើកបរផ្លូវកោងវ៉ាជែងគឺទប់លំណឹងបានល្អគ្រាន់បើ និងជួយកាត់បន្ថយការលាក់ រំញ័រពីខាងក្រៅបានច្រើនផងដែរ។ ចំណែកយាន់កង់វិញប្រើទំហំ ១៨អីញ បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS ជាមួយប្រព័ន្ធទប់លំណឹង និងប្រព័ន្ធជំនួយជាច្រើនទៀតផងដែរ។
បើនិយាយពីឌីស្សាញវិញគឺ ទាក់ទាញគួរឲ្យចាប់អារម្មណ៍ ជាមួយនិងរាងមូលបន្ដិចបែបស្អ័រ ផ្នែកខាងមុខវិញរំលេចដោយសំណាញ់បាណា ជាមួយនឹងចង្កៀងមុខរាងវែងប្រភេទ LED អមដោយ Daytime Running Light និងពិលកាងផងដែរ។ ចំណែកខាងក្រោយវិញប្រើស្ដុបប្រដៀងទៅនឹងចង្កៀងមុខដែរ រាងវែងបន្ដិចអូសកាត់ជាមួយនឹងទ្វាក្រោយដែលបង្កប់ដោយ LED។
Territory ជាប្រភេទឡានទ្វា៥កៅអី២ជួរ ទួលាយគួរសម ចំណែកប្លុកគូទក្រោយវិញធំទូលាយងាយស្រួលផ្ទុកអីវ៉ានបានច្រើនផងដែរ។ ទិដ្ធភាពខាងក្នុងគឺស្រឡាស់ល្អ ជាមួយកៅអីស្បែក បញ្ជាដោយអេឡិចត្រនិកបែបស្ព័រ មានមុខងារក្ដៅត្រជាក់ និងផ្នែកជាច្រើនទៀតមានបំពាក់ដោយស្បែកជាមួយនិងហ្វមីការឈើដែលមើលទៅស្អាតបែបប្រណិតតែម្ដង។ វាក៏ភ្ជាប់មកនៅ Smart Key ៣គ្រាប់ បូតុង Power Stat, អេក្រង់ធំទំហំ ១០អីញភ្ជាប់ជាមួយនៅ Apple Carplay Android Auto GPS,និងបង្ហាញនៅកាម៉េរា 360 ឌឺក្រេ ជាមួយនិងមុខងារពិសេសៗជាច្រើនទៀតផងដែរ។
ក្រៅពីនឹងក៏មានបំពាក់ ពោងសុវត្ថិភាព ៦គ្រាប់ជុំវិញ, Speaker ៨គ្រាប់, ដំបូលបើក២តង់, កម្ដៅកញ្ចក់, កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត, ផ្លឹតទឹកអូតូ, Charge Wireless, រន្ធ USB ៤, រន្ធម៉ាស៊ីនត្រជាក់ក្រោយ ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រនិក, បូតុង Auto Hold និងមានមុខងារជាច្រើនទៀតផងដែរ។
តែអ្វីដែលពិសេសជាងនឹងទៀតនោះគឺ មានសែនស័រមុខក្រោយចំនួនដល់ទៅ ១២គ្រាប់ សម្រាប់ជំនួយដល់មុខងារសុវត្ថិភាពដូចជា៖
1. ប្រព័ន្ធផ្ដល់សញ្ញាពេលមានឧបសគ្គវ៉ាជែង Blind Spot Monitoring
2. ប្រព័ន្ផផ្ដល់សញ្ញាដាស់តឿនពេលឡានចាក់គន្លងផ្លូវ Lane Departure Warning
3. ប្រព័ន្ធដល់សញ្ញា និងចាប់ហ្វ្រាំងដោយស្វ័យប្រវត្ដិពេលមានឧបសគ្គនៅខាងមុខ Autonomous Emergency Braking & Pre-collsion System
4. ប្រព័ន្ធចាប់ល្បឿន និងទម្លាក់តំឡើងតាមឡានខាងមុខ Adaptive Cruise Control
5. ប្រព័ន្ធមុខងារចូលចតដោយស្វ័យប្រវត្តិ Auto Packing ជាដើមផងដែរ។
សរុបមក Ford Territory ទាំងកម្លាំងសមត្ថភាព និងរូបរាងអាចនិយាយបានថា ស្អាតប្លែកទំនើប សមជាឡានលំដាប់ថវិការមួយក្នុងចំណោមឡានជាច្រើនផងដែរ។ ចំពោះបងប្អូនវិញយល់យ៉ាងណាសម្រាប់សេរ៊ីឆ្នាំ២០២១នេះ ចុះតម្លៃប៉ុណ្ណឹងសមជាមួយសមត្ថភាពឬអត់? ខណៈដែលពពួកឆ្នាំ២០២២ខ្លាញ់គោក្រុមហ៊ុន លក់មិនទាន់អស់បញ្ចុះតម្លៃនៅត្រឹម ៤៦៩០០ដុល្លារនិងមានការថែមជូនកាតចាក់សាំងដល់ទៅ១ពាន់ដុល្លារឯណោះ ចំណែកឆ្នាំ២០២៣ជំនាន់ថ្មីវិញមានតម្លៃត្រឹមតែ ៤៨៩០០ដុល្លារប៉ុណ្ណោះ។
បើចង់ជិះ Territory គួរថែមថយយក០២៣ ឬត្រឹម ០២២ចុះ? បើបងប្អូនមានចំណាប់អារម្មណ៍ មតិយោបល់ និងបទពិសោធន៍ អាចចែករំលែកនៅក្នុង Comment ខាងក្រោមនេះបាន៕
ដោយ៖ BunSak
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ