រថយន្ត Ford Territory ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជនរបស់ខ្លួន ចូលដល់ស៊េរីឆ្នាំ២០២៣ Ford បានធ្វើការផ្លាស់ប្ដូរថ្មីទាំងស្រុង ធ្វើឲ្យ Territory កាន់តែប្លែកជាងមុនថែមទៀត។
សម្រាប់បច្ចុប្បន្ននេះ ក្រុមហ៊ុន Ford Cambodia កំពុងធ្វើការបញ្ចុះតម្លៃពិសេសសម្រាប់អតិថិជនរបស់ខ្លួន ដែលចំនួនមានកំណត់ ដូចនេះបងប្អូនដែលមានបំណង់ ឬចាប់អារម្មណ៍ Territory 2024 អាចជាឪកាសល្អសម្រាប់ ការភ្លក់រស់ជាតិរថយន្ដ ខ្លាញ់គោស៊េរីឆ្នាំ២០២៤ ដ៏ទំនើបទាន់សម័យមួយនេះ។
Territory 2024 កាលចេញដំបូងតម្លៃពេញ ៤៨,៩០០ដុល្លារ ពេលនេះប្រមូសិនពិសេសមកត្រឹម ៤៧,៤០០ដុល្លារ អាចនិយាយបានថាចុះដល់ទៅ ១,៥០០ឯណោះ។
Crossover SUV របស់ Ford មួយនេះបំពាក់ម៉ាស៊ីនសាំងជំនាន់ថ្មី ៤ស៊ីឡាំង EcoBoost ១.៥លីត្រ ផលិតកម្លាំង ១៦៣ PS និងកម្លាំងរមួល ២៥០ nm រត់ដោយប្រអប់លេខ ៧ វគ្គអូតូ បង្វិលកង់ដោយប៉ុង១ FWD ជំនួយដោយ Drive Mode បើកបរចំនួន ៣ ដូចជា៖ Normal, Eco, Sport និង Mountain ។
ផ្ទៃខាងក្នុងទូលាយ នឹងទំនើបបែប Luxury តែម្ដងដែលភ្ជាប់មកជាមួយនូវ ប្រព័ន្ធកៅអីត្រជាក់ផ្នែកខាងមុខ ដំបូលបើក ពីរតង កុងទ័រឌីជីថលទំហំ ១២,៣ អ៊ីញ ដែលអាចប្តូរបានដល់ទៅពីរ Style រួមមាន Classic និង Sport ជាមួយអេក្រង់ថាច់ទំហំ ១២អ៉ីង លាតកាត់ផ្ទៃខាងមុខតែម្ដង។
ក្រៅពីនឹងក៏មាន ចង្កឹះលេខ E-shifter ប្រព័ន្ធសាកថ្មឥតខ្សែជាមួយភាពទំនើបដ៏សម្បូរបែបផងដែរ។ បើនិយាយពីប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនួយពេលបើកបរវិញ Territory 2024 ទទួលបានមួយឈុតធំពី Ford តែម្ដង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Ford Territory 2024 មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ និងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល