ក្រោយពីសម្រេចជោគជ័យលើការលក់រថយន្ដ pick up អគ្គិសនី Ford F-150 Lightning របស់ខ្លួន ថ្មីៗ ក្រុមហ៊ុនផលិតរថយន្ដ Ford ប្រកាសថា ខ្លួនត្រៀមនឹងផលិតរថយន្ដ pick up អគ្គិសនី ម៉ូដែលថ្មីមួយទៀត នៅឆ្នាំ ២០២៥ ក្នុងគម្រោងដែលមានឈ្មោះថា Project T3។
តាមការចុះផ្សាយពី Electrek បានឲ្យថា សម្រាប់គម្រោងផលិតឡានអគ្គិសនី pick up ម៉ូដែលថ្មីរបស់ Ford នេះ នឹងត្រូវ ធ្វើឡើងនៅមជ្ឈមណ្ឌល BlueOval City EV Mega Campus ស្ថិតនៅ តំបន់ Stanton រដ្ឋ Tennessee សហរដ្ឋអាមេរិក ជាគូ ជាមួយរោងចក្រ ផលិតថ្មឡានអគ្គិសនី នៅរដ្ឋ Kentucky ដែលជាការសហការគ្នាជាមួយក្រុមហ៊ុន SK Innovation ផងដែរ ក្នុងទឹកប្រាក់វិនិយោគប្រមាណ ៥.៦ ពាន់លានដុល្លារ និងបុគ្គលិកប្រហែល ៦០០០ នាក់។
សូមជម្រាបថា រថយន្ដម៉ូដែលថ្មីនេះ មានឈ្មោះថា Project T3 ដោយ T3 ឈរលើពាក្យថា ‘Trust The Truck’ ដែលបង្ហាញពីគោលដៅរបស់ Ford ក្នុងការធ្វើរថយន្ដ pick up ប្រកបដោយគុណភាព, និងសមត្ថភាព ជាមួយកម្លាំង, មុខងារទំនើប, បច្ចេកវិទ្យាថ្មី កម្រិតស្ដង់ដារ ដែលអ្នកប្រើប្រាស់អាចទុកចិត្តបាន ។
គួរបញ្ជាក់ថា ដោយសារតែការចេញរថយន្ដ pick up អគ្គិសនីនេះ ហើយ ធ្វើឲ្យ Ford ក្លាយទៅជា ក្រុមហ៊ុនដែលលក់រថយន្ដអគ្គិសនីដាច់ជាងគេលំដាប់ទី ២ នៅអាមេរិក បន្ទាប់ពី Tesla ដោយគិតមកចុងឆ្នាំ ២០២២ កន្លងទៅ Ford លក់រថយន្ដអគ្គិសនីបានចំនួន (អាមេរិក) ៦១ ៥៧៥ គ្រឿង ក្នុងនោះរថយន្ដអគ្គិសនី ដែលមានប្រជាប្រិយភាពជាងគេ គឺ Mastang Mach-e ចំនួន ៤០ ០០០ គ្រឿង និង រថយន្ដអគ្គិសនី pick up Ford F-150 Lightning ចំនួន ១៥ ៦១៧ គ្រឿង។
Ford បានឲ្យដឹងដែរថា សម្រាប់គម្រោង Project T3 នៅ BlueOval City នេះ ក្រុមហ៊ុនរំពឹងថា នឹងអាចផលិតបានរថយន្ដ ២ លានគ្រឿងនៅបំណាច់ឆ្នាំ ២០២៦ និងបន្ដផលិតឲ្យបាន ៥០០ ០០០ គ្រឿងក្នុងមួយឆ្នាំ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឹ មជ្ឈមណ្ឌលនេះ នឹងក្លាយជាទីតាំង ផលិតរថយន្ដបែប Carbon Neutral (អព្យាក្រឹតកាបូន) ដំបូងបំផុតរបស់ Ford ដើម្បីឲ្យស្របតាម ផែនការអព្យាក្រឹតកាបូនរបស់ខ្លួននៅឆ្នាំ ២០៣៥ ដែល Ford គ្រោងនឹងអនុវត្ត ទៅបណ្ដារោងចក្រផលិតរថយន្ដផ្សេងៗទៀតរបស់ខ្លួននៅពេលក្រោយផងដែរ។
ប្រភព៖ Electrek
អត្ថបទ៖ Andra
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី