ក្រោយពីកាក់កបរឿងលក់ Ford F-150 Lightning ថ្មីៗនេះ ក្រុមហ៊ុន Ford ផ្នែក High Performance Unit បានបង្ហើបគម្រោងរៀបចំផលិតរថយន្ដអគ្គិសនី pick up ជំនាន់ថ្មីមួយទៀតនៅក្នុង វីដេអូ teaser ដែលចេញកាលពីពេលថ្មីៗនេះ ជាមួយនឹងការបន្ថែមសមត្ថភាពឲ្យកាន់តែល្អជាងមុន។
Pick up ជំនាន់ថ្មីនេះ ត្រូវបាន Ford ឲ្យស្គាល់ថាជា SuperTruck EV ដែលប្រើប្រាស់ based បំបែកចេញពី Lightning ដែរ ដោយក្រុមហ៊ុនគ្រោងនឹងបង្ហើយឲ្យបានមុនកម្មវិធីប្រណាំងរថយន្ដឡើងភ្នំ Pikes Peak International Hill Climb ឬស្គាល់ថា The Race to the Clouds 2024 នៅសហរដ្ឋអាមេរិក ដែលនឹងមកដល់នៅចុងខែ មិថុនានេះ។
Ford បានឲ្យដឹងដែរថា ការដាក់ SuperTruck ឲ្យរត់តេស្ដសាកល្បងនៅក្នុងកម្មវិធីនេះ គឺដើម្បី បង្កើនសមត្ថភាព នៃប្រព័ន្ធផ្ដល់ថាមពលអគ្គិសនី (EV Powertrain) ឲ្យខ្ពស់ជាងសមត្ថភាពទូទៅដែលឡានអគ្គិសនីធម្មតាអាចធ្វើបាន ព្រមទាំងស្វែងរកចំណុចខ្វះខាតផ្សេងៗទៀត ក្នុងគោលបំណង ឲ្យ SuperTruck អាចប្រើប្រាស់បាននៅគ្រប់ស្ថានភាពផ្លូវ (ជារួមមានន័យថា SuperTruck នឹងរត់ក្នុង PPIHC ដើម្បីបន្្សាំ EV powertrain របស់វា ឲ្យអាចរត់បានក្នុងស្ថានភាពផ្លូវពិបាក ដោយសារភាគច្រើន រថយន្ដ EV ត្រូវបានគេប្រើប្រាស់តែនៅក្នុងក្រុង ផ្លូវរាបធម្មតា ដូច្នេះហើយបានជា Ford ចង់បង្វឹកសមត្ថភាពរបស់វាឲ្យខ្ពស់ជាងធម្មតា)។
Ford បានឲ្យដឹងដែរថា ការធ្វើតេស្ដត្រូវពិនិត្យសមត្ថភាពរបស់វានេះ នឹងធ្វើឡើងផ្ដោតទៅលើចំណុចសំខាន់ចាប់ពី ម៉ូទ័រអគ្គិសនី (EV Motor), ប្រព័ន្ធ inverter, ប្រព័ន្ធថ្ម (battery pack and battery cell chemistry) និង ប្រព័ន្ធ software ដែលត្រូវប្រើប្រាស់ឲ្យសមស្របនឹង spec ក្នុងក្រៅរបស់រថយន្ដ និងការប្រើប្រាស់របស់អ្នកបើកបរផងដែរ។
សូមជម្រាបជូនថា កម្មវិធី The Race to the Clouds គឺជាកម្មវិធី ប្រណាំងរថយន្ដ (និងម៉ូតូ) ឡើងភ្នំមួយដែលល្បីឈ្មោះក្នុងរដ្ឋ Colorado សហរដ្ឋអាមេរិក ដែលមានកម្ពស់ ៤៣០២ ម, មានរយៈចម្ងាយផ្លូវ ២៩.៩៩គម, និង ១៥៦ បត់ ជាមួយនឹងរយៈពេលឡើង ១០នាទីចុះក្រោម។
គូរបញ្ជាក់ផងដែរថា Ford ក៏ធ្លាប់បានធ្វើតេស្ដសាកល្បងរថយន្ដអគ្គិសនីរបស់ខ្លួនពីមុនម្ដងរួចមកហើយក្នុងកម្មវិធីនេះ កាលពីឆ្នាំមុន ដោយប្រើប្រាស់ Ford Electric SuperVan 4.2 កម្លាំង ១៤០០សេះ (ប្រើ based របស់ Ford E-Transit) ជាមួយនឹងលទ្ធផល ៨នាទី និង ៤៧វិនាទី ហើយ SuperTruck នឹងត្រូវបើកបរតេស្ដសេកល្បងដោយលោក Romain Dumas ម្ចាស់កំណត់ត្រាចាស់កាលពីឆ្នាំ ២០១៨ ដែលបើកបរឡើងភ្នំនេះក្នុងរយៈពេល ៧នាទី ៥៧វិនាទី។
គួរឲ្យកត់សម្គាល់ថា ក្រុមហ៊ុន Ford បច្ចុប្បន្នកំពុងតែផ្ដោតការផលិតរថយន្ដអគ្គិសនីបែប High Performance ច្រើន ដោយមានដូចជា F-150 Lightning Switchgear, Mustang Cobra Jet 1800, និង Mustang Mach-E1400 ដែលទើបតែបង្ហាញមុខថ្មីៗនេះផងដែរ។ ក្នុងនោះដែរក្រៅតែពី Ford, Hyundai ក៏កំពុងតែអភិវឌ្ឍរថយន្ដអគ្គិសនី IONIQ 5 N របស់ខ្លួនសម្រាប់ត្រៀមចូលក្នុងកម្មវិធីនេះដូចគ្នា។
អត្ថបទ៖ Andra
ប្រភព៖ Electrek
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង