Ford បើកបង្ហាញមុខឡានសាច់ដុំ logo សេះ សេរីឆ្នាំ ២០២៥ របស់ខ្លួន ជាមួយនឹងការកែលម្អប្រព័ន្ធ Suspension ទំនើបកាន់តែខ្លាំងជាងមុន ដែលធ្វើឲ្យអ្នកបើកមានអារម្មណ៍ថាដូចជាបើកក្នុងទីលានប្រណាំងឡាន។
Ford Mustang GTD 2025 ជាឈ្មោះរបស់រថយន្ដនេះ ដែលដំបូង Ford មានបំណងធ្វើឡើងសម្រាប់តែការប្រកួតការប្រណាំងរថយន្ដលំដាប់ពិភពលោក Le Mans នៅពេលខាងមុខនេះ ប៉ុណ្ណោះ តែដោយសារឃើញមានអ្នកនិយមចូលចិត្តរថយន្ដប្រភេទនេះ Ford បានសម្រេចកែប្រែលើ option មួយចំនួន ជា version មួយទៀតដែលអាចអតិថិជនរបស់ខ្លួនទិញជិះបានលើដងផ្លូវធម្មតាដោយស្របច្បាប់ (ដោយសារ មុខងារមួយចំនួនអនុញ្ញាតឲ្យមានសម្រាប់តែរថយន្ដប្រណាំងប៉ុណ្ណោះ) តែក្នុងចំនួនមានកំណត់។
ចំពោះ Mustang GTD ដែល Ford នឹងផលិតសម្រាប់ចេញលក់ នឹងបំពាក់ម៉ាស៊ីន supercharged ៥.២ លីត្រ V8 ដែលមានកម្លាំងខ្លាំងដល់ទៅ ៨០០ សេះ ផ្គួបជាមួយប្រព័ន្ធជើងក្រោមបែប adjustable suspension និងប្រអប់លេខ ៨ វគ្គ rear-tranaxles ដងខ្លួនធ្វើឡើងពី carbon fiber ពិសេស ប្រើប្រាស់ platform ស្រដៀងគ្នានឹង Mastang S650 2024 និងត្រូវបាន design ជាមួយបច្ចេកវិទ្យា Active Aerodynamics ដែលរថយន្ដអាចទំលាក់ខ្លួនកាន់តែទាបក្រាបនឹងដី ជំនួយឲ្យការបើកបរក្នុងល្បឿនលឿនកាន់តែរលូន និង smooth ជាពិសេសរូបរាងទាំងមូលរបស់វា ត្រូវបានគេលៃធ្វើឲ្យមានសមាមាត្រទម្ងន់គ្នាទាំងផ្នែកខាងមុខ និងខាងក្រោយ ដែលជំនួយឲ្យការបើកបរមានសុវត្ថិភាព និងមានលំនឹងល្អពេកបើក និងបត់បែនក្នុងល្បឿនលឿន ជាពិសេសលើផ្លូវកោង។
សម្រាប់ផ្នែកខាងក្នុងរបស់វា មិនត្រូវបានបង្ហាញឲ្យឃើញនោះទេ តែបើតាម Car and Driver បានឲ្យដឹងថា វាភ្ជាប់ជាមួយនឹងកុងទ័រ និងអេក្រង់កម្សាន្ដ digital ធំ និងកៅអីអង្គុយម៉ូដបែប Recaro ដោយមិនមានកៅអីក្រោយ និងប្រឡោះក្រោយសម្រាប់ដាក់ឥវ៉ាន់ឡើយ ជំនួសវិញដោយដាក់ឧបករណ៍បញ្ចុះកម្ដៅពិសេស និងផ្នែកចាំបាច់ផ្សេងៗទៀត ដែលជំនួយដល់ដំណើរការប្រព័ន្ធជើងក្រោម។
បើតាមសម្ដីរបស់លោក Jim Farley អគ្គនាយកក្រុមហ៊ុន Ford បានឲ្យដឹងថា ចំពោះ Mustang GTD សម្រាប់ប្រណាំង នឹងបង្ហាញខ្លួនក្នុងការប្រកួត ២៤ ម៉ោងនៅ Daytona (24 Hours of Daytona) រួចបន្ដទៅទីលានធំ Le Mans តែម្ដង រីឯ Mustang GTD សម្រាប់ទីផ្សារ នឹងមកចេញលក់ជាផ្លូវការនៅរង្វង់ចុងឆ្នាំ ២០២៤ នេះ ឬដើមឆ្នាំ ២០២៥ ជាមួយតម្លៃខ្ទង់ ៣០០ ០០០ ដុល្លារឡើងទៅ និងផលិតតែពី ១០០០ ទៅ ២០០០ គ្រឿងប៉ុណ្ណោះ។
ប្រភព៖ CNN Business
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ
ទីផ្សារ Lexus GS300 បច្ចុប្បន្នសល់ខ្ទង់ 1ម៉ឺនដុល្លារស្ដើង ម៉ាស៊ីនធំជាន់បានៗ គ្រាន់តែមិនសូវនិយមប្រើប្រាស់ច្រើនដូចមុន
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម