កម្មវិធីការបើកបរសាកល្បងរថយន្ត Ford ស៊េរីថ្មីឆ្នាំ 2023 មិនធ្លាប់មានពីមុនមក

អ្នកទស្សនា
109
0/ AKlasseAuto Promotion
DSC09741-2.jpg


[ភ្នំពេញ - ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២២] ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) - RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីការបើកបរសាកល្បងដ៏ពិសេសខ្នាតធំជាមួយរថយន្ត Ford ស៊េរីឆ្នាំ 2023​ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី22 និងថ្ងៃទី23 ខែ តុលា ឆ្នាំ 2022 វេលាម៉ោង 9:00 ព្រឹក រហូតដល់ម៉ោង 4:00 ល្ងាច នៅបរិវេណសណ្ឋាគារ ហ្គាឌិនស៊ីធី (ផ្លូវលីយ៉ុងផាត់) ដោយ​មានអតិថិជន និងភ្ញៀវកិត្តិយសចូលរួមប្រមាណជាង 500 នាក់។​

DSC09768.jpg

នៅក្នុងកម្មវិធីបើកបរសាកល្បងនេះ ក៏មានការដាក់តាំងបង្ហាញរថយន្តFord ស៊េរីឆ្នាំ 2023គ្រប់ម៉ូដែលទាំងអស់ដូចជារថយន្ត Ford Ranger XL, រថយន្ត Ford Ranger XLT, រថយន្ត Ford Ranger Wildtrak, រថយន្ត Ford Everest, និងរថយន្ត Ford Ranger Raptor ដែលមានការតុបតែងលំអ និងរៀបចំសកម្មភាពផ្សេងៗជាច្រើនសម្រាប់អតិថិជនធ្វើការកម្សាន្តនៅក្នុងកម្មវិធីនេះ។ ហើយអ្វីដែលពិសេសនោះគឺ ការបើកបរសាកល្បងរថយន្តFord ស៊េរីឆ្នាំ 2023 ទៅលើគ្រប់ស្ថានភាពផ្លូវទាំងអស់ដែលមានដូចជា៖ ការបើកបរលើផ្លូវធម្មតា(On-Road Highway) ការបើកបរលើឧបសគ្គល្បឿនយឺត (Low-Speed Off-Road) ដែលមានឧបសគ្គដូចជា ផ្លូវរអិល ផ្លូវភក់ ផ្លូវថ្មគ្រួស ផ្លូវគ្រលុកផុង ផ្លូវចុះចំណោតខ្លាំង ផ្លូវខ្សាច់ និងផ្លូវចុះទឹករហូតដល់​​ជម្រៅ​​ 800mm ដោយធ្វើការបង្ហាញ និងពន្យល់លម្អិតអំពីរបៀបប្រើប្រាស់ប្រព័ន្ធសុវត្ថិភាព និងមុខងារបច្ចេកវិទ្យាទំនើបៗចុងក្រោយនីមួយៗដែលបំពាក់ក្នុងរថយន្ត Next-Generation Ford ស៊េរីឆ្នាំ 2023នេះ ផងដែរ។

DSC09825.jpg

អ្វីដែលកាន់តែអស្ចារ្យនោះគឺ ការបើកបរសាកល្បងលើផ្លូវឧបសគ្គល្បឿនលឿន (High-Speed Off-Road Performance) ដោយប្រើប្រាស់មុខងារ ​Baja Mode របស់រថយន្តFord Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ដែលមិនធ្លាប់មានពីមុនមក និងមិនមានរថយន្តដទៃអាចធ្វើបាននោះឡើយ ដោយអតិថិជនទទួលបាន​បទពិសោធន៍ថ្មីដ៏​អស្ចារ្យក្នុងរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ 2023 ដែលបើកបរជាមួយអ្នកជំនាញបរទេសសញ្ជាតិអូស្រ្តាលី  កាណាដា និង​ថៃ ជាដើម ដែលជាអ្នកឯកទេស និងមានបទពិសោធន៍បើកបរយូរឆ្នាំ ដើម្បីអោយអតិថិជនទទួលបាននូវបទពិសោធន៍មួយដ៏ថ្មីប្លែក និងអស្ចារ្យមិនធ្លាប់មានពីមុនមក។

DSC00025-Edit-Edit.jpg

លើសពីនេះទៅទៀត អាហារសម្រន់ និងភេសជ្ជៈជាច្រើនមុខបានរៀបចំសម្រាប់អតិថិជនដែលបានចូលរួមក្នុងកម្មវិធីនេះនៅក្រោមតង់ដ៏ធំទូលាយងាយស្រួលក្នុងការជួបជុំគ្នា ទំនាក់ទំនងគ្នា និងថែមទាំងមានកន្លែង​​កម្បាន្ត​របស់កុមារតូចៗដែលបង្កើននូវបរិយាកាសសប្បាយរីករាយសម្រាប់ក្រុមគ្រួសារអតិថិជន និងភ្ញៀវកិត្តិយសជាច្រើន​ទៀតដែលបានចូលរួមក្នុងកម្មវិធីនេះ។

DSC09856.jpg

រាល់អតិថិជនដែលបានចូលរួមកម្មវិធីបើកបរសាកល្បងរថយន្ត Ford ទាំងអស់នឹងទទួលបានសំបុត្រចូលទស្សនាសួនសត្វភ្នំពេញសាហ្វារី ឬ សួនទឹកហ្គាឌិនស៊ីធី និងវត្ថុអនុស្សាវរីយផ្សេងៗជាច្រើនទៀត។ សម្រាប់ការចុះឈ្មោះបើកបរសាកល្បង និង ទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យពីរថយន្ត Ford ស៊េរីឆ្នាំ 2023 សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 078 333 748 និង 016 333 785

រូបភាពបន្ថែម ៖

ការបើកបរលើផ្លូវភក់
ការបើកបរលើផ្លូវភក់
 ការបើកបរលើផ្លូវរអិល
 ការបើកបរលើផ្លូវរអិល
ការបើកបរលើផ្លូវមិនរាបស្មើ (Trail Control)
ការបើកបរលើផ្លូវមិនរាបស្មើ (Trail Control)
ការបើកបរចូលទឹកជម្រៅ ៨០០ មម
ការបើកបរចូលទឹកជម្រៅ ៨០០ មម
ការបើកបរចុះចំណោត
ការបើកបរចុះចំណោត
DSC09778.jpg
DSC09844.jpg
DSC09794.jpg
DSC09830.jpg
DSC09811.jpg
DSC09790.jpg
ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More