ក្រុមអ្នកពន្លត់អគ្គីភ័យកំពុងធ្វើការឈូសឆាយរថយន្តចេញពីផ្លូវក្នុងតំបន់ភ្លើងឆេះ Palisades រថយន្តដែលគេបោះបង់ចោលដែលមានជម្រៅ ៣០០ ហ្វីត ឬប្រមាណជា ៩០ម៉ែត្រពីទីតាំងភ្លើងឆេះ។
រដ្ឋកាលីហ្វ័រញ៉ា ដែលល្បីថាមានរគ្រោះរញ្ជួយ នឹងវិបត្តិគ្រោះធម្មតាជាញឹកញាប់ ប៉ុន្តែពេលនេះបញ្ហាភ្លើងឆេះព្រៃ គឺជាក្តីបារម្ភដ៏ធំបំផុតរបស់សហរដ្ខអាមេរិក ចំពោះរដ្ឋមួយនេះ។
កាលពីឆ្នាំ២០២៤ CALFIRE បានរាយការណ៍ថា មានករណីភ្លើងឆេះព្រៃចំនួន ៣៥លើក ប៉ុន្ដែនៅដើមឆ្នាំ២០២៥ បញ្ហាភ្លើងឆេះព្រៃបានកំពុងចាប់ផ្តើមទៅហើយ។ ខណៈពេលដែលមនុស្សម្នាប្រញាប់ប្រញាល់ដើម្បីជម្លៀសចេញ បានបន្សល់ទុករថយន្ដជាច្រើនគ្រឿង ដែលត្រូវបានបោះបង់ចោលកំពុងបណ្តាលឱ្យមានការពន្យារពេលដល់ក្រុមពន្លត់អគ្គីភ័យ។
ករណីភ្លើងឆេះព្រៃនេះ បានចាប់ផ្តើមនៅព្រឹកថ្ងៃទី៧ មករា រហូតកើនឡើងក្នុងកម្រិតគួរឲ្យភ័យខ្លាច ដោយសារខ្យល់បក់ខ្លាំង ដែលពិបាកក្នុងការទប់ស្កាត់ ។
នៅពេលក្រុមសមត្ថកិច្ចចាប់ផ្ដើមជម្លៀសមនុស្ស ហើយប្រជាជនជាច្រើនបានជ្រើសរើសចាកចេញពីរថយន្ត ដោយគេចចេញពីតំបន់នោះដោយមធ្យោបាយថ្មើរជើង។ ទោះបីជាមានការស្នើសុំពីអ្នកពន្លត់អគ្គីភ័យថា រថយន្តត្រូវរើទៅចំហៀង ឬទុកសោរដើម្បីងាយស្រួលចេញចូលក៏ដោយ ប៉ុន្ដែរថយន្តជាច្រើនត្រូវបានទុកចោល ដោយមិនមានផ្លូវសម្រាប់បុគ្គលិកសង្គ្រោះបន្ទាន់ដើម្បីចូលទៅកាន់តំបន់នោះឡើយ។
ដោយមិនមានជម្រើសផ្សេង រថយន្តពន្លត់អគ្គីភ័យ ត្រូវប្រើគ្រឿងចក្រធុនធំ ឈូសឆាយរថយន្តដែលទុកចោលនៅតាមផ្លូវ ដើម្បីបើកផ្លូវសម្រាប់រថយន្តសង្គ្រោះបន្ទាន់។ បើតាមការរាយការណ៌ពីសមត្ថកិច្ចនៅទីនោះបានឲ្យដឹងថា រថយន្ដដែលត្រូវបាន ឈួសឆាយនៅតំបន់នោះមានប្រហែល ២០០គ្រឿង ដើម្បីបើកផ្លូវចូលទៅកាន់តំបន់ភ្លើងឆេះព្រៃនោះ៕
ដោយ៖ Bunsak
ប្រភព៖ Caranddriver
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព