កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Toyota ក្នុងប្រទេសចិន បានប្រកាសថាខ្លួននឹងផលិតរថយន្ដអគ្គិសនីដំបូងបំផុតដែលមានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាបើកបរ ដោយស្វ័យប្រវត្តិ (Advanced Autonomous Driving System) ស្រដៀងគ្នាទៅនឹង Full Self Driving របស់ Tesla ដែរ ទៅក្នុងទីផ្សារចិន ក្នុងរង្វង់ឆ្នាំក្រោយ (២០២៥) នេះ។
ក្រុមហ៊ុនបុត្រសម្ព័ន្ធនេះគឺជាការសហការគ្នារវាង ក្រុមហ៊ុន Toyota និង ក្រុមហ៊ុន Guangzhou Automobile Group (GAC) ហៅថា GAC Toyota ដែលលើកគម្រោងនេះឡើងក្នុងគោលបំណង ចាប់យកទីផ្សារនៅក្នុងប្រទេសចិន ដើម្បីឲ្យទាន់ដៃគូប្រកួតរបស់ខ្លួនជាពិសេសក្នុងវិស័យបច្ចេកវិទ្យា Hybrid, ថ្ម (EV batteries), និងបញ្ញារបស់រថយន្ដ/ប្រព័ន្ធភាពឆ្លាតវៃរបស់យានយន្ដ។
តាមការឲ្យដឹងពី Reuters ថា រថយន្ដដែល GAC Toyota គ្រោងនឹងចេញនេះមានឈ្មោះថា Bozhi 3X SUV ដែលនឹងក្លាយទៅម៉ូដែលដំបូងបង្អស់របស់ Toyota ក្នុងប្រទេសចិន ដែលបំពាក់ប្រព័ន្ធបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ និងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ ជួយទៅលើការ ចូលចត, ការធ្វើដំណើរក្នុងផ្លូវ Highway និង សម្រួលការធ្វើដំណើរក្នុងទីប្រជុំជនផងដែរ។
ក្នុងនោះ GAC Toyota ក៏កំពុងតែសហការគ្នាអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃនៅលើរថយន្ដនេះ ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាល្បីឈ្មោះ Momenta Global ដែលជាក្រុមហ៊ុនជំនាញលើប្រព័ន្ធ បើកបរស្វ័យប្រវត្តិ (autonomous driving software) សម្រាប់បំពាក់ក្នុងរថយន្ដ ដោយក្រុមហ៊ុននេះ ធ្លាប់ធ្វើការជាមួយក្រុមហ៊ុនរថយន្ដល្បីដូចជា Mercedes Benz ជាដើម។ លើសពីនេះទៅទៀត GAC Toyota ក៏សហការធ្វើការជាមួយ Huawei ផងដែរ ក្នុងការបំពាក់បច្ចេកវិទ្យាបញ្ជាផ្នែកខាងក្នុង (vehicle operating software) ដែល GAC Toyota គ្រោងនឹងប្រើប្រាស់សម្រាប៉ម៉ូដែលរថយន្ដអគ្គិសនីប្រភេទ sedan មួយទៀត ដែលនឹងចេញក្នុងឆ្នាំ ២០២៥ ដូចគ្នានេះដែរ។
ក្រៅពីនេះ ក្រុមហ៊ុន ក៏បានឲ្យដឹងដែរថា ខ្លួនក៏មានគម្រោងប្រើប្រាស់នូវថ្មប្រភេទ iron phosphate lithium ផងដែរ ទៅលើរថយន្ដអគ្គិសនីម៉ូដែលថ្មីដែលចេញក្នុងរង្វង់ឆ្នាំ ២០២៦ និង ២០២៧ ផងដែរ ដែលនឹងអាចជួយកាត់បន្ថយតម្លៃផលិតរថយន្ដអគ្គិសនីបានដល់ ៤០%។
សូមជម្រាបជូនថា សម្រាប់រយៈពេល ៤ ខែ នៃឆ្នាំ ២០២៤ នេះ Toyota ស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ជាក្រុមហ៊ុនរថយន្ដដាច់ជាងគេនៅក្នុងទីផ្សារចិន ដែលទាបជាងទិន្នន័យពីឆ្នាំ ២០២៣ ដល់ទៅ ២២% ដូច្នេះហើយបានជា Toyota ខិតខំប្រឹងប្រែង ណែនាំនូវផលិតផលដែលអាចទាក់ទាញចិត្តអតិថិជន និងចាប់យកទីផ្សារមកវិញ ឲ្យបានឆាប់។
អត្ថបទ៖ Andra
ប្រភព៖ Reuters
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ
ទីផ្សារ Lexus GS300 បច្ចុប្បន្នសល់ខ្ទង់ 1ម៉ឺនដុល្លារស្ដើង ម៉ាស៊ីនធំជាន់បានៗ គ្រាន់តែមិនសូវនិយមប្រើប្រាស់ច្រើនដូចមុន
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម