អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ថ្មីៗនេះ បានចេញសេចក្ដីជូនដំណឹងមួយ ជាការរំឭកដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ឡានដែលមិនទាន់បានបំពេញកាតព្វកិច្ចពន្ធ ជាពិសេសម្ចាស់រថយន្ដចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលបានចុះបញ្ចីរួច ឲ្យប្រញាប់រួសរាន់មកបង់ពន្ធ និងអាករ ព្រោះកាលបរិច្ឆេទកំណត់នឹងបញ្ចប់នៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២២ ឆាប់ៗនេះហើយ។
យោងតាមសេចក្ដីជូនដំណឹងក៏បាន បញ្ជាក់ដែរថា សម្រាប់ឡានចង្កូតស្ដាំដែលបានចុះបញ្ចីរួច តែមិនទាន់បានបង់ពន្ធ ត្រូវមកបំពេញកាតព្វកិច្ចឲ្យបានរួចរាល់ នៅតាមបណ្ដាអង្គភាពគយ និងរដ្ឋាករនៅរាជធានីខេត្ត ដែលសាមីខ្លួនបានចុះបញ្ចីរថយន្ដនោះ ឲ្យបានមុនកាលកំណត់ និងបានបន្ដទៀតថា ក្រោយថ្ងៃបរិច្ឆេទ ៨ តុលា នេះ រថយន្ដចង្កូតស្ដាំដែលមិនទាន់បានបង់ពន្ធ និងអាករ (សូម្បីតែបានចុះបញ្ចីរួចរាល់ហើយ) នឹងក្លាយជាមុខសញ្ញានៃការបង្ក្រាប ពីមន្ដ្រីគយ និងរដ្ឋាករ មានសមត្ថកិច្ច រឹបអូស ដោះជាគ្រឿងបន្លាស់ ឬកម្ទេចចោល តាមច្បាប់ជាធរមាន ដោយមិនមានការអនុគ្រោះឡើយ មិនថាជានៅតាមដងផ្លូវ ការដ្ឋាន អាជីវកម្មដ្ឋាន ឬតាមទីកន្លែង សាធារណៈនោះទេ។
គួររំឭកសារជាថ្មីម្ដងទៀតថា ការទទួលឲ្យឡានចង្កូតស្ដាំបង់ពន្ធ និងចរាចរបាននេះ គឺយោងតាមប្រសាសន៍អនុញ្ញាត ពីសម្ដេចតេជោ ហ៊ុន សែន កាលពីពេលខែ កក្កដា កន្លងទៅ នឹងសម្រាប់តែឡានចង្កូតស្ដាំណាដែលមានស្រាប់ក្នុងប្រទេសតែប៉ុណ្ណោះ រីឯឡានចង្កូតស្ដាំ ដែលនាំចូលមកថ្មី គឺមិនអនុញ្ញាតឲ្យបង់ពន្ធ ឬសូម្បីតែប្ដូរចង្កូត ដោយសមត្ថកិច្ចនឹងឃាត់ខ្លួនយកតែម្ដង នេះក៏ជាសារមួយសម្រាប់ផ្ដាំទៅបងប្អូនប្រជាពលរដ្ឋអ្នកបើកបរឡានទាំងអស់ កុំឲ្យបន្ដនាំចូលរថយន្ដចង្កូតស្ដាំចូលមកទៀត។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី