ថ្មីៗនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានប្រកាសជូនដំណឹង អនុក្រឹតស្ដីពីការកែសម្រួលពន្ធគយ និងអត្រាអាករពិសេស នាំចេញលើមុខទំនិញមួយចំនួន ដែលក្នុងនោះមានការបញ្ចុះអត្រាអាករពិសេសលើការនាំចូលយានយន្ដជាច្រើនប្រភេទផងដែរ។
យោងតាមខ្លឹមសារនៅក្នុងអនុក្រឹត ជំពូកទី ២ មាត្រាទី ៣ មានការបញ្ចុះអត្រាអាករពិសេសលើការនាំចូលរថយន្ដ ដូចជា រថយន្ដវែងលីម៉ូហ្សីន ពី ៥៥% មក ៥០%, រថយន្ដគ្រួសារប្រភេទ Hybrid (មិនមែនប្រភេទ plug in) ពី ៥០% មក ៤៥%, រថយន្ដគ្រួសារប្រភេទ Hybrid plug in ពី ៥០% មក ៤០%, រថយន្ដដឹកអ្នកដំណើរ និងរថយន្ដដឹកទំនិញពី ៤០% មក ៣០%, រថយន្ដដឹកទំនិញប្រើអគ្គិសនី ពី ៤០% មក ១០%, រថយន្ដប្រណាំងតូចៗ ទោចក្រយានយន្ដកង់បួន និងរថយន្ដបំពាក់ឧបករណ៍ពិសេស ពី ៣០% មក ២៥%, ក្នុងនោះ គ្រឿងបន្ទាប់បន្សំផ្សេងទៀតដូចជា បំណែកម៉ាស៊ីន គ្រឿងបន្លាស់យានយន្ដ និងក្បាលរថយន្ដសណ្ដោងរឺម៉កជាដើម ត្រូវបានបញ្ចុះពី ២៥% មក ១០% ផងដែរ។
សូមជម្រាបថា ក្រៅតែពីការបញ្ចុះអត្រាអាករពិសេសការនាំចូលយានយន្ដទាំងនេះ ក៏មានការកែសម្រួលផ្សេងៗទៀតដូចជា ដែលមានមុខទំនិញមួយចំនួនត្រូវបានបញ្ចុះ និងដំឡើង ពន្ធ និងអត្រាអការពិសេសផ្សេងៗ អាហារ ភេសជ្ជៈ គ្រឿងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ គ្រឿងបន្លាស់យានយន្ដ ឱសថ រុក្ខជាតិ គ្រឿងលោហៈជាតុផ្សេងៗ ដែលលោកអ្នកអាចឆែកមើលបាននៅក្នុង អនុក្រឹតនេះ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងផ្សេងៗដែលពាក់ពន្ធ័ នឹងអនុវត្តអនុក្រឹតនេះ ចាប់ពីថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២៣ នេះតទៅ។
ប្រភព៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
អត្ថបទ៖ Andra
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី