រួសរាន់ឡើង! ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ ២០២៣ ចាប់ផ្ដើមដំណើរការហើយពីដើមខែនេះ ដល់ចុងខែវិច្ឆិកា

អ្នកទស្សនា
215
0/ AKlasseAuto Promotion
er.jpg

ថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសសេចក្ដីជូនដំណឹងស្ដីពី ការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ ២០២៣ នឹងចាប់ផ្ដើមដំណើរការពីថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២៣ នេះ រហូតដល់ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ។  

750.jpg

យោងតាមសេចក្ដីជូនដំណឹងក៏បានបញ្ជាក់ដែរថា សម្រាប់យានយន្ដដែលធ្លាប់ចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងពន្ធ មធ្យោបាយដឹកជញ្ជូនកន្លងមក តែមិនមានបណ្ណ័សម្គាល់ការបង់ពន្ធ (កាត) ត្រូវបានអនុញ្ញាតឲ្យបង់ពន្ធនេះ ដោយមិនតម្រូវឲ្យបំពេញលិខិតប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន​ និងយានជំនិះគ្រប់ប្រភេទនោះទេ ដោយគ្រាន់តែបង្ហាញ ឬភ្ជាប់ឯកសារដែលអាចបញ្ជាក់អត្តសញ្ញាណយានយន្ដណាមួយ ដូចជា បណ្ណសម្គាល់សម្គាល់យានយន្ដ ឬបង្កាន់ដៃទទួលប្រាក់ពន្ធ ឬលតាបត្របង់ពន្ធឆ្នាំចាស់សម្រាប់ឲ្យមន្ដ្រីពន្ធដារ ឬបុគ្គលិកធនាគារធ្វើការផ្ទៀងផ្ទាត់ទិន្នន័យ។

photo_2023-06-03_09-25-00.jpg

រីឯសម្រាប់យានយន្ដថ្មិដែលត្រូវចុះបញ្ចីលើកដំបូង ម្ចាស់យានយន្ដត្រូវដាក់លិខិតប្រកាសបង់ពន្ធ ២ សន្លឹក​ តាមទម្រង់ចេញដោយអគ្គនាយកដ្ឋានពន្ធដារ ភ្ចាប់ជាមួយឯកសារផ្សេងៗទៀតដូចជា បណ្ណ័សម្គាល់យានយន្ដ អត្តសញ្ញាណបណ្ណ័របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ (ឆៀក)។ 

សូមជម្រាបជូនថា ម្ចាស់យានយន្ដអាចធ្វើការបង់ពន្ធបាននៅអគ្គនាយកដ្ឋានពន្ធដារផ្ទាល់ ឬនៅសាខាពន្ធដារខណ្ឌ-ខេត្ត ឬបង់តាមធនាគារដែលជាដៃគូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដូចជា កាណាឌីយ៉ា, អេស៊ីលីដា, វឌ្ឍនៈ, កម្ពុជាសាធារណៈ, ជេត្រាស់, ស្ថាបនា, ប្រៃសណីយ៍, វឌ្ឍនៈអាស៊ីចំកាត់, ធនាគារពាណិជ្ជកម្មក្រៅប្រទេស និងធនាគារវីង ជាដើម។ ហើយ កាន់តែងាយស្រួលជាងនេះទៅទៀត ម្ចាស់យានយន្ដក៏អាចប្រកាសពន្ធ បានតាមទូរសព្ឌដៃផងដែរ ដោយប្រើប្រាស់កម្មវិធី GDT Taxpayer App ដែលអាច Download បានពី App store (iOS) និង Play store (Android) សម្រាប់យានយន្ដដែលធ្លាប់ប្រកាសពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក។

photo_2023-06-03_09-24-55.jpg

គួរបញ្ជាក់ផងដែរថា ម្ចាស់យានជំនិះទាំងអស់ អាចបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះ ឆ្នាំ ២០២៣ បានលុះត្រាតែ បានបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របច្បាប់ ព្រមទាំងបានចុះបញ្ជីយានយន្ដនៅក្រសួងសាធារណការ និងដឹកជញ្ជូន ជាមុនសិន។ ក្នុងករណី ម្ចាស់យានយន្ដខកខាន បង់ពន្ធមិនទាន់ អគ្គនាយកដ្ឋានពន្ធដារ និងអាជ្ញាធរ មានសមត្ថកិច្ច នគរបាលចរាចរណ៍ និងចុះត្រួតពិនិត្យ ប្រមូលពន្ធនៅតាមដងផ្លូវ បន្ទាប់ពីថ្ងៃបិទបញ្ចប់ការបង់ពន្ធទៅ។  

350103414_966047757765775_5528546889963740008_n.jpg
349853461_1189116468441447_4902726367523302531_n.jpg

ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ 

អត្ថបទ៖ Andra 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More