បន្ទាប់ពីបានដាក់ឲ្យដំណើរការកម្មវិធី បង់ពន្ធយានយន្ដតាមអនឡាញ ឈ្មោះថា GDT Taxpayer App មក ដើម្បីសម្រួលដល់ដំណើរការការបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះសម្រាប់ឆ្នាំ ២០២២ នេះ អគ្គនាយកដ្ឋានពន្ធដារ បានបន្ថែមមុខងារមួយទៀត ក្នុងកម្មវិធីបង់ពន្ធយានយន្ដតាមទូរសព្ទដៃ ដែលផ្ដល់់ជូននូវ កាតសម្គាល់បង់ពន្ធអេឡិចត្រូនិច ឬ eCard នៅជាប់ជាមួយកម្មវិធីស្រាប់ ដោយម្ចាស់រថយន្ដមិនបាច់បារម្ភរឿងបាត់ ឬខូចខាតចៃដន្យឡើយ។
តាមរយៈវីដេអូអប់រំពីការប្រើប្រាស់ និងរក្សាទុកកាតសម្គាល់បង់ពន្ធអេឡិចត្រូនិច ក្នុងកម្មវិធី GDT Taxpayer App នេះ បានបង្ហាញថា ដំបូងអ្នកប្រើប្រាស់គ្រាន់តែ log in គណនីចូលទៅក្នុងកម្មវិធី ហើយចុចយកមុខងារបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ រួចជ្រើសរើសយានយន្ដដែលចង់បង់ពន្ធ បើសិនជាបានចុះឈ្មោះរួចហើយ បន្ទាប់មកចុចប៊ូតុងបន្ថែម ករណីមិនទាន់មាន ឬចង់បន្ថែមយានយន្ដ រួចបំពេញព័ត៌មានដែលទាមទារ យោងតាមលតាបត្រឆ្នាំចាស់ (២០២១) ឬបណ្ណសម្គាល់ដោយផ្ទៀងផ្ទាត់ព័ត៌មាន យានយន្ដឲ្យបានត្រឹមត្រូវ បន្ទាប់មកដាក់លេខទូរសព្ទដើម្បីទទួលលេខកូតសម្ងាត់ និងបញ្ចូលបញ្ជាក់លេខកូដសម្ងាត់ ជាការស្រេច។ បន្ទាប់ពីបានចុះឈ្មោះហើយ របៀបចូលទៅយកកាតសម្គាល់បង់ពន្ធ គឺគ្រាន់តែចុច លើយានយន្ដដែលបានចុះឈ្មោះ ហើយបន្ដទៅប៊ូតុងបង្ហាញបណ្ណសម្គាល់ការបង់ពន្ធ និងថតអេក្រង់សម្រាប់រក្សាទុកប្រើពេលក្រោយជាការស្រេច។
គួរបញ្ជាក់ថា ការស្នើសុំនេះ គឹប្រើប្រាស់បានសម្រាប់តែយានយន្ដដែលបានយកទៅចុះបញ្ជីយានជំនិះ ពីអគ្គនាយកដ្ឋានពន្ធដារ រួចរាល់ហើយ ចំណែកឯ របៀបនៃការបង់ពន្ធគឺត្រូវធ្វើស្រដៀងគ្នា ដោយគ្រាន់តែជ្រើសរើសរថយន្ដដែលមិនទាន់បានបង់ពន្ធ ពិនិត្យមើលព័ត៌មានយានយន្ដ និងចំនួនទឹកប្រាក់ រួចដៅទីតាំងទទួលយកលតាបត្រ និងលេខទូរសព្ទ បន្ទាប់មក បញ្ចូលលេខគណនីធនាគារដែលចង់បង់ប្រាក់ ហើយ verify លេខធនាគារផ្ញើឲ្យជាការស្រេច។
គួររំឭកផងដែរថា កាលកំណត់នៃការបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២២ នេះវិញ គឺនឹងត្រូវផុតកំណត់នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះផងដែរ។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី