កាលពីពេលថ្មីៗនេះ តាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានឲ្យដឹងថា ក្រុមហ៊ុនផលិតឡានអន្ដរជាតិល្បីឈ្មោះ GM ទើបតែបានប្រកាសបញ្ចេញឡានអគ្គិសនីសេរីថ្មី ប្រភេទ Convertable ឬ បើកដំបូល កៅអី ២ រូបរាងគួរឲ្យស្រឡាញ់ ក្នុងទីផ្សារចិន ជាមួយតម្លៃចន្លោះ ១៤ ៥០០ ដុល្លារ ទៅ ២៩ ០០០ ដុល្លារ។
General Motor បានឲ្យដឹងថា កូនឡានអគ្គិសនី Convertible នេះ មានឈ្មោះថា Cabrio ដែលជាការសហការគ្នាផលិតរវាង GM និងក្រុមហ៊ុនឡានចិន SAIC ក្រោមឈ្មោះក្រុមហ៊ុនរួម Wuling Automobile Co., បន្ទាប់ពីទទួលបានគាំទ្រច្រើនលើរថយន្ដអគ្គិសនីប្រភេទ Compact ៤ កៅអី ម៉ូដែល Wuling Hongguang Mini ដែលខ្លួនទើបតែចេញលក់ ជាមួយតម្លៃធូរថ្លៃខ្ទង់ ៤៥០០ ដុល្លារ អង្រួនទីផ្សារឡានអគ្គិសនី ឲ្យមានអ្នកទិញប្រើភ្លូកទឹកភ្លូកដី ជាពិសេសនៅចិនផ្ទាល់ ដែលទិន្នន័យលក់លើសឡានតេស្លា Model 3 និង Model Y ដល់ទៅ ៣៣%។
គួររំឭកថា កូនឡានអគ្គិសនី Cabrio នេះធ្លាប់ត្រូវបានក្រុមហ៊ុន GM បង្ហាញឲ្យឃើញម្ដងរួចមកហើយ ក្នុងកម្មវិធី Shanghai Auto Show កាលពីឆ្នាំមុន (២០២១) ដោយបានឲ្យដឹងថា វាមានសមត្ថភាពអាចបើកបរបានចម្ងាយ ៣០០ គីឡូម៉ែត្រ រាល់ពេលសាកពេញម្ដង ដែលសមរម្យបំផុត សម្រាប់ការប្រើប្រាស់នៅក្នុងក្រុង។
បើតាមសម្ដីលោក Phate Zhang ស្ថាបនិកគេហទំព័ររថយន្ដអគ្កិសនីប្រចាំក្រុងសៀងហៃ បានឲ្យដឹងថា “សម្រាប់រថយន្ដ អគ្គិសនីខ្នាតតូចបែបនេះ បច្ចុប្បន្នកំពុងតែមានការពេញនិយមខ្លាំងសម្រាប់អ្នកប្រើប្រាស់គឺគ្រប់បរិបទ ជាពិសេស សិស្សនិស្សិត ដែលទើបបញ្ចប់ការសិក្សា ហើយត្រូវការទិញរថយន្ដទុកជិះទៅធ្វើការ ដែលធ្វើឲ្យរថយន្ដតូចនេះ ត្រូវប៉ាន់តែម្ដងព្រោះវាមានតម្លៃសមរម្យ ឲ្យពួកគេទិញជិះបាន ចំណែកឯរូបរាងវិញក៏មិនអន់ណាស់ណាដែរ” ។
ក្រុមហ៊ុនបានបន្ថែមទៀតថា សម្រាប់កូនឡានអគ្គិសនីនេះ នឹងត្រូវបើកលក់ជាផ្លូវការក្នុងរង្វង់ខែ កញ្ញា នេះ នឹងផលិតត្រឹមក្នុងចំនួនកំណត់មួយតែប៉ុណ្ណោះ ដោយចេញតែ ១០០ ទៅ ២០០ គ្រឿងប៉ុណ្ណោះ រៀងរាល់មួយខែម្ដង ជាមួយតម្លៃសន្មត់ចន្លោះពី ១៤ ៥០០ ដុល្លារ ទៅ ២៩ ០០០ ដុល្លារ។
អត្ថបទ៖ Andra
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី