ថ្មីៗនេះ ក្រុមហ៊ុនផលិតឡានល្បី General Motor ឬ GM បានបញ្ចេញលក់កូនឡានអគ្គិសនីសេរីថ្មី គួរឲ្យស្រឡាញ់ ឈ្មោះថា Wuling Bingo ក្នុងតម្លៃខ្ទង់ ៨០០០ ដុល្លារឡើង ជាមួយនឹងសមត្ថភាពមិនចាញ់ឡានអគ្គិសនីថ្លៃៗ សមរម្យសម្រាប់ការប្រើប្រាស់ធ្វើដំណើរប្រចាំថ្ងៃ។
កូនរថយន្ដអគ្គិសនី Wuling Bingo នេះ ស្ថិតក្រោមការគ្រប់គ្រោងផលិតពី SGMW ដែលជាការសហការចូលទុនគ្នា ពីក្រុមហ៊ុន ៣ ដូចជា SAIC, GM, និង Wuling Motor ដែលត្រូវបានក្រុមហ៊ុនបង្ហាញមុខលក់កាលពីខែ មេសា កន្លងទៅថ្មីៗនេះ ដោយក្នុងរយៈពេលតែ ១ ខែ សម្រេចការលក់បាន ១៦ ៣៨៣ គ្រឿង ក្នុងទីផ្សារប្រទេសចិន នេះបើតាមការឲ្យដឹងពី Car News China។
Wuling Bingo Mini EV នេះ ជាប្រភេទកូនឡានអគ្គិសនី hatchback ៤ កៅអី បណ្ដោយ ៣.៩ ម៉ែត្រ ទទឹង ១.៧ ម៉ែត្រ និងកម្ពស់ ១.៥៨ ម៉ែត្រ មានផ្ដល់ជូន ២ ជម្រើស ទី ១ បំពាក់ថ្មថាមពល ១៧.៣ kWh កម្លាំង ៤១ សេះ សាកមួយពេញបើកបាន ២០៣ គម និងទី ២ មានថ្មថាមពល ៣១.៩ kWh កម្លាំង ៦៨ សេះ សាកម្ដងរត់បាន ៣៣៣ គម សមល្មមសម្រាប់ការប្រើប្រាស់ក្នុងក្រុងប្រចាំថ្ងៃ។ ផ្នែកខាងក្នុងត្រូវបានរចនាប្រណិត មានផាសុខភាព ទោះឡានតូចតែខាងក្នុងទូលាយ មានអេក្រង់ Digital ២ ដែលមួយ ជាអេក្រង់កុងទ័រ និងមួយទៀតជាអេក្រង់កម្សាន្ដទំហំ ១០.២៥ អិង ចំណុចពិសេសនោះផ្នែកកៅអីក្រោយអាចបត់ រាបស្មើបានជាពូកសម្រាប់គេង ល្អសម្រាប់ការធ្វើដំណើរកម្សាន្ដ pinic ឬទៅបោះតង់ផ្សេងៗ។
តាមការឲ្យដឹងពី electrek ថា ក្នុងទីផ្សារចិន Wuling Bingo mini EV គឺលក់ក្នុងតម្លៃចាប់ពី ៨៥០០ ដុល្លារ ទៅ ១២ ១០០ ដុល្លារ ដោយក្រុមហ៊ុនគ្រោងបន្ដនាំចេញទៅលក់ក្នុងទីផ្សារប្រទេសផ្សេងៗទៀត ក្នុងពេលឆាប់ៗនេះផងដែរ។
ប្រភព៖ Electrek
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី