ក្រោយបង្ហាញមុខ GMC Hummer អគ្គិសនីទំនើប ថ្មីៗនេះ ក្រុមហ៊ុន GM បាន ប្រកាសបញ្ចេញរថយន្ដអគ្គិសនី pick up មួយម៉ូដែលទៀត ចុងឆ្នាំ ២០២៣ នេះ ឈ្មោះថា GMC Sierra EV ឆ្នាំ ២០២៤ មានរូបរាងជារថយន្ដ pick up ធម្មតា តែប្រើប្រាស់បច្ចេកវិទ្យាស្រដៀងគ្នាទៅនឹង GMC Hummer សម្រាប់អតិថិជនដែលនិយមម៉ូដសេរីចាស់ និងចង់បានតម្លៃធូរជាង។
តាមការចុះផ្សាយពីគេហទំព័រ របស់ GMC ផ្ទាល់បានឲ្យដឹងថា ឈ្មោះពេញរបស់វាគឺ 2024 GMC Sierra EV Denali Edition 1 ដែលជាប្រភេទរថយន្ដ pick up អគ្គិសនីសុទ្ធ ប្រើប្រាស់បច្ចេកវិទ្យា ស្រដៀងគ្នាទៅនឹងបងធំរបស់ខ្លួន ដែលស្គាល់ថាជា GMC Hummer EV ដោយ ប្រើប្រាស់ទម្រង់ “Ulltuim EV” ហើយអាចបើកបរបានចម្ងាយ ៦៤៤ គីឡូម៉ែត្រ រាល់ពេលសាកពេញម្ដង, បញ្ចូលថាមពលរហ័ស សាកត្រឹម ១០នាទី ជិះបាន ១៦០គីឡូម៉ែត្រជាមួយឆ្នាំងសាកល្បឿនលឿន ៣៥០kW, មានមុខងារ “max power mode” ដែលអាចឲ្យរថយន្ដបង្កើតកម្លាំងបាន ៧៥៤ សេះ, ប្រើប្រព័ន្ធបើកបរបែប GM’s Super Cruise Hands-free highway, និងប្រើកង់បួន ឬស្គាល់ថាជា “Crab Walk” ដែលជាមុខងារពេញនិយមរបស់ Hummer។
ជាពិសេស វាមានមុខងារមួយដែលស្រដៀងគ្នាទៅនឹង Ford F-150 Lightning ដែរនោះគឺ វាផ្ដល់ថាមពល ១០.២kW ដែលអាចសាកទូរសព្ទបាន ១០ ក្នុងពេលតែមួយ ព្រមទាំងអាចដើរតួជាដុំផ្ដល់ចរន្ដអគ្គិសនី ប្រើបំភ្លឺផ្ទះផងដែរ។
សម្រាប់តម្លៃវិញ គឺខ្ទង់ ១០៧ ០០០ ដុល្លារ កំឡុងពេលរថយន្ដចេញភ្លាមៗ នៅចុងឆ្នាំ ២០២៣ ស្វាគមន៍ឆ្នាំ ២០២៤ តែក្រុមហ៊ុនបានបន្ដថា នោរង្វង់ចុងឆ្នាំ ២០២៤ នេះដែរ នឹងមានតម្លៃទាបជាងពាក់កណ្ដាល និងល្បះគ្នាទៅនឹងតម្លៃចាប់ផ្ដើមរបស់ Ford F-150 Lightning ដែរគឺខ្ទង់ពី ៥០ ០០០ដុល្លារទៅ។
គួបបញ្ជាក់ថា បើយោងតាមសម្ដីរបស់អ្នកស្រី Marry Barra អគ្គនាយិកា ក្រុមហ៊ុន GM បានឲ្យដឹងថា ក្រុមហ៊ុនគ្រោងនឹង បញ្ចេញឡាន Pick up អគ្គិសនីនេះចំនួន ៣ ម៉ូដែល និងផ្លាស់ប្ដូរទៅផលិតឡានអគ្គិសនីសុទ្ធនៅឆ្នាំ ២០៣៥។
អត្ថបទ៖ Andra
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល