ថ្មីៗនេះ ក្រុមហ៊ុន Chevrolet ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនឹង General Motor ឬ GM បានប្រកាសថា នឹងបញ្ឈប់ដំណើរការផលិតរថយន្ដ Muscle Car ប្រចាំត្រកូលរបស់ខ្លួននោះគឹ Chevrolet Camaro នៅដើមឆ្នាំ ២០២៤ នេះ ។
យោងតាមការឲ្យដឹងពី CNN Business ថា ដោយសារតែ ប៉ុន្មានឆ្នាំក្រោយនេះ ធ្លាក់ទិន្នន័យការលក់របស់វាធ្លាក់ចុះ ដោយរង្វង់ឆ្នាំ ២០២០, ២០២១, ២០២២ នេះ Camaro សម្រេចការលក់បានខ្ទង់ ២៥០០០ គ្រឿងប៉ុណ្ណោះ ទាបជាងឆ្នាំ ២០១៩ ដល់ទៅ ២ ដង នេះ បណ្ដាលមកពីតម្រូវការឡានអគ្គិសនីកើនឡើង ហើយ ក្រុមហ៊ុនមេ General Motor ទៀតសោត ក៏កំពុងអនុវត្តផែនការ ប្រែក្លាយផលិតកម្មរថយន្ដ ទៅជាប្រើប្រាស់អគ្គិសនីទាំងអស់នៅឆ្នាំ ២០៣៥ ខាងមុខនេះ។
យោងតាមប្រសាសន៍របស់លោក Scott Bell អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Chevrolet បានឲ្យដឹងថា៖
ថ្វីត្បិតតែត្រូវប្រកាសថាឈប់ផលិតក៏ពិតមែន តែនេះមិនមែនជាចុងបញ្ចប់នៃសាច់រឿងរបស់ Camaro នោះទេ ដោយក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលគិតគូរ ផលិតខ្សែស្រឡាយរបស់វា នៅពេលក្រោយ។
ស្របពេល General Motor កំពុងផ្ដោតការផលិតរថយន្ដអគ្គិសនីសុទ្ធនោះ នេះអាចជាសញ្ញាបង្ហាញថា រថយន្ដ Muscle Car ក្រោយ ដែលជាខ្សែស្រឡាយបន្ដពី Camaro អាចនឹងដំណើរការជាមួយនឹងប្រព័ន្ធអគ្គិសនី
សូមជម្រាបជូនថា រថយន្ដ Chevrolet Camaro នេះ ជាប្រភេទរថយន្ដបែប Muscle Car ប្រចាំត្រកូល របស់ Chevrolet ចេញដំបូង ក្នុងឆ្នាំ ១៩៦៦ ក្រោមឈ្មោះ Chevrolet Panther និងមានប្រជាប្រិយភាពច្រើនពីសំណាក់អ្នកស្រឡាញ់ចូលចិត្តរថយន្ដ សាច់ដុំ និងកម្លាំងខ្លាំង ប្រភេទនេះ ជាពិសេសវាត្រូវបានគេយកធ្វើជាឡានប្រណាំង ក្នុងកម្មវិធីប្រណាំងរថយន្ដល្បីៗដូចជា NASCAR ជាដើម ដូច្នេះហើយបន្ទាប់ពី Camaro ឈប់ផលិតទៅ រថយន្ដបែប Muscle Car ដែលឈរជើង គឺមានតែបងប្អូនជីដូនមួយរបស់ខ្លួននោះគឺ Mustang និងគូប្រកួត របស់ខ្លួនដូចជា Dodge ជាដើម។
ប្រភព៖ CNN Business
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី