អគ្គនាយកដ្ឋាន ពន្ធដារ កាលពីពេលថ្មីៗនេះ បាន ចេញសេចក្ដីរំឭកដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ ២០២២ ឲ្យរួសរាន់ចូលមកបំពេញកាតព្វកិច្ចពន្ធ ព្រោះនៅសល់តែ ១០ ថ្ងៃទៀត ប៉ុណ្ណោះនឹងដល់កាលបរិច្នេទ ផុតកំណត់ហើយ។
យោងតាមខ្លឹមសារ សេចក្ដីប្រកាសបានឲ្យដឹងថា ការបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ ២០២២ នឹងផុតកំណត់បញ្ចប់ជាស្ថាពរ នៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ ហើយសម្រាប់ម្ចាស់យានយន្ដដែល មិនទាន់បានប្រកាសពន្ធ សូមប្រញាប់ រួសរាន់ ទាន់ពេលវេលា ដើម្បីជៀសវាងការផាកពិន័យ ខាតពេលវេលា និងថវិកា ដោយពេលបង់ត្រូវភ្ជាប់ជាមួយ អត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់យានយន្ដ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ដ ឬ ឆៀក ដែលចេញពីក្រសួងសារធារណការ និងដឹកជញ្ជូន ក្នុងនោះម្ចាស់យានជំនិះ អាចជ្រើសរើសបង់នៅ ការិយាល័យ អគ្គនាយកដ្ឋានពន្ធដារ ប្រចាំរាជធានី-ខេត្ត ក៏បាន បង់តាមធនាគារដែលជាដៃគូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដូចជា កាណាឌីយ៉ា, អេស៊ីលីដា, វឌ្ឍនៈ, កម្ពុជាសាធារណៈ, ជេត្រាស់, ស្ថាបនា, ប្រៃសណីយ៍, វឌ្ឍនៈអាស៊ីចំកាត់, និងធនាគារពាណិជ្ជកម្មក្រៅប្រទេសជាដើម។ ក្រៅពីនេះ កាន់តែងាយស្រួលជាងនេះទៅទៀត ម្ចាស់យាយន្ដក៏អាចប្រកាសពន្ធ បានតាមទូរសព្ឌដៃផងដែរ ដោយប្រើប្រាស់កម្មវិធី GDT Taxpayer App ដែលអាច Download បានពី App store (iOS) និង Play store (Android)។
ក្នុងនោះ សេចក្ដីជូនដំណឹងក៏បានបញ្ជាក់ដែរថា សម្រាប់យានយន្ដជាកម្មសិទ្ធស្ថានទូត ស្ថានកុងស៊ុលបរទេស អង្គការអន្ដរជាតិ និងភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវមកស្នើសុំ យកលតាបត្រពីអគ្គនាយកដ្ឋានពន្ធដារផ្ទាល់ ហើយយានយន្ដរបស់ក្រសួង-ស្ថាប័ន ឬអង្គភាព ដែលពន្ធជាបន្ទុករដ្ឋ ឬបង់តាមអណត្តិបង់ប្រាក់ ត្រូវភ្ជាប់ជាមួយបញ្ជីសារពើភណ្ឌ័យានយន្ដទ្រព្យសម្បត្តិរដ្ឋ ដែលបានចុះបញ្ជីនោអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំណែកយានយន្ដស្លាកលេខរដ្ឋ, ខ.ម. និង ន.ប. មិនអនុញ្ញាតឲ្យបង់ពន្ធឆ្នាំ ២០២២ នេះឡើយ។
គួរបញ្ជាក់ផងដែរថា ម្ចាស់យានជំនិះទាំងអស់ អាចបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះ ឆ្នាំ ២០២២ បានលុះត្រាតែ បានបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របច្បាប់ ព្រមទាំងបានចុះបញ្ជីយានយន្ដនៅក្រសួងសាធារណការ និងដឹកជញ្ជូន ជាមុនសិន។ ក្នុងករណី ម្ចាស់យានយន្ដខកខាន បង់ពន្ធមិនទាន់ អគ្គនាយកដ្ឋានពន្ធដារ និងអាជ្ញាធរ មានសមត្ថកិច្ច នគរបាលចរាចរណ៍ និងចុះត្រួតពិនិត្យ ប្រមូលពន្ធនៅតាមដងផ្លូវ បន្ទាប់ពីថ្ងៃបិទបញ្ចប់ការបង់ពន្ធទៅ។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី