ថ្មីៗនេះ ក្រុមហ៊ុនផលិតឡានល្បីរបស់ចិន Geely បានបង្ហាញរថយន្ដអគ្គិសនី ប្រភេទ minivan ឬ រថយន្ដអ្នកដំណើរធន់តូចថ្មីរបស់ខ្លួន មានឈ្មោះថា Zeekr 009 ដែលមានសមត្ថភាពខ្ពស់សាកមួយពេញ អាចបើកបានចម្ងាយអតិបរមាលើស ៨០០ គម គ្រោងចេញនៅដើមឆ្នាំ ២០២៣ នេះ ជាមួយតម្លៃចាប់ផ្ដើមពី ៦៨០០០ ដុល្លារទៅ។
តាមការចុះផ្សាយពីវេបសាយ InsideEVs បានឲ្យដឹងថា Zeekr 009 នេះ ជារថយន្ដម៉ូដែលទី ២ របស់ Geely បន្ទាប់ពី Zeekr 001 ដែលជាប្រភេទ Crossover ប្រើប្រាស់ platform ពីក្រុមហ៊ុន SEA (Sustainable Experience Architecture) មានរូបរាងជ្រុង តែប្រណិតប្លែក រចនាដោយក្រុមអ្នក Design ជនជាតិស្វីស ដែលធ្លាប់មានបទពិសោធន៍រចនាឡានឲ្យក្រុមហ៊ុនល្បីដូចជា Audi ជាដើម។ ផ្នែកខាងក្នុងមាន ៦ កៅអី ដោយកៅអីអ្នកបើកបរ មានមុខងារតម្រូវច្រើនរបៀប កៅអីជួរទីពីរ មានមុខងារម៉ាស្សា ដោយនៅពីមុខជាប់ដំបូល មានអេក្រង់កម្រាន្ដទំហំ ១៥.៦ អិង នៅលើតាបឡូមុខ មានអេក្រង់កម្សាន្ដ Touch screen ទំហំ ១៥.៤ អិង និង អេក្រង់កុងទ័រឌីជីថលទំហំ ១០.២៥ អិង ដែលសុទ្ធតែប្រើប្រព័ន្ធ Zeekr OS System របស់ក្រុមហ៊ុនផ្ទាល់។ លើសពីនេះវាមានបំពាក់បច្ចេកវិទ្យាទំនើបផ្សេងទៀត ដូចជា ជំនួយការបើកបរកម្រិតខ្ពស់ ៣០ ចំណុច, air suspension, AI mate, មុខងារចាំមុខ, ចាំសម្លេង, speaker Yamaha sorround stereo system ជាដើម។
Zeekr 009 ប្រើប្រាស់ ម៉ូទ័រភ្លោះ AWD ប៉ុងពីរ ផ្ដល់កម្លាំងបាន ៤០០kW ឬ ៥៣៦ សេះ អនុញ្ញាតឲ្យវាជាន់បានពី ០ ទៅ ១០០គម/ម ប្រើពេលតែ ៤.៥ វិនាទី។ Zeekr 009 ប្រើប្រាស់ថ្ម Qilin (lithium-nickel-manganese- cobalt) ពីក្រុមហ៊ុន CATL ដែលមាន ២ប្រភេទ ទី ១ មានថាមពល ១១៦kWh សាកមួយពេញ ឲ្យរថយន្ដបើកបាន ៧០២ គម និង ទី២ ថាមពល ១៤០kWh ឲ្យរថយន្ដបើកបាន ៨២២ គម រាល់ពេលសាកពេញម្ដង។
ក្រុមហ៊ុនបានឲ្យដឹងដែរថា Zeekr 009 នេះ នឹងទម្លាក់មកក្នុងទីផ្សារប្រទេសចិនមុនគេ នៅខែមករា ឆ្នាំ ២០២៣ ជាមួយតម្លៃ ៦៨ ៤៥០ ដុល្លារសម្រាប់ម៉ូដែលស្ដង់ដារ និង ៨០ ៦៦០ ដុល្លារ សម្រាប់ម៉ូដែលប្រើថ្មថាមពល ១៤០kWh។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី