Starray 2025 ជាប្រភេទឡានថ្មីស្រឡាងសម្រាប់ទីផ្សារស្រុកខ្មែរ ប៉ុន្ដែរមានវ័យចំណាស់ដែរហើយសម្រាប់ទីផ្សារក្រៅស្រុក ដែលផលិតដំបូងនៅឆ្នាំ 2016 ក្នុងនាមជាឡាន Crossover SUV ដ៏ពេញនិយម នឹងទំនើបមួយរបស់ Geely ។
ចំពោះការឌីស្សាញ Starray ផ្ដោតលើទម្រង់បែបអនាគត នឹង Aerodynamic មើលទៅរាងស្លីម ទាក់ភ្នែក ជាមួយភាពរសរវើក ដែលបង្កប់នូវទស្សនវិជ្ជានៃការរចនាដ៏ទំនើបនៃ Concept Vision Starburst ដែលរួមបញ្ចូលគ្នានូវសោភ័ណភាពនាពេលអនាគតយ៉ាងរលូនជាមួយនឹងបច្ចេកវិទ្យាឌីជីថលកម្រិតខ្ពស់ចុងក្រោយរបស់ Geely ផងដែរ។
ក្រឡេកមើលផ្នែកខាងមុខ បំពាក់ជាមួយសំណាញ់ផុសបែប 3D រំលិចដោយភ្លើង Full LED អូសកាត់ផ្នៃខាងមុខ ចំណែកស្ដុបក្រោយ ក៏ត្រូវបានប្រើជាភ្លើង Full LED បែបឌីជីថល គួមផ្សំជាមួយ Spoiler នៅផ្នែកខាងក្រោយ មើលទៅស្ព័រហើយ Luxury នឹងងាកទៅរកទម្រង់រថយន្ដ បែបអនាគតច្រើន។
បើនិយាយពីទំហំវិញ Starray 2025 មានប្រវែង 4670 ម.ម ទទឹង 1900 ម.ម កម្ពស់ 1705 ម.ម ជាមួយ 1745 គីឡូក្រាម។
ផ្នែកខាងក្នុងបំពាក់កៅអីស្បែកប្រណិត 2 ជួរធំទូលាយ អាចជិះបាន 5នាក់ នឹងសល់ឃ្លុបក្រោយដាក់អីវ៉ានបានច្រើនគួរសមផងដែរ។
Starray ភ្ជាប់មកជាមួយចង្កូតស្បែកបែបស្ព័រ កុងទ័រឌីជិថល 10អ៉ីង អេក្រង់ថាច់ 13.2អ៉ីង មានមុខងារ Apple CarPlay & Android Auto ការមេរ៉ា 360 ឌឺក្រេ ដំបូលខ្មៅប្រភេទ Panoramic ប្រើ Speaker ប្រភេទ HARMANTM INFINITY 9គ្រាប់ នឹង 2គ្រាប់នៅជាប់អីកៅអ្នកបើកបរតែម្ដង ។
មិនតែប៉ុណ្ណោះក៏មានរំលិចដោយភ្លើង Ambient Light ផុសបែប 3D ជាមួយ Head Up-Display ស្លាយកុងទ័រ នឹងផ្ទៃខាងក្នុងស្ទើទាំងស្រុងស្រោមដោយស្បែកផងដែរ។
ចំពោះភាពទំនើប ក៏ដូចជាបច្ចេកវិទ្យាសុវត្ថិភាពជំនួយពេលបើកបរវិញ Starray 2025 ទទួលបានដូចជា៖
1/ ប្រព័ន្ធកំណត់ល្បឿនតាមរថយន្តខាងមុខ Adaptive Cruise Control
2/ ប្រព័ន្ធចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិពេលមានឧបសគ្គខាងមុខ Automatic Emergency Bracking
3/ ប្រព័ន្ធរក្សាគន្លងពេលបើកបរ Lane Keeping Assist
4/ ជាមួយនឹងប្រព័ន្ធជំនួយពេលបើកបរផ្លូវហាយវេ Highway Driving Assist ជាដើម។
សម្រាប់តម្លៃវិញ ខាងក្រុមហ៊ុន Geely Cambodia បានដាក់លក់ 36,900ដុល្លារ ខណៈតម្លៃពេញ 42,900ដុល្លារ ឯណោះ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Geely Starray 2025 មួយនេះ? ចំពោះតម្លៃ ក៏ដូចជាព័ត៍មានទូទៅរបស់រថយន្ដ បងប្អូនអាចទាក់ទងជាមួយក្រុមហ៊ុន ដើម្បីសួរនាំបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?