ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោចិន Geely ដែលជាក្រុមហ៊ុនមេរបស់ Volvo និង Polestar, ថ្មីៗនេះ បានប្រារព្ធពិធីបង្ហាញរថយន្ដអគ្គិសនីម៉ូដែលថ្មីរបស់ខ្លួនមួយទៀត មានឈ្មោថា Geely Yinhe ឬ Geely Galaxy បំណងមកដណ្ដើមទីផ្សារទាំងឡានអគ្គិសនី និងហាយប្រីតពីក្រុមហ៊ុន ប្រកួតប្រជែងធំៗ ដូចជា Tesla និង BYD នៅចុងឆ្នាំ ២០២៣ នេះ។
តាមការចុះផ្សាយពី US News បានឲ្យដឹងថា Geely គ្រោងនឹងបញ្ចេញ Geely Galaxy នេះ ចំនួន ៧ ម៉ូដែល ដែលក្នុងនេះ ៣ ម៉ូដែលនឹងដំណើរការដោយអគ្គិសនីសុទ្ធ ប្រើប្រាស់ប្រព័ន្ធ Pure Galaxy E range និង ៤ ម៉ូដែលទៀត នឹងជាប្រភេទ Hybrid-Electric ដែលនឹងចេញជាបន្ដបន្ទាប់គ្នាក្នុងរយៈពេល ២ ឆ្នាំទៅមុខ។
សម្រាប់ម៉ូដែលហាយប្រីតដំបូងគេ នឹងចេញនៅរង្វង់ត្រីមាសទី ២ ឆ្នាំ ២០២៣ នេះ មានឈ្មោះថា Geely Galaxy L7 SUV ដែលក្រុមហ៊ុនបានឲ្យដឹងថា វាមានសមត្ថភាពជាន់ស្ទុះពី ០ ទៅ ១០០ គម/ម៉ ប្រើពេល ៧.៥ វិ និងល្បឿនអតិបរមា ១៩៣ គម/ម៉។ ក្នុងនោះកម្រិតស៊ីសាំងរបស់វាគឺខ្ទង់ ៥.២៣ លីត្រ ក្នុង ១០០ គម។
រីឯម៉ូដែលអគ្គិសនីសុទ្ធដំបូង នឹងចេញនៅរង្វង់ត្រីមាសទី ៤ ឆ្នាំ ២០២៣ មានឈ្មោះថា Geely Galaxy E8 ដែលមានរូបរាងស្រដៀងនឹងកូនកាត់ Tesla Model S និង Lotus តែក្រុមហ៊ុនមិនទាន់បង្ហាញទាក់ទងនឹង Spec, បច្ចេកវិទ្យាពិសេស, តម្លៃ, ផ្សេងៗនៅឡើយទេ គ្រាន់តែបានបង្ហើបថា វានឹងដំណើរការជាមួយប្រព័ន្ឌបច្ចេកវិទ្យាបង្កើតថ្មី Galaxy N-Operating System ដែល ក្រុមហ៊ុនគ្រោងនឹងដាក់ទៅក្នុងឡានម៉ូដែលក្រោយៗ របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនផងដែរ ដូច្នេះហើយ សម្រាប់ព័ត៌មានលម្អិតមានតែរង់ចាំរហូតដល់ពេលរថយន្ដចេញជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ។
ប្រភព៖ US News
អត្ថបទ៖ Andra
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!