Genesis Motor ជាបុត្រសម្ព័ន្ធរបស់ Hyundai ដែលជាក្រុមហ៊ុនខ្នាត់យក្សលំដាប់ជួរមុខរបស់កូរ៉េ សម្រាប់នាំចូលទៅទីផ្សារសំខាន់ៗក្នុងតំបន់ប្រទេសអភិវឌ្ឍន៍ដូចជា៖ ចិន អាមេរិក អឺរ៉ុប និងអាស៊ី មួយចំនួនតូច ម្យ៉ាងសម្រាប់ប្រើក្នុងស្រុកផង ក្នុងនាមជាប្រភេទ Luxury Car របស់ Hyundai ដើម្បីប្រជែងជាមួយពពួករថយន្ដលោកខាងលិច និង អឺរ៉ុប ជាដើម។
សម្រាប់ Genesis GV80 នេះវិញក៏ជាប្រភេទរថយន្ដ Mid-Size Luxury Crossover SUV ដំបូងរបស់ Genesis ដែលផលិតដំបូងនៅឆ្នាំ២០២១ សម្រាប់វាយលុកទីផ្សារ អាមេរិក និងប្រើក្នុងស្រុកផ្ទាល់ផងដែរ ចំពោះស្រុកខ្មែរយើងវិញដូចជាមិនទាន់ប្រទះភ្នែកនៅឡើយទេ។
GV80 ឌីស្សាញគូសវាសរួមគ្នាដោយអ្នកជំនាញអាមេរិក អាឡឺម៉ង និងកូរ៉េ ជាមួយផ្ទៃខាងមុខបំពាក់សំណាញ់ក្រឡាញឹកដែលគេហៅថា G-Matrix Crest Grill រំលិចឡូហ្គូ Genesis មើលមួយភ្លេតស្រដៀងទៅនឹង កំពូលរថយន្ដ Bentley អមជាមួយចង្កៀង Full LED ប្រភេទភ្លោះដែលជា Signature Two-Line LED របស់ Genesis មើលទៅ Luxury មិនធម្មតាឡើយ។ ចំណែកស្ដុបក្រោយក៏ប្រើជា Full LED ភ្លោះពីរជាន់ផងដែរ មើលទៅ Premium គួមផ្សំយាន់កង់ទំហំ ២២អ៉ីងផង ទាក់ភ្នែកគួរសម។
GV80 ផលិតដំបូលនៅឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ននេះទើបបញ្ចេញស៊េរីឆ្នាំ២០២៤ប៉ុណ្ណោះ ភ្ជាប់មកជាមួយម៉ាស៊ីន Performance ចំនួន៤ ដូចជា៖
១/ ម៉ាស៊ីនសាំងទំហំ ៤ស៊ីឡាំង ចំណុះ ២.៥លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ៣០០សេះ កម្លាំងរមួល ៣១១ផោនហ្វីត។
២/ ចំណែកម៉ាស៊ីន Turbo មួយប្រភេទទៀតទំហំ ៦ស៊ីឡាំង ចំណុះ ៣.៥លីត្រ អាចផលិតកម្លាំងបាន ៣៧៥សេះ កម្លាំងរមួល។
៣/ ខណៈម៉ាស៊ីនដូចគ្នាបំពាក់បន្ថែម Electric Supercharger អាចផលិតកម្លាំងដល់ទៅ ៤០៩សេះឯណោះ។
៤/ សម្រាប់ប្រភេទម៉ាស៊ីនម៉ាស៊ូតចំណុះ ៣.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ២៧៤សេះ កម្លាំងរមួល ៤៣៤ផោនហ្វីត។
ហើយម៉ាស៊ីនទាំង ៤ប្រភេទនេះ រត់ដោយប្រអប់លេខ ៨វគ្គអូតូប្រភេទ shift by wire បង្វិលកង់ដោយជម្រើសប៉ុង១ និងប៉ុង២ និងជំនួយដោយប្រព័ន្ធ Lock នឹង Drive Mode ដូចជា៖ Normal, Snow និង Sport ជាមួយប្រព័ន្ធជើងក្រោមប្រភេទ Electronically Controlled Suspension ដ៏ទំនើបរបស់ Hyundai ធ្វើឲ្យការបើកបរប្រកបដោយផាសុកភាព និងទំនុកចិត្ត។
GV80 មានប្រវែងសរុប ៤,៩៤០ម.ម ទទឹង ១,៩៧៥ម.ម កម្ពស់ ១,៧១៥ម.ម ជាមួយទម្ងន់ ២តោនជាងឯណោះ។
សម្រាប់ផ្ទៃខាងក្នុង ស្រឡាស់ និងទូលាយល្អណាស់ បំពាក់កៅអីស្បែក Nappa ពហុមុខងារ ២ជួរ អាចជិះគ្នា ៥នាក់មិនចង្កៀតឡើយ និងសល់ឃ្លុបក្រោយដាក់អីវ៉ាន់បានច្រើនគួរសមទៀតផង។
សម្រាប់ភាពទំនើបដែលភ្ជាប់មកជាមួយមានដូចជា៖ មុខងារបញ្ជាឆេះពីចម្ងាយ ឌីជិថល Key ដែលអាចភ្ជាប់តាមជាមួយ Smart Phone សម្រាប់ប្រើប្រាស់មុខងារជាច្រើនបន្ថែមទៀត។
ក្រៅពីនឹងក៏មានបំពាក់ កុងទ័រឌីជិថល អេក្រង់ថាច់ ១៤.៥អ៉ីង ភ្ជាប់កាមេរ៉ា ៣៦០ឌឺក្រេ កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត់ ជាមួយមុខងារឌីជិថល កៅអីក្ដៅត្រជាក់ ដំបូលបើក ២តង់ រន្ធម៉ាស៊ីនត្រជាក់មុខក្រោយ រន្ធ USB-C មុខងាក្រោយ ប្រព័ន្ធ Wireless Charge, Speaker ២១គ្រាប់ប្រភេទ Lexicon audio system គូទក្រោយអូតូ និងមុខងារក្រវាសជើង និងមុខងារសំខាន់ៗជាច្រើនមួយចំនួនទៀត។
ហើយផ្ទៃខាងក្នុងស្រោបដោយស្បែកប្រណិតស្ទើគ្រប់កន្លែង មើលទៅ Luxury មិនចាញ់ឡានលំដាប់សែនដុល្លារឡើយ។
សម្រាប់ប្រព័ន្ធមុខងារសុវត្ថិភាពវិញ Genesis GV80 ទទួលបានកញ្ចប់បច្ចេកវិទ្យាជំនាន់ចុងក្រោយរបស់ Hyundai មួយឈុតធំតែម្ដង។
សម្រាប់តម្លៃចេញពីរោងចក្រស៊េរីឆ្នាំ២០២៤ ចាប់ពី ៥៧,៤៥០ដុល្លារ ដល់ ៨១,៥០០ដុល្លារឯណោះ អាស្រ័យលើ Trim/Option និងលក្ខណ័ជម្រើសផ្សេងៗ។
ចំពោះស្រុកខ្មែរវិញ ដូចមិនទាន់ប្រទះភ្នែកនៅឡើយទេ តែក៏ឃើញមាន Dealer លក់ឡាននាំចូលពីកូរ៉េមួយចំនួនបានបង្ហើបតម្លៃចាប់ ៩ម៉ឺនដុល្លារជាង ទៅ ១៤ម៉ឺនដុល្លារជាង ចាប់ពីស៊េរីឆ្នាំ២០២១ ដល់២០២៤។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Genesis GV80 របស់បងធំ Hyundia មួយនេះ? សម្រាប់បងប្អូនដែលមានមតិយោបល់ និងបទពិសោធន៍ ក៏ដូចជាព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?