សម្រាប់សន្និសិទរថយន្ដឆ្នាំ ២០២៤ នៅប៉េកាំងថ្មីៗនេះ Great Wall Motor បាននាំយករថយន្ដអគ្គិសនីម៉ូដែលថ្មី Ora 3 ជាមួយរូបរាងតូចល្មម តម្លៃខ្ទង់ ១ មុឺនដុល្លារជាង និងសមត្ថភាពជិះបានដល់លើស ៥០០ គម សក្ដិសមសម្រាប់អតិថិជនដែលរករថយន្ដសម្រាប់ជិះទៅធ្វើការ ជាប្រចាំថ្ងៃនៅក្នុងក្រុង និងទៅផ្លូវឆ្ងាយម្ដងម្កាល។
Ora 3 ឆ្នាំ ២០២៤ រចនាម៉ូដបែបជារថយន្ដអគ្គិសនីខ្នាតតូច ទំហំដងខ្លួន បណ្ដោយ ៤.២៣ម ទទឺង ១.៨២ម និងកម្ពស់ ១.៥៩ម ផ្នែកខាងក្នុង និងក្រៅ មិនមានរចនាបថរញ៉េរញ៉ាយច្រើន បូកជាមួយនឹងពណ៌ស្រាល សមរម្យសម្រាប់ការប្រើប្រាស់ជាប្រចាំថ្ងៃ។
ខាងក្នុង ទូលាយ មានបំពាក់អេក្រង់កុងទ័រ LCD ទំហំ ៧អិញ និងអេក្រង់កម្សាន្ដ ១០.២៥អិញ មានឆ្នាំងសាកឥតខ្សែ, ដំបូល panoramic sunroof និងបច្ចេកវិទ្យាជំនួយការបើកបរ L2 advanced driving assisatnce ដែលរួមមាន ប្រព័ន្ធចូលចតស្វ័យប្រវត្តិបញ្ជាដោយសម្លេង (voice-activated autonomous parking), បញ្ជាដោយប្រើ AI, និងបញ្ជាដោយទូរសព្ទដៃ, ព្រមជាមួយនឹងប្រព័ន្ធ cruise assist និង traffic jam assist ផងដែរ។ សម្រាប់ថាមពលថ្ម GWM មិនបានបង្ហើបបញ្ជាក់ទេ គ្រាន់តែបានឲ្យដឹងថាវារត់ដោយម៉ូទ័រអគ្គិសនី ដែលអាចផលិតថាមពលបាន ១៣៥kW។
អ្វីដែលពិសេស Ora 3 មានផ្ដល់ជូនជម្រើស trim ដល់ទៅ ៥ ជាមួយសមត្ថភាពរត់ និងតម្លៃផ្សេងៗគ្នា សម្រាប់អតិថិជនជ្រើសរើសតាមតម្រូវការ និងតាមថវិកា ដូចជា Ora 3 Comfort trim រត់បាន ៤០១គម តម្លៃ ១៤ ៦០០ ដុល្លារ, Premium trim រត់បាន ៤០១គម តម្លៃ ១៦ ០០០ដុល្លារ, Luxury trim រត់បាន ៤០១គម តម្លៃ ១៧ ៣០០ដុល្លារ, Comfort trim (2) រត់បាន ៥០១គម តម្លៃ ១៧ ៣០០ដុល្លារ និង Luxury trim (2) រត់បាន ៥០១គម តម្លៃ ១៨ ៧០០ដុល្លារ។
តាម Car News China បានឲ្យដឹងថា កន្លងមក Ora បានសម្រេចការលក់របស់ខ្លួនមិនត្រឹមតែទៅលើទីផ្សារចិន ប៉ុណ្ណោះទេ តែទៅលើទីផ្សារប្រទេសផ្សេងៗទៀតដូចជា អាល្លឺម៉ង់, អង់គ្លេស, ស៊ុយអ៉ែត, អូស្រ្ដាលី, ប្រេស៊ីល, មុិចសិចកូ, និង ថៃ ហើយគ្រោងបន្ដការលក់ទៅកាន់ប្រទេសផ្សេងៗទៀតក្នុងតំបន់ផ្សេងៗទៀត ជាពិសេសបណ្ដាប្រទេសក្នុងអាស៊ាន ក្នុងពេលឆាប់ៗនេះផងដែរ។
អត្ថបទ៖ Andra
ប្រភព៖ Car News China
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
បច្ចុប្បន្នចង់ទិញ Ford XLT 2023 មួយទឹកគួរកាន់ប៉ុន្មាន? កាលចេញដំបូងបងធំទី3 ក្នុងត្រកូល Ranger មួយនេះខ្ទង់ 4ម៉ឺនដុល្លារក្រាស់ឯណោះ
CT200h ចូលទីផ្សារស្រុកខ្មែរមិនទាន់បានប៉ុន្មានផង ចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ខណៈ Prius ហាក់នៅធម្មតា
Tacoma ស៊េរីឆ្នាំ 2016 មានចំណុចពិសេសដែល Pick Up ថ្មីខ្លាញ់គោបច្ចុប្បន្នខ្លះមិនមានដូច ខណៈម៉ាស៊ីនតូចជាងមុន តែខ្លាំង នឹងសន្សំសំចៃ
ឡានខ្លាញ់គោ Mazda 2 2025 ផ្លាស់ប្ដូររាងថ្មីតែលក់ធូរថ្លៃជាងមុន ខណៈធន់សន្សំសំចៃ នឹងស៊ីសាំងខ្ទង់ 5L/100km
ឡានខ្លាញ់គោ Mazda 2 2025 ផ្លាស់ប្ដូររាងថ្មីតែលក់ធូរថ្លៃជាងមុន ខណៈធន់សន្សំសំចៃ នឹងស៊ីសាំងខ្ទង់ 5L/100km
បញ្ចុះតម្លៃក្រោម 3ម៉ឺនដុល្លារ Hyundai Stargazer ក្លាយជាឡានថ្មីខ្លាញ់គោ 7កៅអីតម្លៃធូរ នឹងទំនើបមិនធម្មតាឡើយ
រថយន្តអគ្គិសនី Maxus Mifa9 សម្រេចបាននូវសម្ធិទផលលក់ដាច់ជាខ្លាំងលើសរថយន្តដទៃនៅហុងកុង និងប្រទេសថៃ
ក្ដៅៗ Highlander 2025 ចេញលក់ជាផ្លូវការហើយ ខណៈតម្លៃធូរជាងស៊េរីឆ្នាំ 2024 ដល់ទៅ 2ពាន់ដុល្លារជាងឯណោះ