កាលពីម្សិលមិញ ក្រុមហ៊ុន Honda បានទម្លាយរូបភាពប៉ុន្មានសន្លឹករបស់ម៉ូឌែល Civic Hybrid 2025 អមជាមួយពាក្យមួយឃ្លាថា Hybrid Fun Arrive Summer 2024 ។
អ្វីដែលគួរឲ្យគត់សម្គាល់ Civic 2025 បានកែសម្រួលសំណាញ់ផ្នែកខាងមុខត្រូវបានលាតធំជាងមុន បែបសំបុកឃ្មុំ អមជាមួយយាន់កង់ទម្រង់បែបថ្មី សមនឹង Trim/Option ដែលរំលេចនៅជាប់គូទក្រោយថា Sport Touring កាន់តែទាក់ភ្នែកជាងមុន ប៉ុន្ដែនៅរក្សាទម្រង់ដូចឆ្នាំមុនដដែល។
ក្រៅពីរូបភាពប៉ុន្មានសន្លឹកនេះ Honda មិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ ទាក់ទងនឹងរូបភាពខាងក្នុង កម្លាំងម៉ាស៊ីន សមត្ថភាពរត់លើដងផ្លូវ ជាមួយភាពទំនើប នឹងព័ត៍មានទូទៅ តែត្រូវបានគេរំពឹងថា មុខងារប្រព័ន្ធ Hybrid របស់ Civic 2025 អាចនឹងដូចគ្នាទៅនឹងម៉ូឌែល CRV នឹង Honda Accord ស៊េរីឆ្នាំ២០២៤ដែរ។
គួរបញ្ចាក់ផងដែរថា៖ Honda Civic Hybrid ស៊េរីឆ្នាំមុនៗបំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.០លីត្រ ប្រភេទ Atkinson-cycle ជំនាន់ថ្មី ជំនួយដោយម៉ូទ័រអេឡិចត្រិចតូចពីរគ្រាប់ ផលិតកម្លាំងបាន ១៨១សេះ កម្លាំងរមួល ២៣២ផោនហ្វីត រត់ដោយប្រអប់លេខ e-CVT ជំនួយដល់ការរត់ល្បឿន នឹងចូលលេខបានលឿនល្អ៕
ដោយ៖ Bunsak
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី