ដូចតាមការសន្យា ពេលនេះក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះរបស់ជប៉ុន Honda បានសម្រេចការផលិតឡានអគ្គិសនីថ្មីប្រភេទ SUV ជាការសហការជាមួយ General Motor គ្រោងនឹងមកដល់ឆ្នាំ ២០២៤ នេះ។
តាមការឲ្យដឹងពី Car and Driver ថា រថយន្ដអគ្គិសនីថ្មីរបស់ Honda នេះមានឈ្មោះថា Honda Prologue 2024 ជាប្រភេទរថយន្ដអគ្គិសនីសុទ្ធ SUV ខ្នាតកណ្ដាល ដែល Honda សហការការផលិតជាមួយនឹងក្រុមហ៊ុន General Motor ដោយប្រើប្រាស់ថ្ម Ultuim Battery platform លីចូមអ៊ីយ៉ុង ដូចគ្នានឹង Chevrolet Equinox EV ថាមពល ៨៥ kWh សាកមួយពេញម្ដងរត់បាន ៤៨២ គម និងសាក ១០នាទី ជាមួយឆ្នាំងសាកល្បឿនលឿនអាចឲ្យជិះបាន ១០៤ គម ផលិតកម្លាំង ២៨៨ សេះ ជាមួយម៉ូទ័រអគ្គិសនី ១ (FWD) និង ២ (AWD) ព្រមទាំងមានជម្រើស ៣ trim ដូចជា EX, Touring, និង Elite។
ការរចនារូបរាងស្អាតសង្ហា បណ្ដយវែងជាង Honda CV-R ២០២៣ ប្រមាណ ៨ អិញ ដោយមានផ្នែកខាងក្នុងទូលាយ ជិះមានផាសុខភាព និងដាក់ឥវ៉ាន់បានច្រើនជាងមុន ក្នុងនោះវាភ្ជាប់អេក្រង់កុងទ័រទំហំ ១១ អិញ និងអេក្រង់ម្សាន្ដ ១១.៣ អិញ ជាមួយប្រព័ន្ធស្ដង់ដារមួយឈុតរបស់ Google (Google built-in standard) និងអាចប្រើប្រាស់កម្មវិធី Apple CarPlay និង Android Auto ផងដែរ។
សម្រាប់តម្លៃរបស់វា Honda នៅមិនទាន់ឲ្យដឹងនៅឡើយទេ តែគេសន្និដ្ឋានថាអាចចន្លោះពី ៤៥០០០ ដុល្លារ ទៅ ៥០ ០០០ ដុល្លារ ដោយ Honda នឹងបើកទទួលកក់នៅចុងឆ្នាំ ២០២៣ នេះ ហើយបញ្ចេញលក់ជាផ្លូវការក្នុងទីផ្សារនៅដើមឆ្នាំ ២០២៤។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ Honda ក៏បានប្រកាសដែរថា សម្រាប់ឡានអគ្គិសនីសេរីថ្មីៗរបស់ខ្លួនចាប់ពីឆ្នាំ ២០២៥ តទៅ នឹងប្រើប្រាស់ឌុយឆ្នាំងសាកស្ដង់ដាររួមជាមួយ Tesla ដែរ (ក្នុងទីផ្សារអាមេរិក) លើសពីនេះ កាលពីឆ្នាំ ២០២២ កន្លងទៅ Honda ក៏បានប្រកាសគម្រោងផលិតឡានអគ្គិសនី ៣០ ម៉ូដែល នៅឆ្នាំ ២០៣០ ស្រដែងនឹង Toyota ដែរ ដូច្នេះរង់ចាំមើលបន្ដទៀតថាតើ Honda មានអ្វីពិសេសសម្រាប់ឡានអគ្គិសនីសេរីក្រោយៗរបស់ខ្លួន។
ប្រភព៖ Car and Driver
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី