Odyssey អាចនិយាយបានថាជាឡាន Minivan របស់ Honda ដែលទទួលបានការគាំទ្រ នឹងពេញនិយមគួរសម ខណៈបន្តការផលិតរបស់ខ្លួនជាបន្ដបន្ទាប់ ដែលផលិតដំបូងនៅឆ្នាំ១៩៩៤ ជាជំនាន់ទី១ រហូតដល់ស៊េរីឆ្នាំ ២០២៥ Odyssey ដំណើរការផលិតបាន ៥ជំនាន់ទៅហើយ។
សម្រាប់ឆ្នាំ២០២៥ បើមើលឲ្យមែនតែនទៅ ហាក់មិនមានអ្វីផ្លាស់ប្ដូរប្រែប្រួលធំនោះទេក្នុងរយៈពេលជិត ២០ឆ្នាំមកនោះ បើរាប់ពីឆ្នាំ២០១៤ ចាប់តាំងពីជំនាន់ទី ៥មក។ អ្វីដែលប្លែកសម្រាប់រូបរាងខាងក្រៅគឺ បាណាមុខ ជាមួយចង្កៀងមុខស្ដុបក្រោយ គួរសមដែរ។
Odyssey 2025 មានតម្លៃចាប់ផ្ដើមខ្ទង់ ៤២,២២០ដុល្លារ ប្រើម៉ាស៊ីនតែមួយជម្រើសប៉ុណ្ណោះគឺម៉ាស៊ីន ៦ស៊ីឡាំង ៣.៥លីត្រ ផលិតកម្លាំងបាន ២៨០សេះ កម្លាំងរមួល ២៦២ផោនហ្វីត រត់ដោយប្រអប់លេខ ១០វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ FWD ជាមួយកម្រិតស៊ីសាំងខ្ទង់ ៩លីត្រ ទៅ ១២លីត្រក្នុង ១០០គីឡូម៉ែត្រ ។
ចំពោះភាពទំនើប នឹងការបំពាកបរិក្ខាផ្នែកខាងក្នុង សម្រាប់ពពួកឡានឆ្នាំ ២០២៥ អាចនិយាយបានថាមិនសាមញ្ញទៀតឡើយ បើទោះបីជាមិនមានអ្វីប្លែកច្រើនក៏ដោយ។
Odyssey ជាប្រភេទឡាន Minivan កៅអី ៣ជួរ អាចជិះបានគ្នា ៧នាក់ ទូលាយគ្រាន់បើ ដោយផ្ទៃខាងមុខភ្ចាប់ជាមួយអេក្រង់ថាច់ទំហំ ៩អ៊ីញ ជាមួយនឹងកុងទ័រឌីជីចល ៧អ៉ីងផងដែរ ចំណែគកៅអីខាងក្រោយបំពាក់អេក្រង់ទំហំអេក្រង់កម្សាន្ដ ១២.៨អ៊ីញផងដែរ។
ក្រៅអីនឹងក៏មានរន្ធ USB-C ច្រើនកន្លែង ប្រព័ន្ធសាកថ្ម Wireless Charge ជាមួយមុខងារ នឹងភាពទំនើបជាច្រើនមួយចំនួនទៀតផងដែរ៕
ប្រភព៖ Autoblog
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា