កាលពីម្សិលមិញ Honda បានប្រកាសពីតម្លៃចេញលក់ជាផ្លូវការនៅម៉ូឌែលឡានអគ្គិសនីរបស់ខ្លួន Prologue សម្រាប់ទីផ្សារអាមេរិកចាប់ពី ៤៨,៧៩៥ដុល្លារ ដល់ ៥៩,២៩៥ដុល្លារ អាស្រ័យលើប្រភេទ Trim/Option ចំនួន ៣ដូចជា EX, Touring, Elite នឹង ជម្រើសកម្លាំង Performance ជាដើម។
Honda Prologue 2024 ជាប្រភេទរថយន្ដអគ្គិសនីសុទ្ធ SUV ខ្នាតកណ្ដាល ដែល Honda សហការការផលិតជាមួយនឹងក្រុមហ៊ុន General Motor ដោយប្រើប្រាស់ថ្ម Ultuim Battery ដែលមានថាមពល ៨៥ kWh នឹងសមត្ថភាពសាកថ្មត្រឹម ១០នាទី ជាមួយឆ្នាំងសាកល្បឿនលឿនអាចឲ្យជិះបាន ១០៤ គីឡូម៉ែត្រ។
Prologue ភ្ជាប់ជាមួយជម្រើសពីរ គឺប្រភេទប្រើម៉ូទ័រ ១ Single-Motor ផលិតកម្លាំងបាន ២១២សេះ កម្លាំងរមួល ២៣៦ផោនហ្វីត បង្វិលកង់ដោយប៉ុង១ FWD អាចរត់បាន ៤៧៦គីឡូម៉ែត្រ និងប៉ុង២ AWD អាចរត់បាន ៤៥២គីឡូម៉ែត្រ រាល់ការការមួយពេញ។
ចំណែកប្រភេទប្រើម៉ូទ័រ ២ Dual-Motor ផលិតកម្លាំងបាន ២៨៨សេះ កម្លាំងរមួល ៣៣៣ផោនហ្វីត បង្វិលកង់ដោយប៉ុង១ FWD អាចរត់បាន ៤៧៦គីឡូម៉ែត្រ និងប៉ុង២ AWD អាចរត់បាន ៤៥២គីឡូម៉ែត្រ សម្រាប់ការសាកថ្មីមួយពេញដូចគ្នា។ ខណៈប្រភេទ Trim/Option Elite វិញដែលអាចរត់បានត្រឹម ៤៣៩គីឡូម៉ែត្រប៉ុណ្ណោះ។
ការរចនារូបរាងស្អាតទាក់ភ្នែក ជាមួយបណ្ដោយវែងជាង Honda CV-R ២០២៣ ប្រមាណ ៨ អិញ ដោយមានផ្នែកខាងក្នុងទូលាយ អាចជិះបាន ៥នាក់យ៉ាងស្រួល និងមានផាសុខភាព ហើយសល់ឃ្លុបក្រោយដាក់ឥវ៉ាន់បានច្រើនជាងផងដែរ។
ក្នុងនោះ Prologue ភ្ជាប់ជាមួយអេក្រង់កុងទ័រឌីជីថលទំហំ ១១ អ៉ីង និងអេក្រង់ថាច់ ១១.៣ អ៉ីង បំពាក់ប្រព័ន្ធស្ដង់ដារមួយឈុតរបស់ Google (Google built-in standard) និងអាចប្រើប្រាស់កម្មវិធី Apple CarPlay និង Android Auto ផងដែរ។
ក្រៅពីនឹងក៏ឃើញមាន ដំបូលបើកពីរតង់ រន្ធ Type-C មុខក្រោយ Wireless Charge Speaker Bose ១២គ្រាប់ ជាមួយប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនួយពេលបើកបរ Honda Sensing មួយឈុតផងដែរ៕
ដោយ៖ Bunsak
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?