ពេលមេផលិតរថយន្ដ និងមេគ្រឿងអេឡិចត្រូនិចរបស់ជប៉ុន Honda និង Sony ប្រកាសចាប់ដៃផលិតរថយន្ដអគ្គិសនីរួមគ្នា កាលពីដើមឆ្នាំ ២០២២ កន្លងទៅ មានអ្នកគាំទ្រជាច្រើនរងចាំមើលថា ក្រុមហ៊ុនទាំងពីរនេះ នឹងនាំអ្វីប្លែកមកបង្ហាញ ការទន្ទឹង រង់ចាំនេះ បានមកដល់ទីបញ្ចប់ហើយ ដោយ គម្រូរថយន្ដអគ្គិសនីថ្មីនេះ បានប្រកាសបង្ហាញមុខជាផ្លូវការ ជាមួយរូបរាង សង្ហា បច្ចេកវិទ្យាខ្ពស់ ត្រៀមចេញលក់ឆ្នាំ ២០២៥ នេះ។
តាមការចុះផ្សាយពី engadget បានឲ្យដឹងថា រថយន្ដអគ្គិសនីរួមគ្នារបស់ Sony និង Honda នេះ ពីមុនមានឈ្មោះថា Vision S 02 ត្រូវបានកែប្រែមកឈ្មោះ Afeela ត្រូវបានបង្ហាញជាផ្លូវការនៅលើឆាកបង្ហាញរថយន្ដ CES (Consumer Electronic Show) ឆ្នាំ ២០២៣ ផលិតដោយក្រុមហ៊ុន Sony Honda Mobility ដោយ Honda ទទួលបន្ទុកផ្នែកធ្វើរថយន្ដ និង Sony ទទួលបន្ទុកខាងគ្រឿងអេឡិចត្រូនិច។
ដោយនៅក្នុងបទបង្ហាញបានឲ្យដឹងថា Afeela នេះ មានបំពាក់កាមេរ៉ា សុវត្ថិភាពដល់ទៅ ៤៥ ជាមួយនឹងប្រព័ន្ធ Sensor ទាំងក្នុងនិងក្រៅមួយពេញចិត្តតែម្ដង ព្រមជាមួយនឹងការប្រើប្រាស់ប្រព័ន្ធ software កម្រិតខ្ពស់ Snapdragon Digital Chassis ពី Qualcomm Technologies សម្រាប់ ADAS និងប្រព័ន្ធកម្សាន្ដពី Epic Games ផងដែរ។
ក្នុងនោះសម្រាប់ limited edition នឹងមានផ្ដល់ជូននូវប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិត ៣ និង ប្រព័ន្ធជំនួយការបើកបររថយន្ដកម្រិត ២ សម្រាប់ម៉ូដែលទូទៅ ជាពិសេស ផ្នែកខាងក្រៅត្រូវបានរចនាជាមួយនឹង “Media Bar” ដែលអាចធ្វើទំនាក់ទំនងជាមួយនឹងមនុស្សបានដោយបញ្ចេញភ្លើង។
តាមការឲ្យដឹងពី SHM (Sony Honda Mobility) ថា Afeela នឹងបើកទទួលកក់ចាប់ពី ពាក់កណ្ដាលឆ្នាំ ២០២៥ ទៅ ហើយនិងផលិតចេញលក់ផ្លូវការនៅឆ្នាំ ២០២៦។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី