Honda នាំយកមកមួយកញ្ចប់តែម្ដងសម្រាប់កម្មវិធីពិព័រណ៌រថយន្ដធំរបស់ជប៉ុន Japan Mobility Show ឆ្នាំ ២០២៣ នេះ ដោយមិនត្រឹមតែមាន concept រថយន្ដម៉ូដែលថ្មី និងរចនាបទថ្មី ប៉ុណ្ណោះទេ គឺមានទាំងម៉ូតូអគ្គិសនី តូចធំ, Taxi, ជាពិសេសគឺមានទាំងយន្ដហោះអគ្គិសនីទៀតផង។
សម្រាប់ concept ទាំងអស់នេះមានដូចជា Sustaina-C concept ជាកូនឡានអគ្គិសនីបែប Honda e Hatchback ទ្វារបី ដែលមានតួរថយន្ដធ្វើពីប្លាស្ទិចស្វិតកែច្នៃមួយប្រភេទឈ្មោះថា Acrylic resin ក្នុងនោះវាមានថ្មថាមពល ៣៥.៥kWh សាកមួយពេញរត់បានចម្ងាយ ២២០ គម។
ឌីហ្សាញម៉ូដស្រដៀង Sustaina-C នេះ គឺ Honda Pocket Concept ដែលជាកូនម៉ូតូអគ្គិសនី (more like a mini scooter) ដែលតូចល្មមអាចដាក់លើឡានបានពេលធ្វើដំណើរទៅណាម្ដងៗ។
តែបើសិនជាអតិថិជនចង់បានម៉ូតូអគ្គិសនីពេញលក្ខណៈតែម្ដង Honda ក៏បាននាំមកជូននូវ SC e: Concept ដែលជាម៉ូតូអគ្គិសនីប្រើបច្ចេកវិទ្យា Honda Mobile Power Pack e ដែលអាចប្ដូរថ្មបានមិនបាច់សាក។
ងាកមក Concept CI-MEV ឯនេះវិញ ជាកូនឡានអគ្គិសនី ២ កៅអី ដែលឌីហ្សាញសម្រាប់អតិថិជនដែលត្រូវធ្វើដំណើរផ្លូវឆ្ងាយជាប្រចាំ ដោយរូបរាងតូចរបស់វាអាចចាត់ចូលជារថយន្ដប្រភេទ Quadricycles នៅអឺរ៉ុបដូចជា Fiat Topolino, Citreon Ami, និង Opel Rocks Electric ជាដើម ដោយវាភាគច្រើនភ្ជាប់ម៉ូទ័រអគ្គិសនីថាមពល ៦kW និងរត់ល្បឿន ៤៥km/h ទៅ ៧៥km/h។
តែបើសិនជាចង់បានឡានរាងធំជាងនេះបន្ដិច Honda ក៏មាន Commercial-use mini BEV រចនាឡើងស្រដៀងនឹង N-Van Kei car គ្រាន់តែរត់ដោយប្រើអគ្គិសនី ជាមួយម៉ូទ័រថាមពល ៤៧kW។
សម្រាប់ Cruise Origin Autonomous vehicle concept វិញជាប្រភេទរថយន្ដ taxi ប្រើប្រាស់ប្រព័ន្ធបើកបរស្វ័យប្រវត្តិដែលក្រុមហ៊ុនរំពឹងចេញមុខក្នុងឆ្នាំ ២០២៦នេះ។
តែបើសិនជាអតិថិជនចង់បានរថយន្ដអគ្គិសនីដែរ តែបែបប្រណិតវិញនោះ Honda Prelude Concept ជារថយន្ដអគ្គិសនីសុទ្ធ ទ្វារ ២ នាំមកជាមួួយរថយន្ដអគ្គិសនីម៉ូដែលផ្សេងៗនៅថ្ងៃអនាគតទៀត។
ចុងក្រោយគឺ យន្ដហោះ Honda eVTOL និង HondaJet concept ប្រើប្រាស់អគ្គិសនីសុទ្ធ និង Hybrid ដោយ eVTOL នឹងឡើងចុះដូចជា ឧទ្ធម្ភចក្រ ងាយស្រួលសម្រាប់ធ្វើជា Taxi ផ្លូវអាកាស ទៅថ្ងៃអនាគត។
ក្រៅពីនេះ Honda ក៏មានផលិតផលផ្សេងៗទៀតសម្រាប់សម្រួលការប្រើប្រាស់ប្រចាំថ្ងៃផងដែរ ជាក់ស្ដែងដូចជា Honda Autonomous Work Vehicle concept (Honda AWV) សម្រាប់រត់ជញ្ជូនឥវ៉ាន់ ច្រើនក្នុងឃ្លាំងទំនិញមមាញឹក និង កៅអីផ្លាស់ទីបានដោយការបញ្ជា UNI-ONE សម្រាប់មនុស្សចាស់ ឬអ្នកជម្ងឺផ្សេងៗដែលពិបាកបត់បែនរាងកាយផ្លាស់ទី។
សូមជម្រាបជូនដែរថា នេះគ្រាន់តែជា concept មួយចំនួនពី Honda តែប៉ុណ្ណោះ សម្រាប់គម្រោងថ្មីៗទៀតជាពិសេសការផលិតឡានអគ្គិសនីផ្សេងៗ Honda នឹងនាំមកជូនជាបន្ដបន្ទាប់ទៀតនៅថ្ងៃអនាគត។
ប្រភព៖ CarExpert
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!