តាមការចុះផ្សាយពីសារព័ត៌មាន Reuter កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមហ៊ុនផលិតឡានជប៉ុន Honda បានប្រកាសថាខ្លួនគ្រោងនឹងកាត់បន្ថយការផលិតរថយន្ដលក់របស់ខ្លួននៅដើមខែ កញ្ញា ខាងមុខនេះចំនួន ៤០% ដោយសារតែបញ្ហាកង្វះខាតគ្រឿងបង្គុំ ទាំងនាំចូលថ្មី និងក្នុងស្ដុក។
Honda បានឲ្យដឹងដែរថា ដំណើរការកាត់បន្ថយនឹងចាប់ផ្ដើមពីរោងចក្រមមាញឹកមួយរបស់ខ្លួនឈ្មោះថា Saitama ស្ថិតនៅភាគខាងជើងក្រុងតូក្យូ ចំនួន ១០% និង ៣០% នៅរោងចក្រមួយទៀតឈ្មោះ Suzuka ភាគខាងលិចក្រុង Tokyo ក្នុងរយៈពេលមួយខែកញ្ញាពេញ ដោយចាំមើលស្ថានភាពបន្ដទៀតនៅខែបន្ទាប់ ថាគួរកាត់បន្ថែម ឬយ៉ាងណា ស្របតាមស្ថានភាបគ្រឿងបង្គុំ។
ក្រុមហ៊ុនបានបន្ដទៀតថា ការកាត់ផលិតកម្មនេះនឹងធ្វើឲ្យប៉ះពាល់ ដល់ការធ្លាក់ចុះនៃលទ្ធភាពលក់រថយន្ដម៉ូដែលមួយចំនួន ដូចជា រថយន្ដម៉ូដែល Vezel Sport Utility, រថយន្ដដឹកអ្នកដំណើរធន់តូច Step wgn Minivan, និងក្រុមរថយន្ដ Civic Compact Car។
ខណៈពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនផលិតរថយន្ដជាដៃគូប្រកួតរបស់ខ្លួន Toyota វិញក៏ជួបបញ្ហាស្រដៀងគ្នានេះដែរក្នុង កំឡុងពេលប៉ុន្មានខែចុងក្រោយនេះ តែបានរក្សាគម្រោងផលិតររថយន្ដរបស់ខ្លួនឲ្យបានចំនួន ៩.៧ លានគ្រឿង នៅជុំវិញពិភពលោកត្រឹមបំណាច់ខែ មិនា ២០២៣ និងបានឲ្យដឹងថាសម្រាប់ខែកញ្ញានេះ ខ្លួនគ្រោងសម្រេចការផលិតរថយន្ដឲ្យបាន ៨៥០ ០០០ គ្រឿង ឬច្រើនជាងនេះ ប្រសិនជាបញ្ហាគ្រឿងបង្គុំបកមករកស្ថានភាពប្រសើរឡើងវិញ។
អត្ថបទ ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព