ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះជប៉ុន Honda បានប្រកាសថានឹងនាំយក concept រថយន្ដ supercar ដំបូងបង្អស់របស់ខ្លួន ដែលស្ងាត់បាត់សម្លេង មិនមានអ្នករំឭកជាង ៤០ ឆ្នាំ មកធ្វើទំនើបកម្មឡើងវិញ ត្រៀមបង្ហាញរាងក្នុងកម្មវិធីពិពរណ៌រថយន្ដ Pebble Beach Concours d’Elegance នៅពាក់កណ្ដាលខែសីហានេះ។
Concept រថយន្ដនេះមានឈ្មោះថា Honda HP-X ដែលជា Concept រថយន្ដ supercar មុខស្រួច (មុខច្បូច) ដំបូងបំផុតរបស់ Honda មុនពេលចេញ legendary supercar Honda NSX របស់ខ្លួន។ Concept រថយន្ដ HP-X នេះ ត្រូវបានរចនាដោយ Pininfarina នឹងបានចេញបង្ហាញមុខដំបូងនៅក្នុងកម្មវិធី Turin Motor Show ឆ្នាំ ១៩៨៤ ជាប្រភេទ Ultra aerodynamic sports car ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងកំឡុងពេលនោះ។
Concept HP-X នេះ ត្រូវបានបំពាក់ជាមួយម៉ាស៊ីន 2.0 litre V6 ជាបងប្អុននឹងម៉ាស៊ីនដែលប្រើនៅក្នុង Honda Formula 2។ រីឯតួខ្លួនរបស់វាធ្វើឡើងពី Kevlar និង Carbon Fiber ដែលធ្វើឲ្យមានទម្ងន់ស្រាលសក្ដិសមនឹងរថយន្ដប្រភេទ Supercar ព្រមជាមួយនឹងការធ្វើទ្រង់ទ្រាយប្រើប្រាស់ស្ថាបត្យកម្ម ground effect អមជាមួយនឹង driver controlled air brake ផងដែរ។
ខណៈទទួលបានការចាប់អារម្មណ៍ច្រើននៅពេលនោះ Concept HP-X មិនត្រូវបាន Honda អភិវឌ្ឍន៍បន្ដនោះទេ តែបានបញ្ចេញ NSX មកជំនួសវិញក្នុងរយៈពេលប្រមាណ ៥ ឆ្នាំក្រោយ ហើយចាប់ពីពេលនោះមក HP-X ក៏មិនត្រូវបានគេនិយាយពីវារហូតមកបដល់ពេលថ្មីៗនេះដែល Honda លើកយក Concept រថយន្ដ HP-X មកឡើងវិញ ជាមួយនឹងគម្រោងមកធ្វើទំនើបកម្មថ្មី សម្រាប់កម្មវិធី Pebble Beach Concours d’Elegance ឆ្នាំនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែ សីហា ខាងមុខ ក្នុងក្រុម Wedge-Shaped Concept and Prototypes Class។
សម្រាប់ការរៀបចំឡើងវិញនេះ Honda បានសម្រេចរក្សាទ្រង់ទ្រាយ និងការរចនាដើមដូច concept HP-X Original ឆ្នាំ ១៩៨៤ ដដែល ជាមួយនឹងពណ៌ខាងក្រៅដូចគ្នា ដែលជា ពណ៌ស លាយខៀវ ជាមួយឆ្នូតក្រហម។ ចំណែកឯផ្នែកខាងក្នុវិញ ក៏ត្រូវបានតុបតែងលាយពណ៌ ស និងក្រហមទាក់ភ្នែក ហើយតែអ្វីដែលប្លែកនោះគឺ រថយន្ដនេះ មិនមានទ្វារបើកចំហៀងដូចរថយន្ដធម្មតានោះទេ តែប្រើប្រាស់ទ្វារបើកពីលើដូច fighter jet (យន្ដហោះចម្បាំង) ដូច្នោះដែរ។
សម្រាប់ការធ្វើទំនើបកម្មលើបច្ចេកវិទ្យាប្រើប្រាស់ផ្សេងៗនៅក្នុងរថយន្ដនេះ Honda នៅមិនទាន់បានឲ្យដឹងនៅឡើយទេ ដោយមានតែចាំមើលនៅថ្ងៃរថយន្ដនេះតាំងពិពរណ៌នៅក្នុងកម្មវិធី Pebble Beach Concours d’Elegance ថ្ងៃទី ១៨ ខែ សីហា ខាងមុខនេះ។
អត្ថបទ៖ Andra
ប្រភព៖ Motor 1
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!