ថ្មីៗនេះ ក្រុមហ៊ុនផលិតឡានល្បីឈ្មោះរបស់ជប៉ុន Honda បានប្រកាសថាឡានអគ្គិសនីម៉ូដែលថ្មីរបស់ខ្លួនដែលចេញក្នុងឆ្នាំ ២០២៥ នេះ នឹងប្រើប្រាស់ឌុយឆ្នាំងសាកស្ដង់ដាររួមជាមួយ Tesla ដែរ ក្រោយពីបានពិភាក្សាដាក់ហ៊ុនគ្នា បន្ទាប់ពី Tesla បានសម្រេចដាក់ទុនធ្វើស្ថានីយ៍សាកឡានអគ្គិសនីប្រើប្រាស់ស្ដង់ដាតែមួយនេះជាមួយ Ford និង GM កាលពីពេលថ្មីៗនេះ។
យោងតាមខ្លឹមសារសេចក្ដីប្រកាសរបស់ Honda បានឲ្យដឹងថា Honda Motor Co នឹងប្រើប្រាស់ឆ្នាំងសាកល្បឿនលឿនរបស់ Tesla (Tesla’s Fast Charging Port) សម្រាប់រថយន្ដអគ្គិសនីសេរីថ្មីរបស់ខ្លួនដែលចេញពីឆ្នាំ ២០២៥ ទៅ ចាប់ផ្ដើមពី ទីផ្សារអាមេរិកខាងជើងមុនគេ។
ប្រព័ន្ធនេះមានឈ្មោះថា Tesla’s North American Charging Standard (NACS) ជាការធ្វើស្ថានីយ៍សាករថយន្ដអគ្គិសនីប្រើប្រាស់ស្ដង់ដាររួមតែមួយ ដោយទទួលបានការសហការពីក្រុមហ៊ុនធំៗដូចជា Ford និង GM
ក៏ប៉ុន្ដែបើយោងតាមការឲ្យដឹងពី The Verge ថា NACS នឹងត្រូវប្រកួតប្រជែងជាមួយនឹងប្រព័ន្ធសាកឡានអគ្គិសនីជើងចាស់ CCS (Combined Charging Systems) ដោយស្ថានីយ៍នេះមានឆ្នាំងសាកសម្រាប់គ្រប់ប្រភេទរថយន្ដអគ្គិសនីទាំងអស់ (លើកលែង Tesla) តែទោះជាយ៉ាង បើតាមមតិពីអ្នកប្រើប្រាស់ជាច្រើន និងអ្នកវិភាគផ្សេងៗបានប៉ាន់ស្មានថា NACS នេះ នឹងអាចសម្រេចជោគជ័យលើការប្រកួតប្រជែង ដោយរាប់តែស្ថានីយ៍សាករថយន្ដរបស់ Tesla បានគ្របដណ្ដប់ជាង ១៧០០០ កន្លែង (ក្នុងចំណោម ៥៤០០០ ស្ថានីយ៍) ក្នុងទឹកដីមេរិករួចទៅហើយ។
លើសពីនេះ ក្រុមហ៊ុនផលិតរថយន្ដល្បីៗជាច្រើនផ្សេងទៀត ដូចជា BMW, Hyundai, Kia, Mercedes Benz, និង Stellantis ក៏ទើបតែបានសម្រេចការចរចារសាងសង់ស្ថានីយសាកឡានអគ្គិសនីប្រើប្រព័ន្ធ NACS របស់ Tesla នេះដូចគ្នានឹង Ford, GM និង Honda ដែរ ចំនួន ៣០ ០០០ កន្លែងងក្នុងទឹកដីអាមេរិកនៅរង្វង់ដើមឆមាសទី ២ នៃឆ្នាំ ២០២៤ ហើយនឹងបន្ដទៅកាណាដា ព្រមទាំងប្រទេសផ្សេងៗទៀតនៅឆ្នាំជាបន្ដបន្ទាប់។
ប្រភព៖ AP News
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី