បន្ទាប់ពីប្រកាសគម្រោងផលិតរថយន្ដអគ្គិសនីហើយ ឥឡូវនេះ ក្រុមហ៊ុនផលិតយានយន្ដល្បីឈ្មោះជប៉ុន Honda ចេញផែនការថ្មីមួយទៀត គ្រោងផលិតម៉ូតូអគ្គិសនី ១០ ម៉ូដែល ចេញលក់បន្ដបន្ទាប់គ្នា ដល់ឆ្នាំ ២០២៥។
កាលពីថ្ងៃទី ១៣ ខែ កញ្ញា ថ្មីៗនេះ ក្រុមហ៊ុន Honda ទើបតែបានបើកសន្និសិទមួយ ស្ដីពីឧស្សាហកម្មផលិតម៉ូតូរបស់ខ្លួន ដែល Honda មានគម្រោងផលិតម៉ូតូអគ្គិសនី ចំនួន ១០ ម៉ូដែល ឬ ច្រើនជាងនេះ នៅឆ្នាំ ២០២៥ ដែលជាផ្នែកមួយ ក្នុងគោលដៅផលិត យានយន្តមិនចោលជាតិបំពុល (The Carbon Neutral) ឆ្នាំ ២០៥០ របស់ខ្លួន នេះបើតាមការឲ្យដឹងពី Honda News។
Honda បានបន្ដទៀតថា សម្រាប់ម៉ូតូអគ្គិសនីនេះ នឹងត្រូវបានផលិតជាច្រើនប្រភេទតម្រូវតាមការប្រើប្រាស់របស់ អតិថិជន មានចាប់ពី small commuter model ទៅ large fun model ដែលគ្រប់ម៉ូតូទាំងអស់នឹងត្រូវបានបំពាក់ ថាមពលថ្មដែលកាន់ជិះបានយូរ និងប៉ងលក់ឲ្យបាន ១ លានគ្រឿងក្នុងមួយឆ្នាំ ក្នុងរង្វង់ប្រាំឆ្នាំទៅមុខ និង ៣.៥ លានគ្រឿង ប្រចាំឆ្នាំ កំឡុងឆ្នាំ ២០៣០ ដែលស្មើនឹងការកើនឡើង ១៥% ។
Honda បានឲ្យដឹងដែរថា ចន្លោះពីបច្ចុប្បន្នដល់ឆ្នាំ ២០២៤ Commuter EM និង EB ៥ ម៉ូដែលនឹងមានវត្តមានលើទឹកដី អាស៊ី អ៊ឺរ៉ុប និងជប៉ុន ហើយ ចន្លោះឆ្នាំ ២០២៤ ទៅ ២០២៥ Honda Commuter ២ ម៉ូដែលទៀតនឹងចេញបន្ទាប់ ហើយសកសមសម្រាប់ការប្រើប្រាស់ជិះធម្មតាប្រចាំថ្ងៃ។ ក្នុងរយៈស្របគ្នានេះដែរ Honda FUN EV ធុនធំ ចំនួន ៣ ម៉ូដែល Honda នឹងចេញមុខនៅអាមេរិក និងអ៊ឺរ៉ុប ដែលក្នុងនោះក៏មាន Kid FUN EV ធុនតូចសម្រាប់កូនក្មេងផងដែរ។
សម្រាប់តម្លៃ និងប្រព័ន្ធផ្ដល់ថាមពលវិញ Honda នៅមិនទាន់បានបញ្ជាក់ឲ្យបានច្បាស់នៅឡើយទេ តែបានបង្ហើបឲ្យដឹងថាខ្លួនកំពុងស្ថិតក្នុងដំណាក់កាលនៃការ ដាក់ Platform មួយសម្រាប់ម៉ូតូអគ្គិសនីនេះ ដែលមានបំពាក់មុខងារសំខាន់ ៣ មាន ថ្ម/អាគុយ PCU និង ម៉ូទូ័រអគ្គិសនី និងបំពាក់មុខងារប្រព័ន្ឌបញ្ជាប្រើបច្ចេកវិទ្យាទំនើប សម្រាប់សម្រួលការបើកបររបស់អ្នកបើកផងដែរ។
Honda ក៏បានបន្ថែមថា ស្របពេលជាមួយគ្នានេះដែរ ខ្លូននឹងនៅតែបន្ដផលិតម៉ូតូ ICE (Internal Combustion Engine ដែលធម្មតា ហៅ ម៉ូតូម៉ាស៊ីនសាំង) នេះដដែលមុនពេលកែប្រែទៅផលិតម៉ូតូអគ្គិសនីទាំងអស់នៅឆ្នាំ ២០៤០។
អត្ថបទ៖ Andra
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី