បន្ទាប់ពីបង្ហាញមុខរថយន្ដម៉ូដែល ពេញនិយមរបស់ខ្លួនរួមមាន CR-V និង Civic ២០២៣ ក្នុងទីផ្សារ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដជប៉ុន Honda បានប្រកាសចេញ Honda Civic និង Honda CR-V ២០២៣ មួយប្រភេទទៀត ឬហៅថា trim LX មានតម្លៃទាបជាងម៉ូដែលធម្មតា ដើម្បីតាមឲ្យទាន់តម្រូវការរបស់អតិថិជន។
តាមការឲ្យដឹងពី Jalopnik ថា សម្រាប់ Honda CR-V ២០២៣ ធម្មតា ឬ EX មានតម្លៃចាប់ផ្ដើមពី ៣១ ៦១០ ដុល្លារ តែសម្រាប់ ប្រភេទថ្មី CR-V LX ២០២៣ នឹងត្រូវបញ្ចុះតម្លៃខ្ទង់ពី ៣០០០ ដុល្លារទៅ ដែលមានន័យថា តម្លៃខ្លាញ់គោគឺ ចាប់ផ្ដើមពីក្រោម ៣ មុឺនដុល្លារ។
សម្រាប់បរិក្ខារ ប្រើប្រាស់ផ្សេងៗ EX និង LX ក្រោយនេះ មានលក្ខណៈខុសគ្នាបន្ដិចបន្ដួច ដូចជា EX មានចង្កូតទំហំ ១៨ អិង ឯ LX មាន ១៧ អិង, EX ស៊ីរេកៅអីដោយប្រើថាមពល LX ស៊ីរេ ដៃ ជាដើម ក៏ប៉ុន្ដែ ម៉ូដែលទាំងពីរ មានភ្ជាប់ប្រព័ន្ធ HondaSensing និងបំពាក់ម៉ាស៊ីន turbocharged ១.៥ លីត្រ ៤ ស៊ីឡាំង កម្លាំង ១៩០ សេះ ដូចគ្នា ផ្គួបជាមួយប្រអប់លេខ CVT។
ចំណែកឯ Civic LX ២០២៣ វិញ តាមការឲ្យដឹងពី Car and Driver ថាត្រូវបានបញ្ចុះ ខ្ទង់ ១៤០០ ដុល្លារ ដែលតម្លៃនៅសល់ចាប់ផ្ដើមពី ២៤ ៥៤៥ ដុល្លារ សម្រាប់ Civic LX sedan និង ២៥ ៥៤៥ ដុល្លារ សម្រាប់ hatchback ក្នុងនោះ វាភ្ជាប់មកជាមួយម៉ាស៊ីន ២.០ លីត្រ ៤ ស៊ីឡាំង កម្លាំង ១៥៨ សេះ និងប្រអប់លេខ CVT។
សម្រាប់ការកម្មង់ទិញ Honda នឹងដាក់ ប្រភេទថ្មីនេះ ចូលទៅក្នុងវេបសាយផ្លូវការរបស់ខ្លួនក្នុងពេលឆាប់ៗនេះ។
អត្ថបទ៖ Andra
ធ្លាប់តែឃើញ Rav4 ស៊េរីឆ្នាំ2006 ពេលនេះ Toyota ត្រៀមបញ្ចេញស៊េរីឆ្នាំ2026 ជំនាន់ថ្មីរូបរាងថ្មី ជាមួយជម្រើសម៉ាស៊ីន Hybrid នឹង Plug-In
នេះជាមូលហេតុ RX400h បច្ចុប្បន្នតម្លៃទីផ្សារមិនសូវល្អ នឹងសម្បូរដូច RX330 ទោះបី RX330 ស៊ីសាំងច្រើនជាងក៏ដោយ
ដឹងអត់! Highlander ម៉ាស៊ីន៤ នឹង ៦ស៊ីឡាំង កម្លាំងកម្រិតស៊ីសាំងខុសគ្នាប៉ុណ្ណា? ខណៈពន្ធផ្លូវបង់ ២៥ម៉ឺន នឹង ៦០ម៉ឺនរៀលក្នុង១ឆ្នាំ
នោះ! ទីបំផុត Nissan Juke 2025 បានចេញលក់ហើយជាមួយរូបរាងថ្មី ទំនើបជាងមុន នឹងប្រើម៉ាស៊ីនត្រឹម 3-Cylinder ប៉ុណ្ណោះ
ធ្លាប់តែឃើញ Rav4 ស៊េរីឆ្នាំ2006 ពេលនេះ Toyota ត្រៀមបញ្ចេញស៊េរីឆ្នាំ2026 ជំនាន់ថ្មីរូបរាងថ្មី ជាមួយជម្រើសម៉ាស៊ីន Hybrid នឹង Plug-In
Mazda BT-50 2025 ចេញរូបរាងថ្មីមានទាំងម៉ាស៊ីនតូច 1.9L នឹងម៉ាស៊ីនធំ 3.0L បន្ថែមភាពទំនើបប្លែកមួយចំនួនទៀត
ក្រុមហ៊ុន MG Cambodia បានបើកសម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្តសាខាទី4 គឺ MG ខេត្តបាត់ដំបង
Nissan បញ្ចេញម៉ូឌែល Rogue 2025 ប្រភេទ Plug-in Hybrid ដើម្បីត្រៀមប្រជែងជាមួយ Hyundai, Kia នឹង Toyota នៅឆ្នាំក្រោយលើទឹកដីអាមេរិក