ថ្មីៗនេះ រថយន្ដស្ព័រកូនកាត់ Toyota/Lexus ត្រូវបានគេប្រទះឃើញធ្វើតេស្ដសាកល្បងនៅក្នុងទីលានរត់ Circuit de Spa-Francorchamps នៅ ប៉េលហ្សីក កាលពីដើមខែនេះ ត្រៀមប្រជែងនឹងដៃគូប្រកួតស្វិតស្វាញរបស់ខ្លួនដូចជា Aston Martin និង Mercedes ក្នុងសង្វៀនប្រណាំងរថយន្ដ ២៤ម៉ោង Daytona ឆ្នាំ ២០២៦ ខាងមុខនេះ។
តាមការឲ្យដឹងពី Carscoops ថា បើសង្កេតមើលទៅតាមទម្រង់រូបរាងរបស់វា គេសន្និដ្ឋានថា ការរចនារថយន្ដស្ព័រកូនកាត់ មួយនេះ ត្រូវធ្វើឡើងបំបែកជាគម្រូពី Toyota GR GT3 2022 ដែលនឹងក្លាយជាតួជំនួសឲ្យ Lexus RC F GT3 ដែលជាឡានស្ព័រមុន។
សម្រាប់ spec របស់វា ក្រុមហ៊ុនមិនទាន់បានឲ្យដឹងច្បាស់នៅឡើយទេ តែយោងតាមសមត្ថភាពពេលវាធ្វើតេស្ដ វាអាចភ្ជាប់ជាមួយនឹងម៉ាស៊ីន twin-turbocharged V8 មួយវិញទៀត ដើម្បីឲ្យកូនកាត់ Toyota/Lexus GR GT3 2026 នេះ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយនឹងរថយន្ដដូចជា Aston Martin Vantage 2025 និង Mercedes-AMG GT 63 E Performance គឺវាគួរតែអាចផលិតកម្លាំងឲ្យបានចន្លោះពី ៦៥០ សេះទៅ ៨០៥ សេះ (ឬលើស)នេះ។
សម្រាប់រូបរាងខាងក្រៅរបស់វា ថ្វីត្បិតតែត្រូវបានស្រោបជិត តែអាចមើលឃើញពីទ្រង់ទ្រាយច្បាស់មួយចំនួន ដូចជា អំពូលភ្លើងមុខបែប (agressive) LED headlight សមនឹងឡានស្ព័រ, បាណាមុខធំ (អត្ថសញ្ញាណ lexus), ផ្នែកក្រោយរាងសិចស៊ី, មាន sharp lip spoiler និង អំពូលក្រោយបញ្ជាំងភ្លើងច្បាស់ល្អ ជាដើម រីឯផ្នែកខាងក្នុង Lexus អាចនឹងរចនាយកគម្រូតាមកាប៊ីនរបស់ម៉ូដែល LC។
គួរបញ្ជាក់ថា Toyota/Lexus GR GT3 នេះនឹងបង្ហាញមុខជាផ្លូវការនៅក្នុងកម្មវិធីប្រកួតប្រណាំងរថយន្ដ ២៤ម៉ោង Daytona ឆ្នាំ ២០២៦ ខាងមុខនេះ ហើយបើតាមការឲ្យដឹងពី Autocar ថា ប្រភេទសម្រាប់ជិះលើដងផ្លូវធម្មតាក៏នឹងអាចចេញ ក្នុងឆ្នាំ ២០២៦ ជាមួយគ្នានេះដែរ។
អត្ថបទ៖ Andra
ប្រភព៖ Carscoops
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ