Elantra ជាប្រភេទឡាន Sedan បែបស្ព័ររបស់ Hyundai ជាមួយរូបរាងស្លីម ទាន់សម័យ បើទោះបីជាមិនទាន់ប្ដូររាងទាំងស្រុងយ៉ាងណាក្ដី។
Elantra ២០២៥ ឌីស្សាញទម្រង់ជា parametric dynamics design language បង្កើនភាពស្ព័រ បំពាក់សំណាញ់បាណាជា split grille ប្រើចង្កៀង Full LED អមដោយភ្លើង DRL មួយខ្សែរនៅខាងលើ រំលេចដោយក្រូមអូសកាត់ផ្ទៃខាងមុខ មើលទៅទាក់ភ្នែក។
បើនិយាយជារួមសម្រាប់ភាពទំនើបវិញ Elantra ទទួលបាន កៅអីស្បែកជំនួយដោយអេឡិចត្រនិច នឹងមុខងារក្ដៅត្រជាក់ កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត កុងទ័រឌីជីថល ១០.៣អ៉ឺង អេក្រង់ថាច់ ១០.៣អ៉ីងភ្ជាប់ Apple CarPlay & Android Auto កាម៉េរា ៣៦០។
បន្ថែមជាមួយរន្ធ USB-C, Wireless Charger ភ្លើង Ambient Light, Speaker ៨គ្រាប់ប្រភេទ Bose មុខងារបញ្ជាឆេះពីចម្ងាយ និងប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនួយការបើកបរ ADAS មួយកញ្ចប់ធំតែម្ដង។
Elantra ភ្ជាប់ជាមួយម៉ាស៊ីន ៤ជម្រើស អាស្រ័យលើ Trim/Option ដូចជា៖
ម៉ាស៊ីន ៤ស៊ីឡាំង ២.០លីត្រ ផលិតកម្លាំងបាន ១៤៧សេះ កម្លាំងរមួល ១៣២ផោនហ្វីត បង្វិលកង់ដោយប៉ុងមុខ រត់ដោយប្រអប់លេខ CVT ។
ចំពោះម៉ាស៊ីន Hybrid ចំណុះ ១.៦លីត្រ ផលិតកម្លាំងបាន ១៣៩សោះ កម្លាំងរមួល ១៩៥ផោនហ្វីត ជាមួយកម្រិតស៊ីសាំងជាមធ្យម ៤.៤លីត្រក្នុង ១០០គីឡូម៉ែត្រ។
ខណៈម៉ាស៊ីន ១.៦លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបានដល់ទៅ ២០១សេះ ឯណោះ។
បើនិយាយពីម៉ាស៊ីន Top Performance វិញបំពាក់ត្រឹម ៤ស៊ីឡាំង ២.០លីត្រ Turbo តែអាចផលិតកម្លាំងដល់ទៅ ២៧៦សេះ កម្លាំងរមួល ២៨៩ផោនហ្វីត បង្វិលកង់ដោយប៉ុងមុខ ប្រើប្រអប់លេខ ៨វគ្គអូតូ ប្រភេទ Dual Clutch។
ចំពោះតម្លៃវិញនៅទីផ្សារបរទេស ចាប់ពី ២៣,០២៥ដុល្លារ ដល់ ៣៥,០០១ដុល្លារ អាស្រ័យលើ Trim/Option ចំនួន ៩ ជាដើម។
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី