បន្ទាប់ពីបង្ហាញខ្លួនអង្រួនកម្មវិធី តាំងពិពរណ៌រថយន្ដ Los Angeles Auto Show ឆ្នាំ ២០២២ ថ្មីៗនេះ មានការលេចឮដំំណឹងមកថា Hyundai នឹងនាំយករថយន្ដប្រើអ៊ីដ្រូសែន-អគ្គិសនីរបស់ខ្លួន ដែលស្ថិតនៅជា concept ជាង ២ ឆ្នាំ មកក្នុងទីផ្សារមែនទែនហើយនៅរង្វង់ឆ្នាំ ២០២៦ នេះ។
Concept រថយន្ដនេះ មានឈ្មោះថា Hyundai N Vision 74 ឬហៅកាត់ថា N74 ត្រូវបានយកស្ដាយរចនាតាមគម្រូរថយន្ដ Hyundai Pony Coupe ឆ្នាំ ១៩៧៤ ពីអ្នក design រថយន្ដល្បីឈ្មោះ លោក Giorgetto Giugiaro គ្រាន់តែលើម៉ូដែលថ្មីនេះ ត្រូវបានកែលម្អ ជាបែប ស្ព័រ និង កាត់ម៉ូដសម័យទំនើប ជាពិសេស គឺមិនដំណើរការដោយម៉ាស៊ីនសាំង ឬ ថ្មអគ្គិសនី ធម្មតានោះទេ តែប្រើប្រាស់ប្រព័ន្ធ Hybrid អគ្គិសនី និង អ៊ីដ្រូសែន។
តាមការឲ្យដឹងពី Carscoops ថា N Vision 74 មានធុងអ៊ីដ្រូសែនចំណុះ ៤.២ គក ដែលអាចបំពេញបានឡើងវិញប្រើពេល ៥ នាទី ហើយ អ៊ីដ្រូសែន អាចដុតចំហេះម៉ាស៊ីនចំហេះក្នុងបាន ជាមួយនឹងថាមពល ៨៥kW និងសាកថ្មថាមពល ៦២kWh របស់រថយន្ដ ជាមួយនឹង e-GMP Platform។ ថ្មនេះក៏អាចបញ្ជូលថាមពលធម្មតាតាម DC Charger ៨០០V technology របស់ Hyundai ផងដែរ។
ជាមួយគ្នានេះ វាមានម៉ូទ័រអគ្គិសនី ដំណើរការ ដាច់ដោយឡែកលើកង់ក្រោយនីមួយៗ ដែលអាចផលិតថាមពលសរុប បាន ៥០០kW និងកម្លាំងបានជិត ៦៧១ សេះ បន្ថែមពីលើកម្លាំងម៉ាស៊ីន ដែលគេរំពឹងថាអាចឡើងដល់ ៧៦៥ សេះពេលវាផលិតមែនទែន និងអាចរត់បានធចម្ងាយ ៥៩៨ គម និងជាន់បានល្បឿនអតិបរមា ២៥០គម/ម៉។
តាមការឲ្យដឹងពី Motor 1 ថា Hyundai គ្រោងផលិត N74 នេះ តែ ២០០ គ្រឿងប៉ុណ្ណោះ ក្នុងរយៈពេល ២ ឆ្នាំពី ២០២៦ ទៅ ២០២៨ ដោយ prototype របស់វានឹងត្រូវផលិត និងធ្វើតេស្ដសាកល្បងសមត្ថភាព ក្នុងរង្វង់ខែ សីហានេះ។ ចំណែកឯតម្លៃវិញ ក៏រាងខ្ពស់បន្ដិចដែរ គឺខ្ទង់ ៣៦៦ ០០០ ដុល្លារទៅ។
អត្ថបទ៖ Andra
ប្រភព៖ Motor 1
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?