Stargazer ជាប្រភេទរថយន្ដ MPV របស់ Hyundai ជាមួយផ្ទៃខាងក្នុងទូលាយគួរសម បំពាក់កៅអី ៣ជួរ ឬ ៧កៅអី អាចជិះបានដល់ទៅ ៧នាក់ នឹងទំនើបមិនធម្មតាឡើយ។
កាលចេញដំបូងឃើញលក់ក្នុងតម្លៃ ៣៦,០០០ដុល្លារឯណោះ ក្រោយមកក៏ឃើញមានការបញ្ចុះតម្លៃពិសេសមកត្រឹម ២,៩៩៩០ដុល្លារ ខណៈពេលនេះឃើញតម្លៃកាន់តែល្អថែមទៀតដែលមិនធ្លាប់មានពីមុនមកឡើយគឺមកត្រឹម ២៩,៥០០ដុល្លារប៉ុណ្ណោះ។
Stargazer ជាប្រភេទ MPV មានប្រវែងតួរខ្លួនសរុប ៤៤៦០ម.ម ទទឹង ១៧៨០ម.ម កម្ពស់ ១៦៩០ម.ម ពីដីមកបាត ១៨៥ម.ម ជាមួយទម្ងន់ ១.២តោន។
ឡានកូរ៉េមួយនេះ ប្រើម៉ាស៊ីនសាំង ៤ស៊ីឡាំង ១.៥លីត្រ ផលិតកម្លាំងបាន ១១៥សេះ កម្លាំងរមួល ១៤៤ញូតុនម៉ែត្រ បង្វិកង់ដោយប៉ុង១ FWD។ ប្រើយាន់កង់ទំហំ ១៧អ៉ីង Alloy Wheel រត់ដោយប្រអប់លេខប្រភេទ IVT មានជំនួយដោយ Drive Mode ដូចជា៖ Eco, Normal, Sport, Smart Mode ជាមួយកម្រិតស៊ីសាំងចន្លោះពី ៦លីត្រ ទៅ ៧លីត្រក្នុង១០០គីឡូម៉ែត្រ។
ឡានតម្លៃក្រោម ៣ម៉ឺនដុល្លារមួយនេះ ហាក់មិនធម្មតាឡើយ ទាំងរូបរាងខាងក្រៅការឌីស្សាញ នឹងផ្ទៃខាងក្នុងទំនើបប្លែកតែម្ដង។
ដោយផ្ទៃខាងមុខបំពាក់ចង្កៀង Full LED ប្រភេទ Auto High Beam ចេះតម្លើងទម្លាក់ហ្វាកូតដោយស្វ័យប្រវត្តិពេលមានឡានមកខាងមុខ ចំណែកស្ដុបក្រោយក៏ប្រើជា Full LED ដែរ។
បើក្រឡេកមើលផ្ទៃខាងក្នុងវិញ បំពាក់កៅអីស្រោបស្បែក ៣ជួរ ជាមួយក្រៅពីប្រព័ន្ធ Smart Key នឹងមុខងារបញ្ជាឆេះពីចម្ងាយ កុងទ័រឌីជិថល អេក្រង់ថាច់ ៨អ៉ីងភ្ជាប់ Apple Carplay & Android Auto មានការម៉េរាក្រោយជំនួយដោយ សេនស័រចូលចត កញ្ចក់ក្ដោបអូតូ Speaker ប្រភេទ Bose Premium ពោងសុវត្ថិភាព ៦គ្រាប់ Wireless Charge ភ្លើង Ambient lighting ជាដើម។
មិនតែប៉ុណ្ណោះក៏មានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនួយពេលបើកបរមួយចំនួនដូចជា៖
១/ មុខងារផ្ដល់សញ្ញាពេលវ៉ាជែង និងជួយទាញចង្កូតពេលឡានប្ដូរគន្លងប្រសិនមានឧបសគ្គ Blind Spot Collision Avoidance Assist ។
២/ ប្រព័ន្ធរក្សាឡានមិនឲ្យបើកបរចាក់គន្លងផ្លូវ Lane Keeping Assist ។
៣/ ប្រព័ន្ធផ្ដល់សញ្ញាពេលមានឧបសគ្គនៅខាងក្រោយ Distant Warning ។
៤/ ប្រព័ន្ធផ្ដល់សញ្ញាពេលបើកទ្វារឡាន ហើយមានឧបសគ្គមកពីខាងក្រោយ ជាមួយមុខងារសុវត្ថិភាពសំខាន់ៗមួយចំនួនទៀតផងដែរ។
និយាយរួមតម្លៃខ្ទង់ ២៩,០០០ដុល្លារប្រភេទកៅអី ៣ជួរ ទំនើបបែបនេះ ហាក់មិនទាន់ឃើញមានរថយន្ដខ្លាញ់គោណា ដែលហ៊ានលក់ក្នុងតម្លៃធូរបែបនេះឡើយ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Hyundai Stargazer របស់កូរ៉េមួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!