បញ្ចុះតម្លៃក្រោម 3ម៉ឺនដុល្លារ Hyundai Stargazer ក្លាយជាឡានថ្មីខ្លាញ់គោ 7កៅអីតម្លៃធូរ នឹងទំនើបមិនធម្មតាឡើយ

អ្នកទស្សនា
121
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered.jpg

Stargazer ជាប្រភេទឡាន MPV ៧កៅអីរបស់ Hyundai ជាមួយភាពទំនើបដ៏សម្បូរបែប រូបរាងការឌីស្សាញមើលទៅទាន់សម័យ ប្លែកភ្នែក ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៌នោះគឺ Hyundai បានធ្វើការបញ្ចុះតម្លៃពិសេសមកត្រឹម ២,៩៩៩០ដុល្លារប៉ុណ្ណោះ ខណៈចេញដំបូង ៣៦,០០០ដុល្លារឯណោះ។ 

image_2024-11-08_11-25-36.png

បើក្រឡេកមើលពីផ្នែកខាងមុខវិញ MPV មួយនេះបំពាក់ចង្កៀងប្រភេទ Full LED ក្រៅពីមុខងារបិទបើកអូតូ វាមានប្រពន្ធ Auto High Beam ចេះតម្លើងទម្លាក់ហ្វាកូតដោយស្វ័យប្រវត្តិពេលមានឡានមកខាងមុខ ចំណែកស្ដុបក្រោយក៏ប្រើជា Full LED ដែរ។ 

364807050_676382254511825_560140762208215418_n.jpg

Stargazer មានប្រវែងតួរខ្លួនសរុប ៤៤៦០ម.ម ទទឹង ១៧៨០ម.ម កម្ពស់ ១៦៩០ម.ម ពីដីមកបាត ១៨៥ម.ម ជាមួយទម្ងន់ ១.២តោន។

ជាប្រភេទ MPV បំពាក់កៅអីស្បែក ៣ជួរ ឬ៧កៅអី អាចជិះបាន ៧នាក់ទូលាយល្មម នឹងសល់ផ្នែកខាងក្រោយអាចដាក់ឥវ៉ាន់បានមួយចំនួនទៀត។

365197975_676382017845182_8569194889638264877_n.jpg

ក្រៅពីនឹងក៏មានប្រព័ន្ធ Smart Key ជាមួយមុខងារបញ្ជាឆេះពីចម្ងាយ កុងទ័រឌីជិថលអាចសារ៉េ Mode បាន៤របៀប អេក្រង់កណ្ដាល ៨អ៉ីងភ្ជាប់ Apple Carplay & Android Auto ប្រភេទ Wireless មានការម៉េរាក្រោយជំនួយដោយ សេនស័រចូលចត កញ្ចក់ក្ដោបអូតូ Speaker ប្រភេទ Bose Premium ពោងសុវត្ថិភាព ៦គ្រាប់ Wireless Charge សាក់ថ្មទូរសព្ទ័ឥខ្សែ ផ្នែកជាច្រើនស្រោបដោយស្បែក រំលេចដោយភ្លើង Ambient lighting នឹងកន្លែងដាក់អីវ៉ានក៏ដូចជាដបទឹកជិត២០កន្លែងឯណោះ។ 

364794583_676382151178502_3362594386446249705_n.jpg

បើនិយាយពីភាពទំនើបក៏ដូចជាប្រព័ន្ធសុវត្ថិភាពជំនួយពេលបើកបរវិញ ទំនើបមិនធម្មតាឡើយ ខណៈដែលរថយន្ដថ្មី MPV តម្លៃប្រហាក់ប្រហែលគ្នាមិនទាន់មានផងដូចជា៖

364796544_676381991178518_184360638670408334_n.jpg

១/ មុខងារផ្ដល់សញ្ញាពេលវ៉ាជែង និងជួយទាញចង្កូតពេលឡានប្ដូរគន្លងប្រសិនមានឧបសគ្គ Blind Spot Collision Avoidance Assist ។

២/ ប្រព័ន្ធរក្សាឡានមិនឲ្យបើកបរចាក់គន្លងផ្លូវ Lane Keeping Assist ។

៣/ ប្រព័ន្ធផ្ដល់សញ្ញាពេលមានឧបសគ្គនៅខាងក្រោយ Distant Warning ។

៤/ ប្រព័ន្ធផ្ដល់សញ្ញាពេលបើកទ្វារឡាន ហើយមានឧបសគ្គមកពីខាងក្រោយ ជាមួយមុខងារសុវត្ថិភាពសំខាន់ៗមួយចំនួនទៀតផងដែរ។

image.png

ទំនើបប៉ុណ្ណឹង ចុះកម្លាំង នឹងភាពសន្សំសំចៃវិញយ៉ាងមិចដែរ? ជាក់ស្ដែង Stargazer ប្រើម៉ាស៊ីនសាំងជំនាន់ថ្មីទំហំ ៤ស៊ីឡាំង ១.៥លីត្រ ផលិតកម្លាំងបាន ១១៥សេះ កម្លាំងរមួល ១៤៤ញូតុនម៉ែត្រ បង្វិកង់ដោយប៉ុង១ FWD។

364805502_676381911178526_6341007950347793752_n.jpg

ប្រើយាន់កង់ទំហំ ១៧អ៉ីង Alloy Wheel រត់ដោយប្រអប់លេខប្រភេទ IVT មានជំនួយដោយ Drive Mode ដូចជា៖ Eco, Normal, Sport, Smart Mode ជាមួយកម្រិតស៊ីសាំងចន្លោះពី ៦លីត្រ ទៅ ៧លីត្រក្នុង១០០គីឡូម៉ែត្រ អាចនិយាយបានថាសន្សំសំចៃគ្រាន់បើ។

365282675_676382224511828_4539153673264105372_n.jpg

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Hyundia Stargazer ប្រភេទ MPV ៧កៅអីតម្លៃក្បែរ ៣ម៉ឺនដុល្លារមួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែមអាចចែករំលែកបាន៕

ដោយ៖ Bunsak

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More