Hyundai បានបញ្ចេញរថយន្ដ Minivan ជំនាន់ថ្មីរបស់ខ្លួននៅដើមឆ្នាំ២០២២ ដែលជាការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុងចេញពីទម្រង់ដើមដែលយើងធ្លាប់ស្គាល់ថាជា Starex មកជា Staria ដែលមានរាងបែបអនាគត់វិញ។ ចំណែក Specs ស្រុកខ្មែរឃើញខាងក្រុមហ៊ុននាំចូលមកលក់មាន ៣ជម្រើសម៉ូឌែលដូចជា៖ Deluxe មានតម្លៃ ៥២៩៩០ដុល្លារ, Premium ៥៥៩៩០ដុល្លារ និង Lounge ដែលគេហៅថាប្រភេទ VIP តម្លៃ ៦៥៩៩០ដុល្លារ ដែលថ្លៃជាងស៊េរីឆ្នាំ២០២២ ត្រឹមតែ ១០០០ដុល្លារប៉ុណ្ណោះ។
ចំពោះការចនាខាងក្រៅ ប្លែកបែបទម្រង់អនាគត់រាងមូលៗមើលទៅទាក់ទាញជាមួយសំណាញ់បាណាគ្របផ្ទៃខាងមុខតែម្ដង (ឡានពណ៍អីសំណាញ់បាណាពណ៌នឹង) រំលិចដោយភ្លើង Daytime ជា LED អូសកាត់មួយខ្សែ ជាមួយនឹងភ្លើងបំភ្លឺផ្លូវជាប្រភេទគុជ LED ៨គ្រាប់ម្ខាង៤ ។
បើជាប្រភេទ Lounge វិញបំពាក់សំណាញ់បាណាលាតច្រើនជាងមុនបែកពណ៌ទង់ដែង អមដោយភ្លើងគុជ LED ១២គ្រាប់ម្ខាង៦ ចំណែកស្ដុបក្រោយវិញ ឌីស្សាញបញ្ឍរឡើងលើ បំពាក់ជាប្រភេទ LED បែប 3D ថ្មីតែម្ដង។
ទាំង៣ម៉ូឌែលនេះ ប្រើម៉ាស៊ីនម៉ាស៊ូតជំនាន់ថ្មី ទំហំ ៤ស៊ីឡាំង ចំណុះ ២.២លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងសេះបាន ១៧៥សេះ កម្លាំងរមួល ៤៣០ញ៉ូតុនម៉ែត្ររត់ដោយប្រអប់លេខ ៨វគ្គអូតូមាន Paddle Shift បង្វិលកង់ដោយប្រភេទប៉ុង១ FWD (ម៉ូឌែល Deluxe, Premium) ប៉ុង២ AWD (Lounge) ។
និងមានបន្ថែមជាមួយ Drive Mode ចំនួន ៣ដូចជា៖ Normal, Eco, Sport និងប្រពន្ធ Lock ប៉ុងផងដែរ។ Staria ទាំង៣ម៉ូឌែលហ្នឹង ប្រើយាន់កង់ទំហំ ១៨អ៉ីងដូចគ្នា តែខុសស្ដាយ បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយ ប្រព័ន្ធ ABS និងមុខងារសុវត្ថិភាពសំខាន់ៗជាច្រើនទៀត។
ចំពោះកម្រិតស៊ីប្រេងចន្លោះពី ៨លីត្រ ទៅ ៩លីត្រជាងក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ចូលមកខាងក្នុងខុសប្លែកគ្នាអាស្រ័យលើ ម៉ូឌែលបើជាប្រភេទ Deluxe ឃើញបំពាក់កៅអីស្បែកធម្មតា ៣ជួរ ស្មើរនឹង ១១កៅអី ដែលជួរមុខមានមុខងារក្ដៅត្រជាក់ និងផ្នែកជាច្រើនទៀតស្រោបដោយស្បែក។
ក្រៅពីនឹងក៏ឃើញមាន អេក្រង់កុងទ័រឌីជីថល ១០អ៉ីង សម្រាប់បង្ហាញព័ត៍មានជាច្រើន ពិសេសរាលការស៊េញ៉ូបតឆ្វេងស្ដាំ ក៏មានបង្ហាញការមេរ៉ាចំហៀងស្រាបនៅ កុងទ័រតែម្ដង។ ចំណែកអេក្រង់កម្សាន្ដ ៨អ៉ីង មានភ្ជាប់មុខងារ Apple Carplay Andriod Auto ហើយក៏មានបំពាក់ប្រព័ន្ធកាម៉េរា 360 ឌឺក្រេ Charge Wireless ពោងសុវត្តិភាព ៨គ្រាប់ Speaker ធម្មតា ៦គ្រាប់ កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត ទ្វាខាងអ្នកដំណើរបើកអូតូជាដើម។
ចូលដល់ម៉ូឌែល Primeim វិញមានបន្ថែម ដំបូងបើក២តង់ និងទ្វាក្រោយអូតូ តែសម្រាប់ Staria Lounge ពិសេសប្លែកមិនធម្មតាដោយបំពាក់ជាមួយ ពូកស្បែកប្រណិត ៣ជួរ ស្មើរនឹង ៧កៅអី(ខ្លះ ៩កៅអីតែមិនមានជើងទម្រ) សម្រាប់ជួរទីមួយ និងទី២ មានមុខងារក្ដៅត្រជាក់ជាមួយលនឹងជើងទម្រពីក្រោម។ ក្រៅពីនឹងប្រើ Speaker ប្រភេទ Bose និងប្ដូរពីប្រើចង្កើសលេខធម្មតាទៅ ជាប្រភេទចុចបែបអេឡិចត្រនិច ជាមួយជម្រើសរត់ប៉ុង២ផងដែរ។
បើនិយាយពីប្រព័ន្ធបច្ចេកវិទ្យាទំនើបវិញ Huyundai បានបំពាក់ សេនស័រជុំវិញ ១០គ្រាប់ជំនួយដល់មុខងារជាច្រើនដូចជា៖
ប្រព័ទ្ធចាប់ល្បឿនអូតូតាមឡានខាងមុខ Smart Cruise Control
ប្រព័ន្ធចាប់ហ្វ្រាំងអូតូពេលមានឧបសគ្គនៅខាងមុខ Forward Colision Avoidance Assist
ប្រព័ន្ធរក្សាឡានបើកបរតាមកន្លងផ្លូវ Land Keeping Assist
ប្រព័ន្ធផ្ដល់សញ្ញាពេលមានការវ៉ាជែង Blind Sport Monitor និងប្រព័ន្ធមុខងារសំខាន់ៗជាច្រើនទៀតផងដែរ។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Hyundai Staria ដែលចូលខ្លួនមកជំនួស Hyundai Starex មួយនេះ? សម្រាប់បងប្អូនដែលមានមតិយោបល់ និងបទពិសោធន៍ អាចចូលរួមចែករំលែកនៅក្នុង Comment ខាងក្រោមនេះបាន៕
ដោយ៖ Bunsak
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ