ម៉ូឌែល Venue ជាប្រភេទឡាន Compact SUV ខ្នាតតូចចំណូលថ្មីរបស់ក្រុមហ៊ុន Hyundai ដែលផលិតដំបូងនៅឆ្នាំ២០២០។ ហើយបាននាំចូលមកទីផ្សារស្រុកខ្មែរនៅឆ្នាំ២០២១ ដើម្បីប្រកួតប្រជែងជាមួយ Compact SUV របស់ក្រុមហ៊ុនផ្សេងៗដែលមានតម្លៃប្រហាក់ប្រហែលគ្នាដូចជា៖ Ford Ecosport, Toyota Raize, Ssangyong Tivoli និង Chevrolet Traker ជាដើម។
ដោយមើលឃើញពីសន្ទុះនៃការប្រើប្រាស់ Hyundai បាននាំចូលនៅស៊េរីឆ្នាំ២០២៣ ដែលបានបំពាក់បច្ចេកវិទ្យាថ្មីមួយចំនួនបន្ថែមទៀត ដើម្បីលើកសម្រស់របស់ Venue ឲ្យកាន់តែមានភាពទាក់ទាញជាមួយតម្លៃខ្ទង់ ៣ម៉ឺនដុល្លារ។
ចង់ដឹងថា Venue ឆ្នាំ២០២៣ មានញ៉ាត់គ្រឿងផ្សំអ្វីខ្លះនោះ មកត្រួសត្រាយពីលក្ខណៈទូទៅជាមួយ Advan Auto ទាំងអស់គ្នា។
ចំពោះការឌីស្សាញផ្នែកខាងក្រៅ Venue ជាប្រភេទឡាន SUV ខ្នាតតូចមានទ្វា៥ ការរចនាបែប Concept ថ្មីដែមានរូបរាងប្លែកជាមួយបាណាស្រោបដោយក្រូមលាតសន្ធឹងនៅផ្ទៃខាងមុខអមដោយចង្គៀងគុជបំភ្លឺផ្លូវ LED មូលធំសាងខាង តែបំពាក់ភ្លើង Daytime Running Light នៅផ្នែកខាងលើវិញ។ ចំណែកស្ដុបក្រោយរាងខ្លីមូល និងបែបជ្រុងបន្ដិចរំលេចដោយភ្លើង LED ដិតមើលទៅប្លែកម្យ៉ាង។
ដោយតួរឡានទាំងមូលប្រវែង ៤០៤០ម.ម ទទឹង ១៧៧០ម.ម កម្ពស់ ១៥៨៥ម.ម ពីដីមកបាត់ឡាន ១៧០ម.ម ជាមួយនឹងទម្ងន់ ១១០០គីឡូក្រាម។
ផ្ទៃខាងក្នុងវិញ Venue មិនជាចង្អៀតពេកទេ មានបំពាក់កៅអីស្បែកលាយក្រណាត់ពីរជួរ ទូលាយគួរសម អាចអង្គុយគ្នា៥នាក់ បានយ៉ាងស្រួល និងសល់ឃ្លុបក្រោយអាចទុកអីវ៉ានច្រើនគួរសមដែរ។ ចំណែកគ្រឿងបរិក្ខាដែលបំពាក់នៅលើ Venue ឆ្នាំ២០២៣នេះរូមមាន៖
អេក្រង់កុងទ័រ Digital សម្រាប់បង្ហាញព័ត៍មាននាៗ អេក្រង់កំសាន្ដ Touch screen ទំហំ ៨អ៊ីញ និងអាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto កាម៉េរាក្រោយ មានសេនស័រជំនួយពេលចូលចត, កញ្ចក់ក្ដោបអូតូ, Wriless Charng រន្ធសាក USB-C ដំបូលបើក Speaker ៦ គ្រាប់, ពោសុវត្ថិភាព ៦គ្រាប់ជុំវិញ ហើយនៅលើដៃចង្កូតក៏មានប៉ូតុងបញ្ជារការគ្រប់គ្រង់ជាច្រើនមួយចំនួនទៀតជាដើម។
ចំពោះប្លុកម៉ាស៊ីន Venue នៅប្រើម៉ាស៊ីនដូចឆ្នាំចាស់ដដែលគឺ ទំហំ ៤ស៊ីឡាំង ចំណុះ ១.៦លីត្រ ផលិតកម្លាំងបាន ១២៣សេះ កម្លាំងរមួល ១៥៤ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ និងលេខដៃ បង្វិលកង់ដោយប៉ុងមុខ FWD ដែលជំនួយ Drive Mode ៣ដូចជា៖ Eco, Normal, និង Sport Mode ទៅតាមស្ថានភាពផ្លូវ។ ប្រើយ៉ានកង់ទំហំ ១៧អីញ បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS ជាមួយនឹង EBD អាចរត់ល្បឿនជាអតិបរិមា ១៨០គឺឡូម៉ែត្រ/ម៉ោង។
ចំណែកកម្រិតស៊ីសាំងវិញសន្សំសំចៃគ្រាន់បើ ក្នុង១០០គីឡូម៉ែត្រចំណាយត្រឹម ៦លីត្រ ទៅ ៧លីត្រប៉ុណ្ណោះ។
ជារួមសម្រាប់ឆ្នាំ២០២៣នេះ Venue បានបំពាក់ចំណុចពិសេស៣បន្ថែមទៀតខុសពីឆ្នាំមុនៗដូចជា៖ រន្ធសាកឥតខ្សែរ Wriless Charng កុងទ័រឌីជីថលថ្មី និងកញ្ចក់ក្ដោបអូតូ ជាមួយនឹងតម្លៃខ្ទង់៣០០០០ដុល្លារ។
ហើយចំពោះតម្លៃនេះអាចនឹងមានការប្រែប្រួល ឬបញ្ចុះតម្លៃបន្ថែមទៀតតាមរយៈការ Discount និងការចរចារអត្ថប្រយោជន៍ផ្សេងៗទៀត ជាមួយក្រុមហ៊ុនផងដែរ។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ ម៉ូឌែល Venue នេះ? ចំពោះបងប្អូនដែលមានបទពិសោធន៍ ឬមតិយោងបល់អាចចែករំលែកបន្ដបាន៕
ដោយ៖ Bunsak
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា